u

Wednesday, November 14, 2012

Posted by Unknown On Wednesday, November 14, 2012 No comments

ចំណង់ផ្លូវភេទ មនុស្សប្រុស នៅពេលព្រឹក Tuesday, 13 November 2012 14:30 ដោយ៖www.health.com.kh

 
រឿងមួយដែលជាភាពខុសគ្នា រវាងផ្លូវភេទមនុស្ស ប្រុស និងស្រីគឺបុរសច្រើនតែមាន និន្នាការពេញចិត្តនឹង ការរួមភេទនៅពេល ព្រឹក ខណៈពេលដែលស្ត្រីច្រើន តែរៀបចំសកម្មភាពនៅ លើគ្រែនៅពេលយប់ទៅវិញ។ រឿងនេះប្រហែលជាទាក់ទង នឹងលិង្គឡើងរឹង នៅពេលយប់ (Nocturnal Penile Tumescence, NPT) ដែលមួយយប់ៗ អាចមានរហូតដល់ ៥ដងឯណោះ។ ដូច្នេះបុរសអាចក្រោក ឡើងដោយលិង្គនៅរឹង ដែលវាជាហេតុផល មួយដ៏សមស្រប សម្រាប់សកម្មភាពលើគ្រែ។ សំណាងអាក្រក់អី មិត្តស្រីរបស់អ្នកប្រហែលជា មិនមានអារម្មណ៍ល្អ ដូចអ្នកភ្លាមនោះទេ លុះត្រាតែអ្នកមានវិធីធ្វើ យ៉ាងណាឲ្យសមស្របបន្តិច ទើបនាងមាន អារម្មណ៍ដូចអ្នកដែរ។
រៀបចំពីយប់ឲ្យហើយ
ដើម្បីចៀសវាងកុំឲ្យអ្វីៗ ត្រូវបានខកខាននៅ ពេលព្រឹកឡើង អ្នកគួរតែត្រៀមតាំង ពីយប់ឲ្យហើយសិន។ ចូរយកស្ករកៅស៊ូដាក់ នៅក្បែគ្រែរបស់អ្នកដើម្បី អាចយកវាមកប្រើ បំបាត់ក្លិនមាត់នៅពេលព្រឹក មុនពេលចាប់ផ្តើមនូវ អារម្មណ៍ដ៏សិចស៊ី បាន។ ជាមួយគ្នានេះដែរ ចូរប្រាកដថា អ្នកបានទៅបន្ទប់ទឹក បត់ជើងតូចរួចហើយមុនពេល ចូលដេកដើម្បីកុំឲ្យ ភ្ញាក់ពីព្រលឹម ពេកទៅបន្ទប់ទឹក។ អ្វីដែលសំខាន់គឺមិន ត្រូវភ្លេចស្រោមអនាម័យឡើយ។
កំណត់ម៉ោងរោរិ៍ដល់ខ្លួនឯង
យកល្អគួរតែភ្ញាក់ពីព្រលឹម បន្តិចទើបគ្រប់គ្រងនាងក្នុងការធ្វើ សកម្មភាពសិចដើម្បីកុំឲ្យ ខកម៉ោងទៅធ្វើការ។ ដូច្នេះអ្នកអាចធ្វើបែបនេះ បានតាមរយៈការកំណត់ ពេលវេលាដល់ខ្លួនឯង ព្រោះវានឹងមិនរំខានដល់ដៃគូ ប្រសិនបើអ្នកចង់ប្រើ នាឡិការរោរិ៍។ ប្រសិនបើ អ្នកភ្ញាក់មុននាង អ្នកនឹងអាចផ្តល់ការ ស្រើបស្រាលដល់នាងបាន ដែរជាមួយនឹងការបរបោស អង្អែលដ៏ព្រឺព្រួច។ ចូរចងចាំថា អ្នកប្រហែលជា ត្រៀមខ្លួនរួចហើយ ប៉ុន្តែអ្នកគួរតែទុកពេលឲ្យ នាងអាចកម្តៅសាច់ដុំ បានមួយភ្លែតសិនដែរ ទើបអាចឲ្យបរិយាកាស នៅពេលព្រឹកនេះប្រព្រឹត្ត ទៅបានយ៉ាងរលូន។
ដាស់នាងឲ្យភ្ញាក់ថ្នមៗ
ខាងស្រីទំនងជាមិនចង់ ស្វាគមន៍នឹងលិង្គដែល កំពុងតែរឹងដាក់នៅ ពីមុខនាងនោះទេ ដូច្នេះចូរធ្វើអារម្មណ៍ ស្ងប់សិនទៅ។ ចូរអង្អែល នាងដោយថ្នមៗ និងយឺតៗ។ ចូរផ្តល់ឲ្យនូវនាងការ ថើបតិចៗនៅលើមុខ ក៏ដូចជារាងកាយរបស់ នាងទាំងអស់តែម្តង។ ប្រើម្រាមដៃអ្នកច្បូត សក់របស់នាង។ កាលណាដែលអ្នកអាច ធ្វើបែបនេះបាន វានឹងប្រាកដថានាងភ្ញាក់ ឡើងនឹងមានអារម្មណ៍ វិជ្ជមានចំពោះនាង ហើយពេញចិត្តនឹង ការរួមភេទនៅ ពេលព្រឹកថែមទៀតផង។
ធ្វើឲ្យនាងមានអារម្មណ៍សិចស៊ី
ខាងស្រីប្រហែលជាមិ នមានអារម្មណ៍ថាខ្លួន ឯងមានរូបរាងសិចស៊ី នោះទេ នៅពេលភ្ញាក់ពីដេកនោះ ដូច្នេះដើម្បីកុំឲ្យនាងមាន អារម្មណ៍បែបនេះ ចូរប្រាប់ថានាងជា មនុស្សដែលស្អាតបំផុត ទោះបីជានាងមានលក្ខណៈ រញ៉េរញ៉ៃបន្តិចក៏ដោយ។ ទោះបីជាសក់រញ៉េរញ៉ែ និងក្លិនមាត់ពេលព្រឹក មិនល្អយ៉ាងណាក៏ដោយ ក៏អ្នកគួរតែប្រាប់នាង ថាអ្នកត្រូវការនាង ខ្លាំងណាស់នៅព្រឹកនេះ។ ប្រសិនបើអ្នកពិបាក នឹងប្រើអារម្មណ៍ប្រាប់នាង ចូរព្យាយាមប្រើវិធីណា ដែលកុំឲ្យបែរមុខដាក់គ្នា។ ការប្រើក្បាច់រួមភេទបែប Spooning អាចផ្តល់នូវអារម្មណ៍ ដ៏រ៉ូម៉ែនទិចបាន ព្រោះវាអាចធ្វើឲ្យអ្នករួមភេទ បានដោយចៀសវាង នូវការស្រង់ក្លិនមាត់ នៅពេលព្រឹក។
ការដែលធ្វើខ្លួនឲ្យ រវល់នៅពេលព្រឹកដូច្នេះ អាចជាកិច្ចចាប់ផ្តើម ដ៏អស្ចារ្យមួយសម្រាប់ថ្ងៃនេះ ព្រោះវាជួយជម្រុញឲ្យ អ័រម៉ូនចេញកាន់តែច្រើន ដើម្បីបង្កើតបានជា ស្នាមញញឹម និងងាយស្រួលដល់ ការប្រាស្រ័យទាក់ទងគ្នា ក្នុងពេលបំពេញការងារ៕

0 comments:

Post a Comment