u

Thursday, November 15, 2012

សួន​ច្បារ​​មាត់​ទន្លេ​​ក្រុង​តា​ខ្មៅ​ក្រោម​ដើម​អំពិល​បា​រាំង​ជា​កន្លែង​គូ​ស្នេហ៍​ណាត់​ជួប​ឱប​​ថើប​គ្នា​

Posted by Unknown On Thursday, November 15, 2012 No comments

សួន​ច្បារ​​មាត់​ទន្លេ​​ក្រុង​តា​ខ្មៅ​ក្រោម​ដើម​អំពិល​បា​រាំង​ជា​កន្លែង​គូ​ស្នេហ៍​ណាត់​ជួប​ឱប​​ថើប​គ្នា​ 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ជាក់ស្តែងដូចនៅក្នុងរូបថតដែល អ្នកយកព័ត៌មានថតបានកាលពីពេលថ្មីៗនេះ គឺជាគូស្នេហ៍មួយគូដែលកំពុង ឱបថើបគ្នាយ៉ាងស្អិតរមួតបេះមិន ចេញយ៉ាងមានសេចក្តីសុខ ពោរពេញទៅដោយអារម្មណ៍ រោលរាលបំផុតនៅក្រោមម្លប់ដើមអំពិលបារាំង និងមានខ្យល់បក់រំភើយៗពីច្រាំងទន្លេ បាសាក់ផងនោះ រឹតតែធ្វើឱ្យពួកគេ ភ្លេចអស់ការអៀនខ្មាស ប្រៀបបីដូចជានៅលើលោកនេះគឺ មានតែគូស្នេហ៍គេតែពីរនាក់ប៉ុណ្ណោះ ។ គូសង្សាមួយគូនេះតួឯកប្រុសអាយុប្រហែល១៧ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតដៃវែង និងមានស្ពាយកាបូបមួយផងដែរ ។ ដៃទាំងពីរបស់តួឯកប្រុស បានឱបចង្កេះតួឯកស្រីយ៉ាងណែន ដែលកំពុងអង្គុយនៅលើរបងច្រាំងទន្លេ និងឱបថើបគ្នាក្នុងអារម្មណ៍រោលរាល និងមានសេចក្តីសុខបំផុត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

0 comments:

Post a Comment