u

Wednesday, November 7, 2012

វ៉ាក់សាំងការពាររោគអេដស៏ មិនមានផលប៉ះពាល់ ចំពោះសុខភាពមនុស្ស នោះឡើយ

Posted by Unknown On Wednesday, November 07, 2012 No comments

វ៉ាក់សាំងការពាររោគអេដស៏ មិនមានផលប៉ះពាល់ ចំពោះសុខភាពមនុស្ស នោះឡើយ
Thursday, 08 November 2012 13:58 ប្រែសម្រូល៖Looking TODAY Posted ID: 098

វេនខូវឺៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១២ថា ក្រុម អ្នកស្រាវជ្រាវមួយចំនួននៅ ក្នុងប្រទេសកាណាដា បានលើកឡើងថា វ៉ាក់សាំងការពាររោគអេដស៏ នឹងមិនមានផល ប៉ះពាល់អ្វីដល់ សុខភាពមនុស្សឡើយ ។
ផ្អែកតាមការវិនិច្ឆ័យ លើប្រសិទ្ធភាព និងសមត្ថភាពរបស់ ថ្នាំវ៉ាក់សាំង SAV001-H ដែលគេផលិត ឡើងក្នុងគោល បំណងប្រើប្រាស់ ដើម្បីទប់ស្កាត់ និងការពារជាមុននូវការឆ្លង រាលដាលរោគអេដស៏ ដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ Western Ontario នៅក្នុងប្រទេសកាណាដា និងការផលិតដោយក្រុមហ៊ុន Sumagen canada នោះត្រូវបានបង្ហាញឱ្យដឹង និងបានវិនិច្ឆ័យ យ៉ាងល្អិតល្អន់ថា មិនមានផលប៉ះពាល់ ណាមួយនៅពេលយក វ៉ាក់សាំងនេះប្រើប្រាស់ ពោលចាក់ចូលក្នុង ខ្លួនមនុស្សនោះឡើយ ។
គួរបញ្ជាក់ថា វ៉ាក់សាំង SAV001-H ត្រូវបានគេតម្រូវឱ្យមាន ការប្រើប្រាស់តែនៅក្នុងប្រទេស អភិវឌ្ឍន៍តែមួយ គត់ ហើយទើបតែមាន ការចែកចាយ ឱ្យប្រើប្រាស់នៅ ក្នុងប្រទេស២-៣ប៉ុណ្ណោះ នៅទូទាំងសកលលោក ។
ក្រុមអ្នកស្រាវជ្រាវរំពឹងថា ការវិនិច្ឆ័យចុងក្រោយ លើប្រសិទ្ធភាព និងសមត្ថភាពរបស់ វ៉ាក់សាំងនេះនឹង លេចចេញ រូបភាពកាន់តែច្បាស់នៅ ពេលធ្វើតេស្ដសាកល្បង ជាចុងក្រោយ ហើយជាប្រភេទវ៉ាក់សាំង ដែលត្រូវបានផលិតឡើង ដ៏ប្រសើរបំផុត ។
តាមការបញ្ជាក់អំពី ការអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងប្រភេទនេះ ការយកមកប្រើលើ មនុស្សនឹងចាប់ផ្ដើម នៅខែ មីនា ខាងមុខ តែស្ថិតក្រោមការអនុម័ត ដ៏ត្រឹមត្រូវជាមុនសិនពី ក្រសួង ចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ មានពលរដ្ឋប្រមាណ ជាង២៨លាននាក់នៅ ទូទាំងពិភពលោក បានស្លាប់ដោយសារ មេរោគអេដស៏ និងជាង ៣៤លាននាក់ផ្សេងទៀត កំពុងមានផ្ទុកមេរោគ ដ៏កាចសាហាវនេះ ។

0 comments:

Post a Comment