u

Tuesday, November 6, 2012

ចាប់​ខ្លួន​នារី​ជា​ម៉ែ​យ៉ែម​វ័យ​ក្មេង​និង​ជា​សិស្ស​សាលា​នាំ​សិស្ស​សាលា​ដូច​គ្នា​ឱ្យ​តាតា​នៅ​ផ្ទះ​សំណាក់​ម្តុំវ​ត្ត​នាគ​វ័ន

Posted by Unknown On Tuesday, November 06, 2012 No comments

ចាប់​ខ្លួន​នារី​ជា​ម៉ែ​យ៉ែម​វ័យ​ក្មេង​និង​ជា​សិស្ស​សាលា​នាំ​សិស្ស​សាលា​ដូច​គ្នា​ឱ្យ​តាតា​នៅ​ផ្ទះ​សំណាក់​ម្តុំវ​ត្ត​នាគ​វ័ន
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ១២:១០

រាជ​ធានីភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញ​​ដូរ​មនុស្ស​និង​ការ​ពារ​ អតិថិ​ជន​​រាជ​ធានីភ្នំពេញ​ កាលពីវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៦ វិច្ឆិកា ​បាន​​ឃាត់​ខ្លួន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​២​នាក់ ​និង​ម៉ែ​យ៉ែម​ ​ម្នាក់​សុទ្ធ​តែ​ជាសិស្ស​សាលា ​។​​ សិស្ស​ម្នាក់​ដែល​សមត្ថ​កិច្ច​​អះ​អាង​ថា​ ជាម៉ែ​យ៉ែម​ឈ្មោះ​ឆន ​កនិការ ​ហៅ​ឆយ ​ហៅដា ​អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​​ផែ​ថ្ម​តាម​បណ្តោយ​​​វិថី ព្រះ​ស៊ី​សុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ​​​​និង​​មាន​មុខ​របរថ្មី​​មួ​យទៀត​អ៊ុត​សក់​នៅ​ម្តុំ​គល់​ស្ពាន​ជ្រោយ​ ចង្វា​នោះ​ដែរ ​។
នារី​បម្រើ​​ផ្លូវ​​ភេទ​២នាក់ ​ម្នាក់​ឈ្មោះ​យ៉ាន់ ​ស្រី​មុំ ​អាយុ​២៥​ឆ្នាំ ​​ជាសិស្ស​សាលាផង ​និង​រៀន​អ៊ុត​សក់​​ផង​ ម្នាក់​ទៀត​ឈ្មោះ​ស៊ុន ​ស.ដ អាយុ​១៦​ឆ្នាំ ​ជាសិស្ស​ផង​​ជួយ​​លក់​ខោ​អាវឱ្យ​​ក្រុម​គ្រួសារ​​ផង​​នៅ​ផ្សារ​អូ​រឫស្សី​​ ​។ ​
ទាក់​ទង​និងការឃាត់​ខ្លួន​ម៉ែ​យ៉ែម ​និងនារី​បម្រើ​​ផ្លូវភេទ​ទាំង​៣នាក់ ​ខាងលើ​នេះ ​លោក​វរ​សេនីយ៍​ទោ​ កែវ ​ធា​ ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញ​​ដូរ​មនុស្ស​និងការ​​ពារ​​អនីតិ​​​ជន​រាជ ​ធានីភ្នំពេញបាន​ឱ្យដឹងថា ​កន្លង​​​​​មក​នេះបាន​លេច​ឮ​ និង​មាន​សកម្ម​ភាព​ញឹ​ក​ញាប់​ថា ​មាន​សិស្ស​សាលា​មួយ​ចំនួន​តូច​លួច​លាក់​ចេញ​រកស៊ី​លក់ខ្លួន​បម្រើ​សេវា​ ផ្លូវ​ភេទ​ដែល​ភាគ​ច្រើន​​ជា​ម៉ូយ​របស់​​បុរស​អ្ន​ក​មាន​ប្រាក់​ និង​តាតា​ត្រូវ​ការ​រួម​ភេទ​​ជា​មួយ​ស្រី​ក្មេងៗ​​ ។ ​ដោយ​ក្ដាប់បាន​អំពី​សកម្ម​ភាព​​ល្មើស​​នោះ​​ហើយ​​ការិយាល័យ​ប្រឆាំង​ការ​ ជួញ​ដូរ​​មនុស្ស​​ និងការ​​​ពាអនីតិ​ជន​​​បាន​ប្រើប្រាស់​​កម្លាំង​ស្រាវ​ជ្រាវ​​​ និង​ស៊ើប​អង្កេត​​​លើករណី​​នេះ​ដើម្បី​​​ចាប់ខ្លួន ។ ​​​លោក​កែវ ធា​ ​​បាន​​និយាយ​​ថា ​ការ​ស្រាវ​ជ្រាវ​​បានធ្វើ​ឡើង​​​អស់​រយៈពេល​​​ជាង​៥​ខែ​​ទើប​​នៅ​រសៀល​ ថ្ងៃទី​​៦ ​វិច្ឆិកា​​ កម្លាំង​​របស់​លោក​​​បាន​ដឹងពីមុខសញ្ញា​​​​ម៉ែយ៉ែម​ ​​ម្នាក់​វ័យ​ក្មេង​​ឈ្មោះ​ឆន កនិការ ​ហៅ​ឆយ ​ហៅ​ដា ​នេះ​​កំពុង​​អូស​ទាញ​សិស្ស​​សាលា​​ពីរនាក់​​ឱ្យ​រួ​ម​ភេទ​​​ជាមួយ​តាតា​នៅ​ ផ្ទះ​សំណាក់​មួយ​នៅ​ម្តុំ​វត្ត​នាគ​វន្ត សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ​។ ខណៈពេ​ល​ម៉ែ​យ៉ែម​នាំ​នារី​​វ័យ​សិក្សា​​ពីរ​នាក់​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​ ផ្លូវ​ភេទ​​ចូល​ដល់​ផ្ទះ​សំណាក់​ទ្វារ​នាគ​ភ្លាម​​​​ក៏​ត្រូវ​សមត្ថ​កិច្ច​ ឃាត់​​ខ្លួន​តែម្តង ​។
​លោក​កែវ ធា ​បាន​ឱ្យដឹងថា ឈ្មោះ​ឆន កនិការ ​ជាក្មេង​ស្រី​ម្នាក់​​បាន​​​ទាក់​ទងសិស្ស​សាលា​ធ្វើ​ជា​មិត្តភក្តិ​​រួច​ ហើយ​និយាយ​ណែនាំ​អូស​ទាញ​សិស្ស​ណា​ដែល​ត្រូវការប្រាក់​ឱ្យ​ទៅ​ដេក​ជាមួយ​ ភ្ញៀវ​​ដូចជា​អ្ន​ក​មាន​ប្រាក់ ​ឬតាតា​ដែល​ឱ្យ​តម្លែ​ខ្លួន​១ស៊ិច​​​ពី​​១០០​ទៅ​៣០០​
ដុល្លារ ​។ លោក​និយាយ​ថា ​​មុខ​របរ​នាង​ឆន​ កនិការ រកស៊ី​កាក់​កប​ច្រើន​ឆ្នាំហើយ​ ទើប​​បាន​ជា​កន្លង​មក​ល្បី​ល្បាញ​រឿង​សិស្ស​សាលា​​ខ្លះ​ចេញ​លក់​ខ្លួន​តាម​ ផ្ទះ​សំណាក់​នានា​​ ។
​​បើ​តាម​លោក​កែវ ធា ​ឱ្យដឹងថា ​កនិការ​និង​ត្រូវ​កសាងសំណុំ​រឿង​​បញ្ជូន​ទៅតុលាការ​ ​ចំណែក​នាង​ពីរនាក់​ស្ម័គ្រចិត្ត​បម្រើ​ផ្លូវ​ភេទ​​នោះ​អាច​ប្រគល់​ឱ្យ​ទៅ​ ខាង​សង្គម​កិច្ច​ឱ្យក្រុម​គ្រួសារ​មក​​ធានា​យកទៅ​ផ្ទះវិញ ៕

 

0 comments:

Post a Comment