u

Friday, November 16, 2012

ស្រឡាញ់គ្នា៣ថ្ងៃ រួមរក្សសម្រេច បានម្តងឪពុកអូន ប្តឹងបងសមត្ថកិច្ច ចាប់ខ្លួន

Posted by Unknown On Friday, November 16, 2012 No comments

ស្រឡាញ់គ្នា៣ថ្ងៃ រួមរក្សសម្រេច បានម្តងឪពុកអូន ប្តឹងបងសមត្ថកិច្ច ចាប់ខ្លួន
Friday, 16 November 2012 15:53 ដោយ ៖ ដើមអម្ពិល(DAP): ID-078

 
 ពោធិ៍សាត់ៈ បុរសម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភសេពសន្ធវៈ បានសម្រេចលើក្មេងស្រី វ័យ១៣ឆ្នាំ នៅឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណុចព្រៃរបោះ វាលស្រែខាងជើង ភូមិកើតហេតុ ដែលហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ។

មន្ត្រីនគរបាលប៉ុស្តិ៍រំលេចម្នាក់បានឲ្យដឹងថា ក្រោយពេលកើតហេតុឈ្មោះ ខែម ខន ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើត ជនរងគ្រោះ ឈ្មោះ ខ ស ភ ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានប្តឹង ពីឈ្មោះ ធី ថូ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មកស្នាក់ នៅភូមិខ្វាវ ឃុំរំលេច ស្រុកបានកាន ខេត្តពោធិ៍សាត់ មុខរបរអ្នកបើករថយន្ត ដឹកដីធ្វើថ្នល់ បានរំលោភ សេពសន្ធវៈលើ កូនស្រី របស់ខ្លួន នៅចំណុចព្រៃរបោះវាលស្រែ ខាងជើងភូមិបានសម្រេចតាមបំណង ។
អធិការងនគរបាល ស្រុកបាកាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចកោះហៅ ជនសង្ស័យឈ្មោះ ធី ថូ ឲ្យមកកាន់ប៉ុស្តិ៍នគរបាល រំលេចធ្វើការសាកសួរ អំពីហេតុការ កើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ធី ថូ បានសារភាព ថា ខ្លួននិងជនរងគ្រោះ បានព្រមព្រៀង ស្រឡាញ់គ្នា ទៅវិញទៅមក អស់រយៈពេល ៣ថ្ងៃ មកហើយ គិតទាំងថ្ងៃសមត្ថកិច្ច ចាប់ខ្លួនរូបគាត់ ។ ជនសង្ស័យបានបន្តទៀតថា ខ្លួននិងជនរងគ្រោះ បំរុងដេកជាមួយគ្នា នៅក្នុងរណ្តៅដី ដែល គេជីកដី ធ្វើថ្នល់ប៉ុន្តែទីនោះវាមិនអំណោយ ផលឲ្យអ្នកទាំងពីរ ក៏ដឹកដៃគ្នា មកដេកនៅ វាលស្រែ ខាងជើងភូមិទាំងយប់ រហូតបានសម្រេច ហើយជន សង្ស័យដឹកដៃជនរងគ្រោះ ឲ្យនាងត្រឡប់ទៅផ្ទះវិញ តែនាងមិនទៅ បែរជារត់មកស្នាក់នៅភូមិបឹងខ្នា ស្រុកបាកាន ដោយនិយាយតាមទូរស័ព្ទ ដៃប្រាប់ទៅខ្លួនថានាង មកបឹងខ្នា រកការងារធ្វើ មិននឹកស្មានថា ឪពុកនាងជនរងគ្រោះប្តឹងសមត្ថកិច្ចបែបនេះទៅវិញ ។ ក្រោយពីបាន ស្តាប់ចម្លើយ ជនសង្ស័យសមត្ថកិច្ចធ្វើការឃាត់ខ្លួន ឈ្មោះ ធី ថូ នៅវេលាព្រឹកថ្ងៃទី១៤ ហើយកសាងសំណុំរឿង បញ្ជូនមក កាន់ស្នងការដ្ឋាន នគរបាលខេត្ត នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីចាត់ការបន្ត ៕

0 comments:

Post a Comment