u

Monday, November 12, 2012

បងប្អូនបង្កើត រស់នៅជាមួយគ្នា រហូតដល់មានផ្ទៃពោះ ពីរខែ ទើបផ្ទុះរឿង

Posted by Unknown On Monday, November 12, 2012 No comments

បងប្អូនបង្កើត រស់នៅជាមួយគ្នា រហូតដល់មានផ្ទៃពោះ ពីរខែ ទើបផ្ទុះរឿង

រឿងអាស្រូវរបស់ក្រុមគ្រួសារមួយដែល ជាជនជាតិអាហ្វ្រិកខាងជើង បានបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងតំបន់នេះ ដោយសារតែបងប្អូនបង្កើតរស់នៅជាមួយ គ្នារហូតដល់មានប្អូនស្រីមានផ្ទៃពោះ។
យោងទៅតាមគេហទំព័ររបស់អារ៉ាប់បានឲ្យដឹងថា ម្ដាយបង្កើតរបស់គូស្នេហ៍មួយគូនេះ បាននិយាយថា ខ្លួនរបស់នាង មានការសង្ស័យជាច្រើនដងមក ហើយដោយសារតែឃើញអ្នកទាំងពីរ ស្និតស្នាលនឹងគ្នា ខុសពីធម្មតា។ តែពេលនេះនាងបានដឹងច្បាស់ និងប្រាកដ ដោយសារតែនាងដឹងថា កូនស្រីរបស់នាងមានផ្ទៃពោះជាង ពីរខែ ហើយនាងក៏គ្មានជម្រើសអ្វីដែរ ក្រៅពីជួយដោះស្រាយនោះទេ។ តាមការសើុបអង្កេតបានឲ្យដឹងថា កូនប្រុសរបស់អ្នកស្រីនេះមានឈ្មោះកាត់ថា TH មានអាយុ ៣០ឆ្នាំ ហើយកូនស្រីមានអាយុ ២២ឆ្នាំ បានរស់នៅជាមួយគ្នា ដូចជាប្ដីប្រពន្ធជាង មួយឆ្នាំមកហើយ។ សម្រាប់ពេលនេះ រឿងហេតុនេះត្រូវបានបញ្ជូន ទៅកាន់តុលាការឲ្យដោះស្រាយ ព្រោះនេះជារឿងដែលខុសពីប្រពៃណី។
តើប្រិយមិត្ដយល់យ៉ាងណា? តើបងប្អូនបង្កើត អាចរស់នៅជាមួយគ្នា ដូចជាប្ដីប្រពន្ធដែរ ឬទេ?

0 comments:

Post a Comment