u

Thursday, November 22, 2012

ទូរស័ព្ទអេក្រង់កោង​ ដំបូងគេបង្អស់របស់ SAMSUNG នឹងចេញលក់ក្នុងឆ្នាំ ២០១៣

Posted by Unknown On Thursday, November 22, 2012 No comments

ទូរស័ព្ទអេក្រង់កោង​ ដំបូងគេបង្អស់របស់ SAMSUNG នឹងចេញលក់ក្នុងឆ្នាំ ២០១៣

ក្រុមហ៊ុន SAMSUNG នឹងក្លាយជាក្រុមហ៊ុន ដំបូងគេលក់ទូរស័ព្ទ អេក្រង់កោងនៅពាក់កណ្តាល ត្រីមាសទីមួយ ឆ្នាំ២០១៣។ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ត្រូវបានគេរាយការណ៍ មកថាបានធ្វើការពត់បង្កោង រូបរាងផលិតផលទូរស័ព្ទជាច្រើន របស់ខ្លួនក្រោយពី ការគិតវិភាគស្ទង់មើល ជាច្រើនឆ្នាំខាងមុខនេះ។
អ្នកជំនាញខាង វិទ្យាសាស្ត្ររបស់ Boffins បានផលិតទូរស័ព្ទដៃ ដែលអាចប្រើពន្លឺភ្លើង OLED ( organic light emitting diode ) មានរូបរាងស្តើង បំផុតហើយ អេក្រង់ធ្វើឡើង ពីជាតិប្លាស្ទិក។ ការប្តូរពីអេក្រង់កញ្ចក់ មកជាអេក្រង់ប្លាស្ទិច និងធ្វើឲ្យទូរស័ព្ទមួយនេះ កាន់តែស្រាលប្រើធន់ជាងមុន និងថោកជាងមុន ។
ក្រុមហ៊ុន Samsung បានបង្ហាញការរចនារូបរាង នេះកាលពីឆ្នាំមុនប៉ុន្តែ មិនទាន់បានប្រកាសថ្ងៃ ចេញលក់នៅឡើយទេ។ ប៉ុន្តែឥឡូវនេះតាម ប្រពភព័ត៌មានពីក្រុមហ៊ុនមួយ បានបង្ហាញដល់ សារព័ត៌មាន Wall Street Journal ថាទូរស័ព្ទអាចពត់បាន នេះនឹងត្រូវបានគេដាក់ លក់នៅពាក់កណ្តាល ត្រីមាសទីមួយ ក្នុងឆ្នាំ២០១៣នេះហើយ។
អ្នកជំនាញ ទូរស័ព្ទម្នាក់របស់ IHS Electronics and Media លោក Vinita Jakhanwal បានប្រាប់ សារព័ត៌មាន Tech News World ថា ទូរស័ព្ទប្រើ AMOLEDs ពត់បាននេះ អាចជួយ ក្រុមហ៊ុន Samsung ធ្វើឲ្យផលិតផលរបស់ខ្លួន ខុសប្លែកគេ នៅក្នុងទីផ្សារទូរស័ព្ទ smartphone មួយដែលផលិតផលភាគ ច្រើនមានរូបរាងនិងមុខងារ ប្រើប្រាស់ប្រហាក់ប្រហែលគ្នា៕


 

0 comments:

Post a Comment