u

Monday, November 12, 2012

បុរសវ័យជាង៤០ឆ្នាំ ម្នាក់ចាប់រំលោភស្រ្តី វិកលចរិត មេម៉ាយកូន៣ ត្រូវនគរបាល ចាប់ខ្លួន

Posted by Unknown On Monday, November 12, 2012 No comments

បុរសវ័យជាង៤០ឆ្នាំ ម្នាក់ចាប់រំលោភស្រ្តី វិកលចរិត មេម៉ាយកូន៣ ត្រូវនគរបាល ចាប់ខ្លួន

កំពង់ចាម៖ បុរសម្នាក់ដែល មានវ័យជាង៤០ឆ្នាំ បានចាប់រំលោភស្រ្តី ម្នាក់ដែលជានារី វិកលចរិត មេម៉ាយកូន៣ បានសម្រេច កាលពីចន្លោះម៉ោង១១ទៅ១២ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុច ប្រាំងតាញ៉ាំ ចម្ងាយពីភូមិ ឥន្ទនេល ៣គីឡូម៉ែត្រ ក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យ រហូតដល់វេលា ម៉ោង ជាង៧យប់ថ្ងៃ ដដែលទើបសមត្ថកិច្ច នគរបាលប៉ុស្តិ៍ឃុំគៀនជ្រៃ ចាប់ខ្លួន បន្ទាប់ពីបានទទួលពាក្យ បណ្តឹងពីគ្រួសារ ស្រ្តីរងគ្រោះ។

លោក ប៊ុន ហ៊ាង នាយនគរបាលប៉ុស្តីឃុំគៀនជ្រៃ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចបានឃាត់ខ្លួន មានឈ្មោះ ឡេង ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ ឥន្ទនេល ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំណែក ស្រ្តីរងគ្រោះ មានឈ្មោះ ប៊ូ សុធី អាយុ ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា ។
នាយប៉ុស្តិ៍ដដែល បានបន្តឲ្យដឹងទៀតថា ស្រ្តីរងគ្រោះ គឺជាស្រ្តីមេម៉ាយកូន៣ ហើយមានអាការៈវិកលចរិត អស់រយៈពេល៥ ឆ្នាំមកហើយ ដោយសារ ឆ្កួតចិត្តនិង ប្តីមានស្រីថ្មី។លោក មេប៉ុស្តិ៍បន្តថា នៅមុនពេលកើតហេតុ សាច់ញាតិស្រ្តីរងគ្រោះ បានទៅដកសំណាបនៅ ចំណុចប្រាំងតាញ៉ាំ ដែល មាន ចម្ងាយពីភូមិ៣គីឡូម៉ែត្រ ហើយក៏បាននាំ ស្រ្តីរងគ្រោះទៅជាមួយដែរ ។ចំណែក ឯ ជនសង្ស័យក៏បាន យកក្របីទៅឃ្វាលនៅចំណុចកើត ហេតុនោះ ដែរ ។
លុះដល់វេលាចន្លោះ ពីម៉ោង១១ទៅ១២ ដែលជាពេលសម្រាកហូប បាយថ្ងៃត្រង់ ហើយក្នុងខណៈ ដែលសាច់ ញាតិ ស្រ្តីរងគ្រោះ ចុះទៅមើលស្រែ ស្ត្រីរងគ្រោះបាននៅពីនាក់ក្មួយ អាយុ៤ឆ្នាំម្នាក់ ដោយឃើញឱកាស ល្អដូច្នោះ ជនសង្ស័យក៏បានធ្វើសកម្មភាព ចាប់ស្ត្រីរងគ្រោះរំលោភ បានសម្រេច ក្នុងគ្រា នោះតែម្តង។លោក មេប៉ុស្តិ៍ ដដែលបានបន្ថែមទៀតថា បន្ទាប់ពីបានកើតហេតុ ខាងសាច់ញាតិ ស្រ្តីរងគ្រោះ បានមកប្តឹង សមត្ថកិច្ច នគរ បាលប៉ុស្តិ៍ឃុំគៀនជ្រៃ នៅវេលាម៉ោងជាង៧យប់ ទើបបន្ទាប់មក សមត្ថកិច្ចបានធ្វើការឃាត់ ខ្លួនជន សង្ស័យ បញ្ជូនទៅអធិការនគរ បាលស្រុកកំពង់ សៀម ដើម្បីចងក្រងសំណុំរឿង ទៅតាមនិតិវិធី បញ្ជូនទៅ សាលា ដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់៕

0 comments:

Post a Comment