u

Friday, November 16, 2012

មករៀននៅភ្នំពេញ ចប់ត្រឡប់ទៅផ្ទះ ក្លាយជាជនញៀនថ្នាំ សម្លាប់ជីដូន ខ្លួនឯង

Posted by Unknown On Friday, November 16, 2012 No comments

មករៀននៅភ្នំពេញ ចប់ត្រឡប់ទៅផ្ទះ ក្លាយជាជនញៀនថ្នាំ សម្លាប់ជីដូន ខ្លួនឯង
Friday, 16 November 2012 11:30 ដោយៈ ដើមអម្ពិល (DAP)-ID: 009


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ស្វាយរៀងៈ និស្សិត ដែលទើបបញ្ចប់បរិញ្ញា ប័ត្រផ្នែកគ្រប់គ្រងនៅរាជធានីភ្នំពេញម្នាក់ បានចាក់សម្លាប់យាយ ជីដូនមួយរបស់ខ្លួន បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗ នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិវាលយ័ន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមលោកអនុសេនីយ៍ឯក ប្រាក់ ជុត អធិការរងនគរបាលក្រុងស្វាយរៀង បានប្រាប់ឲ្យដឹងថា បុរសជា ឃាតករូបនេះ ឈ្មោះ តន់ រ៉ាដេត អាយុ ២២ឆ្នាំ ជានិស្សិតដែលទើបបញ្ចប់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង ចំណែកឯ ជនរងគ្រោះជាយាយជីដូនមួយឈ្មោះ ម៉ៅ ណាក់ អាយុ ៥៣ឆ្នាំ ជាក្រមុំចាស់។
លោកអធិការរង ប្រាក់ ជុត បានបន្តថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ តន់ រ៉ាដេត ដែលទើបបញ្ចប់ការ សិក្សានៅភ្នំពេញនោះ បានដេញកាប់ឪពុកម្ដាយរបស់ខ្លួនឯងដល់ផ្ទះជនរងគ្រោះ។ ពេលនោះយាយជីដូនមួយ ដែលនៅផ្ទះជាមួយគ្នា បានឃើញក៏រត់ទៅជួយស្រាប់តែចៅប្រុសរូបនេះ បានចាក់យាយខ្លួនឯង ៦កាំបិត ដោយ បីកាំបិតចំក មួយកាំបិតចំស្មារ និងពីរកាំបិតទៀត ចំបោះដៃផុត បណ្ដាលឲ្យរងរបួសជាទម្ងន់ ដោយឃើញហេតុ ការណ៍នេះ អ្នកជិតខាងបានឡើងទៅជួយដោយបានយកជនរងគ្រោះចុះពីលើផ្ទះ ចំណែកឪពុកម្ដាយជន សង្ស័យ បានរត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
មន្រ្តីសមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ រូបនេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងតែម្តង។ ពេលបញ្ជូនមកដល់អធិការដ្ឋានជនសង្ស័យ បានប្រកាច់ប្រកិន ដូចជាមនុស្សញៀនថ្នាំ។ លុះនគរបាលយកទឹកនោម របស់ជនសង្ស័យទៅពិនិត្យទើបឃើញ ថា ជននេះពិតជាញឿនថ្នាំប្រាកដមែន។
បើតាមមន្រ្តីសមត្ថកិច្ចដដែលបានឲ្យដឹងថា ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការបន្ត។
ក្រុមប្រជាពលរដ្ឋដែលមានទីលំនៅជិតខាង បានសំដែងនូវការសោកស្ដាយ ចំពោះយុវជនរូបនេះ មិនគួរណា បណ្ដោយឲ្យថ្នាំញៀនញាំញីមកលើខ្លួន ជាហេតុធ្វើឲ្យបាត់បង់អនាគតទាំងវ័យក្មេងបែបនេះសោះ៕
 

0 comments:

Post a Comment