u

Wednesday, November 7, 2012

ក្តីបារម្ភ១០យ៉ាង របស់បុរស ពេលឡើងលើគ្រែ

Posted by Unknown On Wednesday, November 07, 2012 No comments

ក្តីបារម្ភ១០យ៉ាង របស់បុរស ពេលឡើងលើគ្រែ
Thursday, 08 November 2012 10:02 ដោយ៖ www.health.com.kh-Posted ID:065


ជឿឬមិនជឿថា បុរសក៏មានការបារម្ភ លើការប្រព្រឹតិ្ត ក្នុងការរួមភេទដែរ។ គ្មានមនុស្សប្រុសណាម្នាក់ដែល ត្រូវស្លាប់នោះទេ នៅពេលមានការ បារម្ភអំពីការរួមភេទ។ ប៉ុន្តែដូចបុរសៗនឹងបារម្ភអំពីរឿងរ៉ាវ ជាច្រើននៃការរួមភេទ។
ដូច្នេះ នេះគឺជាការព្រួយបារម្ភទាំង ១០យ៉ាងរបស់បុរស អំពីការរួមភេទ និងធ្វើឲ្យពួកគេមិនអាចដេកលក់នៅពេលយប់ បានដូចមនុស្សធម្មតា។ យើងនឹងមិនត្រឹមតែ បំបាត់ការឆ្ងល់របស់អ្នកតែមួយមុខទេ ប៉ុន្តែយើងក៏នឹងប្រាប់អ្នកអំពី របៀបដែលអាចជួយខ្លួនឯង បានកុំឲ្យ បារម្ភអំពីការរួមភេទទៀត។

១, ខ្ញុំជាបុរសបរិសុទ្ធម្នាក់ ប៉ុន្តែខ្ញុំមិនដែលសារភាព ប្រាប់នរណាម្នាក់ឡើយ
បុរសភាគច្រើននឹង មិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រី របស់គេថាពួកគេមិនដែលរួមភេទទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធមិនមែនជាអារម្មណ៍មួយ ត្រូវអៀនខ្មាសនោះទេ។ តាមការពិត មនុស្សស្រីភាគច្រើននឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូង ហើយសម្រាប់អ្នក។
២, ខ្ញុំតែងតែរួមភេទដោយដៃ តើខ្ញុំអាចនឹងលែងមានកូនដែរទេ?
នេះគ្រាន់តែជំនឿមិនត្រឹមត្រូវ មួយចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹង ការរួមភេទដោយដៃ។ ចំពោះចម្លើយគឺមិនមែននោះទេ ការរួមភេទដោយដៃ មិនអាចធ្វើឲ្យអ្នកលែងមានកូនបានទេទោះបីជាអ្នក ធ្វើវាច្រើនដងយ៉ាងណាក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការយល់ដឹងអំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់មួយ ប្រកបដោយសុខភាពផងដែរ។
៣, ការទិញស្រោមអនាម័យ គឺជារឿងដ៏អាម៉ាសមុខណាស់! ខ្ញុំមិនអាចធ្វើបានទេ។
ការពិតដែលអ្នកដឹងគឺថា អ្នកត្រូវតែទិញស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពីសុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជា ជំហានមួយដ៏ត្រឹមត្រូវ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថាការរួមភេទ ដោយមិនមានសុវត្ថិភាព អាចនឹងបង្កទៅជាជំងឺជា ច្រើនដូចជា ជំងឺអេដស៍ដែលអាចនឹង ធ្វើឲ្យអ្នកស្លាប់បាន។ រឿងនោះគួរតែផ្តល់ឲ្យ អ្នកនូវទំនុកចិត្តដែលអ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លង ជំងឺពីការរួមភេទបាន។
៤, មិត្តស្រីរបស់ខ្ញុំ មានបទពិសោធន៍ច្រើន ជាងខ្ញុំទៅទៀត។ តើខ្ញុំនឹងអាចបំពេញ បំណងឲ្យនាងបានទេ?
ខណៈពេលដែលអ្នកអាច ឬមិនអាចបំពេញបំណង ដល់នាងបានវាមិន អាស្រ័យទៅលើថាអ្នកត្រូវ រួមភេទ ឲ្យបានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីមាន ទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយរបស់នាង គឺជារឿងសំខាន់សម្រាប់ អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់ គិតអំពីរឿងនេះទៀតទេ។
៥, នាងចង់ទទួលបាននូវការ ស្និទ្ធស្នាលក្នុងពេលរួមភេទ ប៉ុន្តែខ្ញុំមិនទាន់ត្រៀមខ្លួន ហើយផង
នេះគឺជារឿងដែលមិន គួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ថា មានសម្ពាធទៅលើការរួមភេទដែរនៅ ពេលពួកគេមិនទាន់ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាងនឹងរងចាំ រហូតដល់អ្នកត្រៀមខ្លួនរួច។
៦, ខ្ញុំត្រៀមខ្លួនរួចហើយ ប៉ុន្តែនាងមិនចង់រួមភេទទៅវិញ
ប្រសិនបើដៃគូខាងស្រី របស់អ្នកកំពុងតែមានអារម្មណ៍ថា មានសម្ពាធ ឬត្រូវបានបង្ខំឲ្យរួមភេទនៅពេលនាង មិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណង ដល់អ្នកបានទេ។ ដូច្នេះចូរផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការរបស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។
៧, ខ្ញុំធ្លាប់លឺថាទំហំ មិនមែនជាបញ្ហានោះទេ។ ប៉ុន្តែខ្ញុំជឿថាវាជាបញ្ហា!
ការដែលអ្នកធ្លាប់លឺនេះគឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជាដំណោះស្រាយ ដ៏ធំមួយដែលអ្នកត្រូវតែដឹងថានឹងធ្វើអ្វីនោះទេ។ ការដែលមានរូបសម្បត្តិ ដ៏ល្អនឹងមិនអាចធ្វើឲ្យ អ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិនបើ អ្នកមិនដឹងពីរបៀបធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមាន រំញោចខ្លាំងបំផុតគឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការសប្បាយដល់ដៃគូ ខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិនព្រមគួបផ្សំ ជាមួយនឹងជំនាញរបស់អ្នកទៅ!!!
៨, តើវាមិនអីទេឬក្នុងការរួមភេទ ជាមួយនាងក្នុងពេលមករដូវ?
កាលណាអ្នកទាំងពីរួមភេទជាមួយគ្នា កាន់តែមានផាសុខភាពកាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វីដែលអ្នក មិនអាចរួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមានបញ្ហារញ៉េរញ៉ៃ បន្តិចបន្តួចប៉ុន្តែនោះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នកបានរួមភេទដោយមាន ការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លងជំងឺតាមការរួមភេទបានទេ។
៩, តើខ្ញុំនឹងអាចដឹងបានទេ ប្រសិនបើនាងកំពុងតែកុហក?
ប្រសិនបើដៃគូខាងស្រីរបស់ អ្នកពិតជាមិនទាន់ទទួលបាន ចំនុចកំពូលមួយ ទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថា នាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើន អំពីការប្រាកដថា នាងរីករាយចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាងអំពីអ្វីដែលធ្វើឲ្យ នាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែ ធ្វើដើម្បីជួយឲ្យនាងទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗ ឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថានាងកុហកនោះទេ។
១០, ដល់ពេលរួមភេទហើយ តើមានអ្វីកើតឡើងទៅ ប្រសិនបើខ្ញុំមិនអាចងើបរួច?
ការគិតអំពីការបរាជ័យគឺជា មធ្យោបាយមួយគង់តែកើតមានទេ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទ របស់អ្នកដោយមិនបាច់បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទាន ស្រាច្រើនពេកមុនពេលរួមភេទព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើប ឡើងបានជាបណ្តោះអាសន្ន៕

0 comments:

Post a Comment