u

Tuesday, January 1, 2013

បុរសកូន​៣ដាច់​ដាបចាប់ក្មេងស្រី​អាយុ​១៣​ឆ្នាំ​​រំលោភ

Posted by Unknown On Tuesday, January 01, 2013 No comments

បុរសកូន​៣ដាច់​ដាបចាប់ក្មេងស្រី​អាយុ​១៣​ឆ្នាំ​​រំលោភ


ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ឈ្មោះប៉ាវ ឈឿន ហៅម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលរកាពប្រាំ ឃាត់ខ្លួននៅយប់ថ្ងៃទី៣១ ធ្នូ ២០១ដោយចោទប្រកាន់ពីបទចាប់ក្មេងស្រីខ្មែរអ៊ិស្លាមអាយុ១៣ឆ្នាំរំលោភសេពសន្ថវៈ នៅក្នុងផ្ទះតៀមរហូតបានសម្រេច ខណៈឪពុកម្តាយមិននៅផ្ទះ ចេញទៅស៊ីឈ្នួលធ្វើចម្ការឱ្យគេនៅខេត្តមណ្ឌលគិរីឯណោះ។ លោកសេង មិ នាយប៉ុស្តិ៍រដ្ឋបាលរកាពប្រាំ បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ធ្នូ ក្មេងស្រីរងគ្រោះនៅក្នុងផ្ទះតៀមតែម្នាក់ឯង ដោយបងស្រីរបស់នាងបានយកទូរស័ព្ទទៅបញ្ចូលថ្មនៅផ្ទះអ្នកភូមិផងរបងជាមួយ ស្របពេលនោះ ស្រាប់តែជនសង្ស័យដើរចូលមកដល់ក្នុងផ្ទះ បានបន្តិច ក៏ចេញទៅក្រៅវិញ ។ បន្ទាប់មកក្មេងស្រីរងគ្រោះដើរតាមពីក្រោយនឹកស្មានថា ជនសង្ស័យចេញទៅបាត់ ពេលមកដល់មាត់ច្រកទ្វារ បុរសកំហូចនេះបានចាប់ដៃនាងទាញចូលទៅក្នុងផ្ទះ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕ បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

0 comments:

Post a Comment