u

Friday, November 16, 2012

បងប្អូនជីដូនមួយ​ ដឹកដៃគ្នារត់ពីរលើក ត្រូវឪពុកខាងស្រី ឃើញតាមផ្លូវ វាយទាំងពីរនាក់

Posted by Unknown On Friday, November 16, 2012 No comments

បងប្អូនជីដូនមួយ​ ដឹកដៃគ្នារត់ពីរលើក ត្រូវឪពុកខាងស្រី
ឃើញតាមផ្លូវ វាយទាំងពីរនាក់

 
ភ្នំពេញ ៖ ដោយសារតែ ស្រឡាញ់គ្នាចង់ យកធ្វើជាប្ដីប្រពន្ធបានបង្ខំឱ្យ គូស្នេហ៍មួយគូ ដែលត្រូវជាប់សាច់ឈាមនិងគ្នា គឺបងប្អូនជី ដូនមួយ បាននាំគ្នាលួចរត់ ទៅរស់នៅតែពីរ នាក់ស្ងាត់ៗគេចពីឪពុកម្ដាយរៀងៗខ្លួនអស់ ចំនួនពីរលើកមកហើយ ប៉ុន្ដែចៃដន្យខណៈ ដែលពួកគេកំពុងជិះម៉ូតូឌុបគ្នានៅតាមដង ផ្លូវស្រាប់តែជួប ឪពុកខាងស្រី ដែលត្រូវជាពូ ខាងប្រុសនោះ ចាប់វាយទាំងពីរនាក់ធ្វើឱ្យ មានការភ្ញាក់ផ្អើល រហូតដល់ប្រជាពលរដ្ឋខ្លះ ដែលកំពុងធ្វើដំណើរតាមផ្លូវនឹកស្មានថា ជា ករណីវាយប្លន់យកម៉ូតូប្រុងទៅប្រាប់សមត្ថកិច្ច ប៉ុន្ដែត្រូវបានបុរសជាឪពុកចេញមកអះអាង និងបញ្ជាក់ហេតុផលនៅកន្លែងកើតហេតុ ទើបលែងមានការយល់ច្រឡំជាករណីប្លន់ ម៉ូតូ ពោលជាករណីបងប្អូនជីដូនមួយនឹងគ្នា ប៉ុន្ដែស្រឡាញ់គ្នា ។
ការភ្ញាក់ផ្អើល ដែលកើតឡើងដោយសារ ឪពុកខាងស្រីនិងកូនប្រុសរបស់ខ្លួនម្នាក់ទៀត ចាប់វាយគូសង្សារទាំងពីរនិងប្រុងនាំទៅផ្ទះ នោះ បានកើតឡើង កាលពីវេលាម៉ោងប្រ ហែល៧និង២០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅតាមផ្លូវទំនប់ទួលគោក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីសាក្សី ដែល បានឮបុរសជាឪពុករបស់តួអង្គស្រី អះអាង នៅកន្លែងកើតហេតុ បានឱ្យដឹងថា ពួកគេ ទាំងពីរនាក់នេះ គឺជាបងប្អូនជីដូន និងគ្នា ហើយបានចាប់ចិត្ដស្រឡាញ់គ្នា ប៉ុន្ដែពួកគេ មិនហ៊ានប្រឈមមុខនៅចំពោះមុខឪពុក ម្ដាយទាំងសងខាង ក៏នាំគ្នារត់ ដោយយក លុយកាក់មួយចំនួនធំ របស់ឪពុកម្ដាយខាង ស្រី ដើម្បីទៅរួមរស់ជាមួយគ្នា ប៉ុន្ដែលើកទី មួយ ដែលពួកគេនាំគ្នារត់នោះ ពេលចាយ លុយអស់ ក្មួយប្រុសរបស់គាត់ក៏បានឱ្យនាង ត្រឡប់ទៅផ្ទះវិញ និងបានទូរស័ព្ទប្រាប់រូប លោកជា ឪពុកឱ្យមកទទួលយកកូនស្រីរបស់ ខ្លួន។
បន្ទាប់ពីកូនស្រីរបស់ខ្លួនរស់នៅក្នុងផ្ទះ មិនទាន់បានប៉ុន្មានផង ស្រាប់តែពួកគេទាំង ពីរនាក់ក៏នាំគ្នាលួចរត់មកម្ដងទៀត ដោយ ខាងស្រីបានលួចរបស់របរមានតម្លៃ លុយ កាក់ ព្រមទាំងម៉ូតូមួយគ្រឿងទៅជាមួយ ផង ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើត ហេតុបានឱ្យដឹងទៀតថា នៅពេលដែលពួក គេទាំងពីរនាក់បាននាំគ្នាលួចទៅរស់នៅដោយ ស្ងាត់ៗតែពីរនាក់នោះ ឪពុកម្ដាយ ខាងស្រី បានខិតខំស្វែងរកគ្រប់ច្រកល្ហក និងបានដាក់ ពាក្យបណ្ដឹងទៅខាងសមត្ថកិច្ចផងដែរ ប៉ុន្ដែ នៅតែរកមិនឃើញ មិនដឹងជាពួកគេទាំងពីរ នាក់នាំគ្នាទៅ រស់នៅឯណានោះឡើយ ប៉ុន្ដែ ខណៈដែលបុរសជាឪពុកខាងស្រី កំពុងជិះ ម៉ូតូជាមួយកូនប្រុសរបស់ខ្លួនម្នាក់ទៀត ដែល ត្រូវជាបងប្រុសតួអង្គស្រី នៅតាមបណ្ដោយ ផ្លូវទំនប់ទួលគោក ក៏ស្រាប់តែប្រទះឃើញ ពួកគេទាំងពីរនាក់កំពុងជិះម៉ូតូឌុបគ្នា។
ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេល ដែលឃើញកូនស្រីរបស់ខ្លួនកំពុងជិះម៉ូតូជា មួយក្មួយប្រុសរបស់ខ្លួន ដែលជាគូសង្សារ នោះ ក៏បានឃាត់ពួកគេ ហើយដោយខឹងខ្លាំង ពេក ក៏ចាប់វាយពួកគេទាំងពីរនាក់បង្កឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកន្លែងកើត ហេតុ ដោយនឹកស្មានថា ជាករណីចោរប្លន់ ទៀតផង ។
យោងតាមបុរសជាឪពុកដែលបាននិយាយ នៅកន្លែងកើតហេតុនោះ បានបញ្ជាក់ថា ក្នុង នាមគាត់ជាឪពុកម្ដាយនិងបងប្អូនទាំងអស់ មិនយល់ទាស់នោះទេ ពីការស្រឡាញ់គ្នា ប៉ុន្ដែលោកបានចោទក្មួយប្រុសរបស់ខ្លួនថា មិនទទួលខុសត្រូវ ពោលនៅពេលដែលចាយ លុយរបស់កូនស្រីលោកអស់ហើយ ក្មួយប្រុស បានឱ្យនាងត្រឡប់ទៅផ្ទះវិញ ទៅយករបស់ របរមានតម្លៃនិងលុយកាក់មកចាយវាយ ថែមទៀត។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើត ហេតុបានឱ្យដឹងទៀតថា បន្ទាប់ពីជួបហេតុ ការណ៍ខាងលើនេះ គូសង្សារទាំងពីរដែល ជាប់ឈាមជ័រជាមួយគ្នានោះ បានយំអោប គ្នាទាំងក្ដីស្រឡាញ់ អាលោះអាល័យយ៉ាង ពន់ពេក រួចហើយតួអង្គខាងប្រុសត្រូវបាន ឪពុកខាងស្រីចាប់ប្រគល់ឱ្យសមត្ថកិច្ច រីឯតួ អង្គខាងស្រី ត្រូវបាននាំត្រឡប់ទៅកាន់លំនៅ ឋានវិញ ។
យ៉ាងណាក៏ដោយព័ត៌មានលំអិត ថែមទៀតនោះ មិនត្រូវបាននរណាម្នាក់ក៏ដូច ជាសមត្ថកិច្ចចេញមកអះអាងនោះឡើយ ពីព្រោះពេលចាប់ទៅ ពួកគេបានត្រឡប់ទៅ ផ្ទះ។ ហើយអត្ដសញ្ញាណរបស់ពួកគេនិង កន្លែងស្នាក់នៅក៏គ្មាននរណាម្នាក់ដឹងដែរ។
សូមបញ្ជាក់ថា ក្ដីស្រឡាញ់ត្រូវបានគេ មើលឃើញថា បានកើតឡើងគ្រប់រូបភាព ទាំងអស់ ដូចជាឪពុកមា ស្រឡាញ់ក្មួយស្រី បង្កើតនិងក្មួយប្រុស ស្រឡាញ់មីងខ្លួនឯក បង្កើតក៏មានដែរ បន្ទាប់ពីពួកគេបាននៅជាមួយ គ្នា ហើយរហូតដល់ចាប់ចិត្ដស្រឡាញ់រៀងៗ ខ្លួន ហើយគូស្នេហ៍ខ្លះ បាននៅជាប់គ្នារហូត ខណៈគូស្នេហ៍ខ្លះទៀត ត្រូវបានបំបែកបំបាក់ ដោយសាច់ញាតិ ៕

0 comments:

Post a Comment