u

Tuesday, November 6, 2012

លប​ស្តាប់​សំឡេង​គេ​រួម​រ័ក​ស្រែក​ថា​ចោរ ប៉ូលិស​បាញ់​របួស​ធ្លាយ​ភ្លៅ​យុវ​ជ​នម្នាក់

Posted by Unknown On Tuesday, November 06, 2012 No comments

លប​ស្តាប់​សំឡេង​គេ​រួម​រ័ក​ស្រែក​ថា​ចោរ ប៉ូលិស​បាញ់​របួស​ធ្លាយ​ភ្លៅ​យុវ​ជ​នម្នាក់
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ១២:៣០

ខេត្ត​សៀម​រាប​​ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម ៣នាក់ត្រូវ​​​នាយ​រង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខ្វាវ បាញ់​​ឱ្យរ​បួ​សធ្លាយ​ភ្លៅ​ម្ខាង​ទៅ​ម្ខាង​​ ​។ ហេតុ​ការ​ណ៍​​​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោ១១និង៥៦នាទីយប់​ថ្ងៃ​ទី​​២ វិ​ច្ឆិ​​កា ​នៅ​ក្នុងភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង ខណៈ​​​យុវជនម្នាក់​​​នោះ​​​​និង​មិត្ត​ភក្តិ​​លួច​ចូល​ទៅ​ក្រោមផ្ទះ​ជួល​របស់គ្រូ​ពេទ្យ​​វ័យ​៥០​ឆ្នាំ​ម្នាក់ ដើម្បី​ស្ដាប់​សំឡេង​​​​​នៃ​ការ​រួម​​​​​រ័ក​របស់គាត់​​ជាមួយ​ប្រពន្ធ​ចុង ។ ​​ថ្វី​បើ​ជា​រាត្រី​​ដ៏​ត្រកាល​ក្តី​ តែ​ពេល​ដឹង​ថា​មាន​មនុស្ស​​នៅ​ពី​ក្រោម​ផ្ទះ​​ក៏​​បាន​ស្រែក​បង្អើល​ថា​​ចោរ​ៗ។
ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ​លោក​អនុ​សេនីយ៍​​ទោហុ​ក វ៉ា​ន នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខ្វាវ បា​​ន​​ប្រាប់កាលពី​វេលា​ថ្ងៃត្រង់ទី​​៦ វិច្ឆិកា​ ​ថា​ ប៉ូលិស​ដែល​ផ្ទុះអាវុធ​នៅ​យប់​​កើតហេតុ​នោះ​គឺ​លោក​អនុ​សេនីយ៍​​ត្រីគួ​ន វិសេស ជា​អនុ​​ប្រធាន​​ប៉ុស្ដិ៍​​​ ។ ​ចំណែក​យុវជន​ដែល​រង​របួស​​​ឈ្មោះ​យៀម នៀ​ន អាយុ២១ឆ្នាំ បាន​រង​របួស​ធ្លាយ​ភ្លៅ​ខាង​ឆ្វេង​​ពី​ម្ខាង​ទៅ​ម្ខាង ប៉ុន្ដែ​មិន​បាក់ឆ្អឹង​ទេ ។
លោក​​​​ប្រាប់​​ពី​មូលហេតុ​នៃ​ការ​ផ្ទុះអាវុធ​នា​យប់​នោះ​ថា នៅ​យប់​កើតហេតុ​រូប​លោក​បាន​ទទួល​ទូរ​សព្ទ័​ពី​លោក​គឹ​ម សេង​ឡុ​ង គ្រូពេទ្យ​ឯក​ជន​នៅ​ក្នុងភូមិ​កើតហេតុ​ថា​មាន​មនុស្ស​លួច ចូល​ក្រោមផ្ទះ​គាត់​មាន​បំណង​សម្លាប់​គាត់ និ​ង​លួច​ម៉ូតូនៅ​ក្រោមផ្ទះ​ ។ ​ក្រោយ​ពី​ទទួល​ដំណឹង​​បែប​​​នេះ​​​រូប​លោក​និ​ង​អនុ​​​ប្រធាន​​ប៉ុស្ដិ៍​​បាន​ទៅ​អន្ដ​រាគមន៍ ហើយ​ទូរ​សព្ទ័​ប្រាប់​​​​ឱ្យ​ម្ចាស់ផ្ទះ​ស្រែ​កថា​ចោរៗ ដើម្បី​បង្អើល ហើយ​​​ស្រាប់​តែ​មាន​មនុស្ស​មិន​ស្គាល់​មុខ៣នាក់​ រត់​ចេញ​ពីក្រោម​ផ្ទះ​​​​។ ​ពេល​នោះ​លោក​អនុសេនីយ៍​ត្រីគួ​ន វិសេស ​ដែល​កាន់​អាវុធ​​AK ៤៧ស្វាយ​​បត់​​​​​សម្រេចចិត្ដ​បាញ់​ទៅ​លើ​ដី​អស់​ជា​ច្រើន​គ្រាប់​ ។
លោក​​បន្ថែម​ថា នៅ​យប់​នោះ​សមត្ថកិច្ច​មិន​បាន​ចាប់​​​ជន​ណា​ម្នាក់​ទេ ហើយក៏មិន​​បាន​ដឹង​ថា​បាញ់​ត្រូវ​ចំ​មនុស្ស​ដែរ លុះ​ព្រឹក​ឡើង​ទើប​មាន​ព័ត៌​​​មាន​ថា​ប៉ូលិស​បាញ់​ធ្លាយ​ភ្លៅ​យុវ​ជន​​ម្នាក់​​ ។​ ភ្លាម​ៗ​នោះ​​​សមត្ថកិច្ច​បាន​​​ស្រាវជ្រាវ​ទើប​ដឹង​ថា​ យុវជន​ឈ្មោះយៀម នៀ​ន ដែល​របួសនិ​ង​យុវជន​ពីរ​នាក់​ទៀត​​ឈ្មោះ​ ម៉ៅ ស៊ា អាយុ​២១​ឆ្នាំ និង​ឈ្មោះវ៉េ​ត កន ​អាយុ ២០ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នាបាន​ទៅ​​​លបចូល​​ក្រោម​​ផ្ទះ​លោកគ្រូ​ពេទ្យ​គឹ​ម សេង​ឡុ​ង កាលពី​យប់​​ ។
ប៉ូលិស​​​និយាយ​ថា​ លោក​គឹ​ម សេង​ឡុ​ង អាយុ៥០ឆ្នាំ ធ្វើ​ជា​គ្រូពេទ្យ​ឯកជននៅ​ក្នុង​ភូមិ​​​​បាន​ជួល​ផ្ទះ​កើតហេតុ​ស្នាក់​នៅ​ ។​ នៅ​​យប់​នោះ​គាត់​បាន​យកប្រពន្ធ​ចុង​របស់​គាត់​ដែលមានស្រុក​កំណើតនៅ​ខេត្ដតាកែវទៅ​​​ដេក​នៅ​លើ​ផ្ទះ​ ហើយ​ត្រូវ​​​យុ​វជ​ន​ទាំង​បី​នាក់​​លប​លួចសម្ងំ​នៅ​ពីក្រោម​ផ្ទះ​ ។
នៅ​ព្រឹក​ថ្ងៃ​​៣ វិ​ច្ឆិ​កា ក្រោយ​កើតហេតុ លោក​គ្រូ​ពេទ្យគឹ​ម សេង​ឡុ​ង បាន​ដាក់​ពាក្យ បណ្ដឹង​ចោទប្រកាន់​​ក្រុម​​យុវជន​ទាំង​បី​នាក់​នោះ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាតនិ​ង​លួច ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​ទាំង​បី​នាក់​នោះ​​​សារភាព​ថា​ ពួក​គេ​​​លប​លួច​ចូល​ទៅ​ក្រោមផ្ទះ​ជួល​របស់​លោកគ្រូ​ពេទ្យនោះ​​ ប៉ុន្ដែ​មិន​មាន​បំ​​ណង​ប្លន់​ ឬ​រៀប​គម្រោ​ង​ការ​ធ្វើឃាត​​ទេ​គ្រាន់តែ​ចាំ​ស្ដាប់​​សំឡេងរួម​មេត្រី​​របស់​លោកគ្រូ​ពេទ្យ​​ជាមួយ​ប្រពន្ធចុង​​​ប៉ុណ្ណោះ​។
ថ្វីបើ​មានការ​បាញ់​ឱ្យ​របួស​មនុស្ស​យ៉ាងនេះ​ក្ដី​លោក​អនុសេនីយ៍​ទោហុ​ក វ៉ា​ន ​​អះអាង​ថា ករណី​នោះ​បាន​សម្រួល​គ្នា​ចប់​សព្វគ្រប់​ហើយ មិន​មាន​អ្នក​ណា​ប្ដឹង​អ្នក​ណា​ទេ ព្រោះ​ខាង​អាណា​ព្យាបាល​យុវជន​ទាំងនោះ​បាន​ទ​ទួល​ស្គាល់​ពី​កំហុស​​របស់​កូន​ៗ​របស់​ពួក​គាត់ ។
ទាក់ទិន​នឹង​ករណី​ប៉ូលិស​បាញ់​ប្រជាពលរដ្ឋ​ឱ្យ​របួស​នោះ​​ក្រុម​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​បាន ចាត់​ទុក​ថា​ជា​ករណី​រំលោភសិទ្ធិ​​ និ​ង​ជា​បទ​ល្មើស​​ព្រហ្មទណ្ឌ។ ការ​សម្រប​ស​ម្រួ​ស​គ្នាដោះស្រាយ​ក្រៅ​​ប្រ​ព​ន្ធ័​អាច​ធ្វើ​ទៅ​បាន​ដោយសារ​តែ​ជន​រង​គ្រោះភ័យ​ខ្លាច ប៉ុន្ដែ​បណ្ដឹង​អាជ្ញា​មិន​អាច​រលត់​ទេ​ ។ មន្ដ្រី​ដដែល​នោះ​បាន​បន្ថែ​ម​​ថា ​សមត្ថកិច្ច​មាន​សិទ្ធ​ិ​ចាប់​ជនសង្ស័យ​យក​ទៅ​សួរ​ចម្លើយ ប៉ុន្ដែ​មិនអាច​កេះកៃ​កាំភ្លើង​បាញ់ជនសង្ស័យ​ដែល​​គ្មាន​អាវុធ​ជាប់​នឹង​ដៃ​បាន​ទេ ព្រោះ​ប្រទេស​យើង​គ្មាន​ច្បាប់ប្រហារ​​ជីវិត។ ​នេះ​សំ​​ណា​ង​ហើយ​បាញ់​​ត្រូវ​​ធ្លាយ​ភ្លៅ មិន​ចំ​កន្លែង​សំខាន់បើសិនជា​ស្លាប់​​កាន់តែ​ធ្ងន់​​មិនខាន ៕

0 comments:

Post a Comment