u

Thursday, November 22, 2012

ក្មេងស្រីអាយុ ១៤ឆ្នាំ ត្រូវបានបុរស បួននាក់រួមភេទជាមួយ

Posted by Unknown On Thursday, November 22, 2012 No comments

ក្មេងស្រីអាយុ ១៤ឆ្នាំ ត្រូវបានបុរស បួននាក់រួមភេទជាមួយ

យោងទៅតាមសារព័ត៌មានរបស់ សឹង្ហបុរីបានឲ្យដឹងថា ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានចាប់ផ្ដើមលក់ខ្លួន ចាប់ពីតម្លៃ ១០ដុល្លារ ទៅ ១០០ដុល្លារសឹង្ហបុរី។
យ៉ាងណាមិញ សម្រាប់អតិថិជន ដែលមករកនាងគឺជា អ្នកបោសសំអាត និងជាជនជាតិ បង់ក្លាឌេស ដែលមានអាយុចាប់ពី ២៣ ទៅ ៣១ឆ្នាំ ហើយពួកគេ តែងតែរួមភេទ នៅកាំជណ្ដើរក្នុងដីឡូ មួយកន្លែងត្រង់តំបន់ ហូហ្គេន ក្នុងសឹង្ហបុរីជារៀងរាល់ពេល។ ចំណែកឯក្មេងស្រីនេះ បច្ចុប្បន្នមានអាយុ ១៥ឆ្នាំ ហើយត្រូវខាងមជ្ឈមណ្ឌលកុមារនិងនារីរបស់ ភេតតាភិត (Pertapis) ជាអ្នកមើលថែ។
តាមការស្រាវជ្រាវបានបញ្ជាក់ ឲ្យដឹងថាឪពុកម្ដាយរបស់ក្មេងស្រីនេះ ជាអ្នកបោសសំអាត ហើយនាងស្គាល់បុរសទាំងនេះ តាមរយៈឪពុកម្ដាយនាង។
នៅក្នុងនោះ បុរសទី១មានឈ្មោះថា ជូនៀល (Jojnal Jilhaque Khalifa) អាយុ ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងអ្នកបោសសំអាត បានបង់លុយឲ្យនាង ចំនួន ១២ដុល្លារសឹង្ហបុរី សម្រាប់ការរួមភេទជាមួយនាង កាលពីឆ្នាំមុន និងបានរួមភេទម្ដងទៀតកាលពី ខែ កក្កដា ដោយបង់ប្រាក់ ៤០ដុល្លារសឹង្ហបុរី។
បុរសទី២ មានឈ្មោះ ម៊ូហាម៉េត (Mohammad Karban Abdul Kabir Madbar) អាយុ ៣១ឆ្នាំ បានរួមភេទជាមួយនាង កាលពីឆ្នាំមុន ដោយនាងទទួលបានទឹកប្រាក់ ១០០ ដុល្លារសឹង្ហបុរី និង កាលពីពេលថ្មីៗនេះ ឲ្យប្រាក់នាងតែ ២០ដុល្លារប៉ុណ្ណោះ។
បុរសទី ៣ ឈ្មោះ វ៉ាសិន (Wasim Rafiq Shek) អាយុ ២៣ឆ្នាំ បានសួរនាងថា តើនាងចាប់អារម្មណ៍លើផ្លូវ ភេទឬទេ? ខណៈពេលនោះ នាងយល់ព្រម ហើយនាងត្រូវបានបុរសនេះ យកទៅសណ្ឋាគារ Geylang Lorong ដោយបានប្រាក់ ២០ដុល្លារសឹង្ហបុរី។
បុរសចុងក្រោយ ដែលមានឈ្មោះថា ឌីឡូវ៉ា (Delowar Abdul Khaleque Madbor) អាយុ ២៩ឆ្នាំ ដែលជាមិត្ដភិក្ដរបស់ បុរសទាំង៣នាក់នេះ ក៏បានចូលរួមក្នុងសកម្មភាពនេះ ដូចគ្នា។
សម្រាប់ការកាត់ក្ដីចុងក្រោយ ឌីឡូវ៉ា ជាប់គុក ៥ខែ ហើយ វ៉ាសិន ដែលមានអាយុក្មេងជាងគេ ជាប់គុក១០ខែ ខណៈពេលដែល ជូនៀល ជាប់គុក ១៤ខែ និង ម៊ូហាម៉ាត់ ជាប់គុក ១៥ខែ។
ចំពោះច្បាប់ប្រទេសនេះ បើសិនជានរណាម្នាក់ ជាប់ទោសដោយសារតែ ការទទួលសេវាកម្ម ពីបុគ្គលណាមួយដែលមាន អាយុក្រោម ១៨ឆ្នាំ នឹងត្រូវជាប់គុកក្រោម ៧ឆ្នាំ ឬពិន័យជាប្រាក់ ក្រោម ១០,០០០ ដុល្លារសឹង្ហបុរី ឬ អាចទាំងពីរ។
ប្រទេសសឹង្ហបុរីជាប្រទេសជឿនលឿន តើហេតុអ្វី បែរជាមានអំពើនេះ កើតឡើងទៅវិញ? មួយវិញទៀត តើដោយសារតែភាព ល្ងង់ខ្លៅមែនទេ បានជាក្មេងស្រីនេះ ហ៊ានរកស៊ីផ្លូវភេទ? តើប្រិយមិត្ដយល់យ៉ាងណា?

0 comments:

Post a Comment