u

Thursday, November 22, 2012

Facebook កាន់តែជោគជ័យនៅបណ្តាញ ទូរស័ព្ទជាមួយ សេវាកម្ម Call “Party Call”

Posted by Unknown On Thursday, November 22, 2012 No comments

Facebook កាន់តែជោគជ័យនៅបណ្តាញ ទូរស័ព្ទជាមួយ សេវាកម្ម Call “Party Call”

PDF
បណ្តាញ Facebook បានបង្ហាញអំពីភាព ជោគជ័យរបស់ខ្លួនកាល ពីថ្ងៃពុធទី ២១ខែវិច្ឆិកា ម្សិលមិញ ដែលបានដាក់បណ្តាញ ទំនាក់ទំនងសង្គម ប្រឡូកចូលក្នុង ទីផ្សារទូរស័ព្ទដៃ។
យោងតាមសារព័ត៌មាន TechCrunch បានចុះផ្សាយថា ខណៈដែលខ្លួនគ្មានទាំង ស្មាតហ្វូន ឬក៏ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ផងនោះ បណ្តាញ Facebook និង ក្រុមហ៊ុនចែកចាយ បារាំង Orange បានប្រកាសរួមគ្នា កាលពីថ្ងៃពុធ ម្សិលមិញ ក្នុងបង្ហាញសេវាកម្ម social calling service ដែលមានឈ្មោះថា “Party Call,”។
ការប្រកាសបង្ហាញនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ ដែល ហៅថា Hello Party Call គឺជាវិធីមួយរបស់បណ្តាញ Facebook ក្នុងការប្រជែកជាមួយ នឹងកម្មវិធី mobile voice plans ទូទៅ។ អ្នកប្រើប្រាស់អាច ប្រើប្រាស់សេវាកម្ម Party Call នៅលើទូរស័ព្ទ ឬក៏វើហ្សិន Desktop ដែលប្រើបណ្តាញ Facebook ដោយមានពីរវិធី ក្នុងការ Call អាច Call ធម្មតា និង Call ជាក្រុម ដោយមិនចាំបាច់ត្រូវការ លេខទូរស័ព្ទអ្នកណានោះទេ។ សេវាកម្ម Party Call នឹងបើកដំណើរការនៅ លើបណ្តាញចែកចាយ Orange នៅប្រទេសបារាំងមុនគេ នៅរដូវក្តៅឆ្នាំ ២០១៣ ហើយបន្ទាប់មក នឹងបន្តបើកដំណើរការ នៅតំបន់ដ៏ទៃទៀត។
ឥឡូវនេះ រង់ចាំមើលទាំងអស់គ្នា ថាតើប្រជាជននឹងជ្រើសរើស ប្រើប្រាស់សេវាកម្ម Party Call នៅក្នុងទូរស័ព្ទដៃ របស់ពួកគេដែរឬទេ?

0 comments:

Post a Comment