u

Wednesday, May 8, 2013

វិធី ៨យ៉ាង ជួយបង្កើតចំណង់ផ្លូវភេទ តាមបែបធម្មជាតិ

Posted by Unknown On Wednesday, May 08, 2013

វិធី ៨យ៉ាង ជួយបង្កើតចំណង់ផ្លូវភេទ តាមបែបធម្មជាតិ












១-ហាត់ប្រាណ
យើងទាំងអស់គ្នាសុទ្ធតែដឹងថាការហាត់ប្រាណ ជាទៀងទាត់នឹងបង្កើតឲ្យ ជីវិតមានសុខភាពល្អ ប៉ុន្តែអ្នកគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទី ក្នុងមួយថ្ងៃ គួរតែទទួលបានប្រយោជន៍ពី ការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅ សព្វរាងកាយដើម្បីឲ្យ មានអារម្មណ៍កាន់តែល្អបន្តិចដែរ។
២- ញ៉ាំគ្រាប់ធុញ្ញជាតិ
គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើន លំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់ បានឲ្យរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើន ដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។
៣-ញ៉ាំសូកូឡា
ប្រសិនបើអ្នកនឹងញ៉ាំស្ករសូកូឡា ដើម្បីបង្កើនចំណង់ផ្លូវភេទមែន យកល្អគួរតែជ្រើសរើសយកផលិតផលណា ដែលមានគុណភាពខ្ពស់ និងសម្បូរជាតិ Cocoa Solid (៦០ទៅ៧០%)។ ព្រោះសូកូឡាប្រភេទនេះ មានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹងសារធាតុគីមី ដែលខួរក្បាលផលិតចេញ មកនៅពេលធ្លាក់ ក្នុងអន្លង់ស្នេហ៍។
៤-ហាមមិនឲ្យរួមភេទ
វាមិនខុសគ្នាអំពីការហាមកូនក្មេងកុំ ឲ្យប៉ះពាល់អ្វីមួយនោះទេ ព្រោះកាលណាយើងហាមនរណាម្នាក់ កុំឲ្យធ្វើអ្វីដែលពួកគេចង់ធ្វើ វារឹតតែឲ្យពួកគេ ចង់ធ្វើវាកាន់តែខ្លាំង។ ដូច្នេះចូរដាក់កំហិតដៃគូររបស់អ្នក កុំឲ្យរួមភេទជាមួយអ្នក ដើម្បីឲ្យបង្កើតសម្ពាធចំណង់ផ្លូវភេទ ក្នុងខ្លួនគេឲ្យកាន់តែខ្លាំង ។
៥- ញ៉ាំអាហារដ៏រ៉ូម៉ែនទិចមួយ
ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារ ពេលយប់ដ៏រ៉ូម៉ែនទិចមួយ ក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិ ស្រាក្រហមមួយដប់ជាមួយក្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗ នៅជាមួយគ្នាដូច្នេះនឹងពង្រឹង ដល់ចំណង់មិត្តភាព របស់អ្នកទាំងពីរទៀតផង។ ការកាន់ដៃគ្នាក៏ជួយបង្កើន អារម្មណ៍ផ្លូវភេទដែរ។
៦-បិទភ្នែក
ការដកចេញនូវវិញ្ញាណណាមួយរបស់អ្នក វាពិតជាផ្តល់ឱកាសដល់ដៃគូរ ច្រើនណាស់ក្នុងការធ្វើអ្វីផ្សេងទៀត។ មិនត្រឹមតែការបិទភ្នែក បន្ថែមឲ្យមានភាពអាថ៌កំបាំងទៅលើសកម្មភាព ក្នុងបន្ទប់ដេកនោះទេ ប៉ុន្តែវាក៏ជួយឲ្យប្រើត្រចៀកដើម្បីផ្ចង់អារម្មណ៍ និងស្តាប់រាល់សកម្មភាព ក៏ដូចជាអារម្មណ៍ដែលដៃគូរកំពុងតែធ្វើ និងមានមកលើអ្នកផងដែរ។
៧-ត្រូវសប្បាយចិត្ត
ការបាក់ទឹកចិត្តគឺជាដើមហេតុ ៣ក្នុងចំនោម ១០ដែលធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ដូច្នេះការបន្ថយរោគសញ្ញា អាចផ្តល់ប្រយោជន៍វិជ្ជមាន បានយ៉ាងល្អចំពោះ អ្នក។ លើសពីនេះទៅទៀត ស្ត្រេសក៏បណ្តាលឲ្យមានបញ្ហា ដល់ចំណង់ផ្លូវភេទដែរ ព្រោះវាធ្វើឲ្យអារម្មណ៍អ្នកចេញឆ្ងាយពីអ្វីដែលអ្នកចង់មនុស្ស គ្រប់រូបចង់ធ្វើ។ ប៉ុន្តែការប្រើសកម្មភាពធម្មតាៗ ដូចជាការងូតទឹកក៏អាចជួយ បន្ធូរបន្ថយអារម្មណ៍អ្នកបានដែរ។
៨-ឈប់ជក់បារី
ស្របពេលដែលមានបញ្ហាជាច្រើនផ្សេងៗទៀតមកជាមួយ ការជក់បារីក៏ជួយកាត់បន្ថយលំហូរឈាម ទៅសព្វរាងកាយបានដែរ។ និយាយឲ្យស្រួលស្តាប់ទៅ គឺវាបណ្តាលឲ្យសរសៃឈាមរួមតូច ជាពិសេសសរសៃឈាមក្នុងតំបន់ប្រដាប់ភេទ។ អ្វីដែលជាបញ្ហាធំរបស់ការជក់បារី គឺធ្វើឲ្យមានក្លិនមាត់មិនល្អ និងឆាប់អស់កម្លាំង៕
Looking Today

Thursday, May 2, 2013

៤ ចំណុចស្ត្រីភ័យខ្លាច នៅពេលរួមភេទ លើកដំបូង

Posted by Unknown On Thursday, May 02, 2013

៤ ចំណុចស្ត្រីភ័យខ្លាច នៅពេលរួមភេទ លើកដំបូង

១- ខ្លាចការឈឺចាប់៖ ឈឺចាប់ គឺ ជាការភ័យខ្លាចមួយដែលស្ត្រីនឹងជួបប្រទះក្នុងពេលរួមភេទលើកដំបូង ប៉ុន្តែការឈឺ ចាប់នេះនឹងប្តូរមកវិញ នូវភាពស្រណុក ស្រួលពេលក្រោយ ។ នៅពេលរួមភេទ លើកដំបូងម្តង ឬពីរដងវាអាចនឹងធ្វើឱ្យ នាងមានការឈឺចាប់ ប៉ុន្តែចាប់ពី៣-៤ ទៅ៥ដងឡើងទៅការឈឺចាប់ក៏ថយចុះ ហើយភាពស្រណុកស្រួលក៏កើតមានដែរ ។
២- ខ្លាចដៃគូមានប្រដាប់ភេទធំ ហើយវែង៖ ស្ត្រីជាច្រើនមិនហ៊ានរួម ភេទ ព្រោះតែពួកគេខ្លាចប្រដាប់ភេទ បុរសធំ ។ ពួកគេគិតថា បើធំម្ល៉ឹងៗពិត ជាធ្វើឱ្យឈឺចាប់ជាមិនខាន ។ នេះជា មូលហេតុចម្បង ដែលធ្វើឱ្យស្ត្រីមួយ ចំនួនសុខចិត្តរក្សាទុកព្រហ្មចារីរបស់ ខ្លួនដោយមិនអើពើនឹងរឿងលើគ្រែ ។ ស្ត្រីភាគច្រើនចាត់ទុកព្រហ្មចារី គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ។ ពួកគេចង់រក្សាទុកជូនបុរសជាគូគ្រង របស់ខ្លួនទៅថ្ងៃអនាគត ។ លើសពីនេះ ការនិយាយប្រាប់តៗគ្នាថា បាត់បង់ព្រហ្ម ចារីដំបូងធ្វើឱ្យយើងឈឺចាប់ខ្លាំងណាស់ ទើបធ្វើឱ្យស្ត្រីកាន់តែភ័យខ្លាច ។
៣- បារម្ភខ្លាចមានផ្ទៃពោះ៖ ស្ត្រី ស្ទើរតែគ្រប់គ្នាតែងតែខ្លាចមានផ្ទៃពោះ បន្ទាប់ពីរួមភេទមិនប្រើស្រោមអនាម័យ ។ ការរួមភេទដោយមិនប្រើស្រោមអនាម័យ ពិតជាបន្ថែមនូវភាពស្រណុកស្រួលខ្លាំង ប៉ុន្តែវាក៏ប្រឈមខ្លាំងនឹងការមានផ្ទៃពោះ ឬឆ្លងរោគផ្សេងៗផងដែរ ជាពិសេស សម្រាប់អ្នកដែលមិនបានត្រៀមខ្លួនជា មុន ។
៤-ខ្លាចចេញខ្យល់ពេលកំពុងរួមភេទ៖ វាអាចជាការអៀនខ្មាសមួយដែរ ដែលចេញខ្យល់ពេលកំពុងប្រតិបត្តិការ ។ ម្យ៉ាង វាអាចធ្វើឱ្យបុរសជាដៃគូអស់ អារម្មណ៍ ។ តាមអ្នកជំនាញបានឱ្យដឹងថា ខ្យល់ដែលចេញពីប្រដាប់ភេទស្ត្រី គឺជា ខ្យល់ក្នុងអំឡុងពេលរួមភេទ ខ្យល់នោះក៏ នឹងចេញមកវិញភ្លាមៗ ។ ចំណែកសំឡេង ផោមដែលចេញមកនោះ អាចជាស្ថាន ភាពអាក្រក់មួយដែលធ្វើឱ្យ ស្ត្រីមិនមានអារម្មណ៍ល្អ ឬភាពស្រណុកស្រួលជាមួយ នឹងក្បាច់រួមភេទមួយចំនួន ៕
Photo by LookingTODAY
















ប្រភព: Looking today