u

Wednesday, November 14, 2012

ចង់់បានប្រដាប់ភេទធំ ទៅចាក់ពង្រីកបន្ថែម តែបែរជាកាត់ចោលទៅវិញ

Posted by Unknown On Wednesday, November 14, 2012 No comments

ចង់់បានប្រដាប់ភេទធំ ទៅចាក់ពង្រីកបន្ថែម តែបែរជាកាត់ចោលទៅវិញ





កាលពីពេលថ្មីៗនេះ យោងទៅតាម កាសែតរបស់ បាងកកប៉ុស្ដិ៍ (Bangkok Post) បានឲ្យដឹងថា បុរសម្នាក់ ត្រូវាបានក្រុមគ្រូពេទ្យកាត់ ប្រដាប់ភេទចោល បន្ទាប់ពីធ្វើការយល់ព្រមជាមួយនឹង មន្ទីរពេទ្យមួយនៅក្នុងបាងកក ក្នុងការចាក់បញ្ចូលជាតិខ្លាញ់ម្យ៉ាង ដើម្បីពង្រីកប្រដាប់ភេទរបស់គាត់ដោយរបស់ទាំងនេះមិនមានអជ្ញាប័ណ្ឌនោះទេ ។

យ៉ាងណាមិញ បន្ទាប់ពីចាក់បញ្ចូលរួចរាល់ ខ្លួនរបស់គាត់បានប្រទះឃើញថា ប្រដាប់ភេទគាត់ឡើង ហើមប៉ោង គួរឲ្យខ្លាច។ ៦ខែក្រោយមក បុរសដែលមានវ័យជាង ៥០ឆ្នាំនេះ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះនេះ ត្រូវបានក្រុមគ្រួសារឲ្យទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់ ប៉ុន្ដែបុរសនេះបែរជាបដិសេធ មិនទៅជួបគ្រូពេទ្យ ហើយគាត់នៅតែបន្ដទុកវារហូត ដល់មានអាការៈកាន់តែ ធ្ងន់ធ្ងរ។ តែនៅពេលដែលគាត់សម្រេចចិត្ដថា នឹងទៅមន្ទីរពេទ្យធ្វើការពិនិត្យ ត្រូវបានក្រុមគ្រូពេទ្យប្រទះឃើញថា ប្រដាប់ភេទរបស់គាត់ មានជំងឺមហារីក ហើយ តម្រូវឲ្យកាត់ចោលតែម្ដង។ យោងទៅតាមសម្ដីរបស់លោកគ្រូពេទ្យ សុរ៉ាត់ (Surat Kittisup) បាននិយាយថា បុរសនេះ មានភាពខ្មាស់អៀននឹងគ្រូពេទ្យ ហើយមេរោគកាន់តែកើនឡើង ជាមួយនឹងភាពឈឺចាប់ទៀត ទើបបុរសវ័យចំណាស់នេះ សុខចិត្ដមកមន្ទីរពេទ្យ។ ទាំងនេះជាលទ្ធផលដែលចាក់បញ្ចូលរបស់អ្វីម្យ៉ាង ដែលមិនមានអជ្ញាប័ណ្ឌ ឬលិខិតអនុញ្ញាតឲ្យច្បាស់លាស់ សូមប្រិយមិត្ដយកចិត្ដទុកដាក់លើបញ្ហាទាំងនេះ ព្រោះវានឹងអាចបង្កឲ្យមាន គ្រោះថ្នាក់ដល់ជីវិតលោកអ្នក។ តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបុរសចំណាស់នេះ?

0 comments:

Post a Comment