u

Thursday, March 21, 2013

ដៃគូស្នេហានៅកម្ពុជា ប្រើប្រាស់ស្រោមអនាម័យ ពេលរួមភេទមាន កម្រិតទាបនៅឡើយ

Posted by Unknown On Thursday, March 21, 2013

ដៃគូស្នេហានៅកម្ពុជា ប្រើប្រាស់ស្រោមអនាម័យ
ពេលរួមភេទមាន កម្រិតទាបនៅឡើយ

ភ្នំពេញ ៖ ស្រោមអនាម័យ ត្រូវបានប្រើប្រាស់ នៅមានកម្រិតទាបក្រោម ៥០ ភាគរយ ចំពោះអ្នកដែល មានដៃគូស្នេហា ឬហៅម្យ៉ាងទៀត ថា ជាដៃគូស្មោះស្ម័គ្រ ដែលភាគច្រើន ពួកគេធ្វើការរួមភេទជាមួយគ្នា ដោយមិនបានប្រើប្រាស់ ស្រោមអនាម័យឲ្យបាន ១០០ ភាគរយ នោះទេ ដោយសារតែពួកគេ មានការជឿជាក់ លើដៃគូរួមភេទ របស់ខ្លួន ។
នេះជាប្រសាសន៍ លើកឡើងរបស់ ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត មាន ឈីវុន ប្រាប់ដល់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផល ស្តីពីការអង្កេត រកអត្រាជំងឺកាមរោគ នៅកម្ពុជាឆ្នាំ២០១១ នៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។
លោកវេជ្ជបណ្ឌិតបានបន្តថា «តែដោយឡែក ការប្រើប្រាស់ស្រោមអនាម័យ នៅមានកម្រិតក្រោម ៥០ ភាគរយនោះ ចំពោះសង្សារ ឬមួយ គេហៅថា Sweetheart បានសេចក្តីថា ដៃគូស្មោះស្ម័គ្រ គឺនៅមានកម្រិត ។ យើងកំពុងតែខិតខំ ធ្វើយ៉ាងណា ដើម្បីនឹងពន្យល់ណែនាំ អប់រំ ដល់បងប្អូនទាំងអស់នោះ ឲ្យបានយល់ថែមទៀតថា ត្រូវតែប្រើប្រាស់ ស្រោមអនាម័យឲ្យបានលើសពី៩០ភាគរយ ឬក៏១០០ ភាគរយមែនទែននោះ»។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ នៅពេលដែលមានការរួមភេទ ជាមួយដៃគូស្នេហានោះ គឺអាចជៀសវាង នូវការឆ្លង ឬក៏ចម្លងនូវមេរោគផ្សេងៗ ដែលនៅក្នុងនោះ មានមេរោគអេដស៍ កាមរោម ហើយ និងមេរោគរលាកថ្លើម ប្រភេទបេ ជាដើម។ម្យ៉ាងវិញទៀត ការប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ ក៏អាចការពារផងដែរ ចំពោះដៃគូរួមភេទ ដែលពួកគេ មិនទាន់ចង់មាន កូនផងដែរនោះ ។
បើតាមលោកវេជ្ជបណ្ឌិត មាន ឈីវុន តាមតួលេខ ផែនទី ដែលមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក ធ្វើក្នុងឆ្នាំ២០១២ យើងរកឃើញថា មានស្រ្តីបំរើសេវាកំសាន្តសប្បាយ នៅទូទាំងប្រទេស មានចំនួន ៣៧.០០០ នាក់។ ស្រ្តីបំរើសេវា កំសាន្តសប្បាយ នៅតែជាក្រុមប្រឈមមុខខ្ពស់ ក្នុងការឆ្លងមេរោគអេដស៍ ដោយសារតែការរួមភេទ របស់ពួកគេ នូវមិនទាន់មាន សុវត្ថិភាពផងដែរ ៕
Friday, 22 March 2013 13:03 ដោយៈLooking TODAY Posted ID: 098 

គ្រូបង្រៀនព្រាននារី ល្បួងយកព្រហ្មចារីយ៍សិស្សដោយសន្យាថា នឹងរៀបការជាមួយ

Posted by Unknown On Thursday, March 21, 2013

គ្រូបង្រៀនព្រាននារី ល្បួងយកព្រហ្មចារីយ៍
សិស្សដោយសន្យាថា នឹងរៀបការជាមួយ

វាជារឿងគួរអោយ ហួសចិត្តមួយ ដែលបានកើតឡើង នៅឯប្រទេស សាំងហ្គាពួរ ដោយ គ្រូបង្រៀនប្រុសម្នាក់ ឈ្មោះថា Kristiaensen បានលួងលោម និងរួមភេទ ជាមួយ កូនសិស្សខ្លួនឯង ដែលមានអាយុ ត្រឹមតែ ១៣ឆ្នាំតែ ប៉ុណ្ណោះ ហើយគ្រូម្នាក់នេះ មានអាយុ លើសកូនសិស្ស ដល់ទៅ ១៤ឆ្នាំ។ គ្រូបង្រៀន ម្នាក់នេះ បានសន្យានឹង ក្មេងស្រីនេះ ថាខ្លួននឹងរៀបការ ជាមួយនាងនៅពេលដែល នាង រៀនចប់។ ដំបូងឡើយ គ្រូបង្រៀននេះ បានបបួលសិស្សស្រី អោយទៅញ៉ាំអាហារ ជាមួយគ្នា ថែមទាំងនាំ ក្មេងស្រីនេះ ទៅដើរទិញ សំភារៈសិក្សាសំរាប់ ប្រលងថែមទៀតផង។ បន្ទាប់មក គាត់ក៏ហៅកូនសិស្ស អោយទៅរៀននៅផ្ទះ របស់គាត់ផ្ទាល់ ដោយ គាត់បានលួងលោម និងប្រើពាក្យសំដី ផ្អែមល្ហែម ថានឹងរៀបការ ជាមួយនាង ជាក់ជាមិនខាន។ ពួកគេទាំងពីរ ក៏បានអោប ថើបគ្នា ហើយក៏ បាន រួមភេទ នៅពេលនោះតែម្ដងទៅ។ ពួកគេបាន លួចរួមភេទ ជាមួយគ្នា ជាញឹកញយ ប្រហែលបាន កន្លះឆ្នាំ ហើយក្រោយមក គ្រូប្រុសនេះ បែរជាមិនសូវមកជួបនាង និង មានការ ឈ្លោះគ្នា ដែលធ្វើអោយ បែកបាក់នូវ ទំនាក់ទំនង គ្រូ និងសិស្សមួយនេះ។ ដោយសារឃើញ ក្មេងស្រីនោះ ចេះតែយំ និង នៅម្នាក់ឯង តែក្នុងបន្ទប់ ឪពុកម្ដាយ ក្មេងស្រីនោះក៏បានដឹង ដោយចៃដន្យ ហើយ ក៏បានប្ដឹង លោកគ្រូព្រាននារីនេះ តែម្ដង។ គ្រូបង្រៀនព្រាននារីនេះ អាចប្រឈមមុខនឹង ការដាក់ទោសក្នុង ពន្ធនាគារ ដល់ទៅ ១០ឆ្នាំ ពីបទ លួងលោមរួមភេទជាមួយនឹង អនិតិជន។
តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហា គ្រូ និង សិស្សឯងនេះ?

Tuesday, March 19, 2013

ស្វាមីភរិយា គួរពិភាក្សាគ្នា​ ពីរឿងផ្លូវភេទ

Posted by Unknown On Tuesday, March 19, 2013

ស្វាមីភរិយា គួរពិភាក្សាគ្នា​ ពីរឿងផ្លូវភេទ
 Wednesday, 20 March 2013 06:50 www.HealthCambodia.com-ID:078

បញ្ហាសុខភាព ជារឿងសំខាន់ដែលគូស្វាមីភរិយា
 ត្រូវតែពិភាក្សាគ្នា។ 
ហើយវាមិនមែនជារឿងដែលទទួល ខុសត្រូវ តែបុរសជាស្វាមីឬជារឿងរបស់ស្ដ្រីជាភរិយាតែម្នាក់ៗនោះទេ វាជារឿងទាំងបុរសទាំងស្ដ្រី។ បុរសខ្លះគិតថាខ្លួនមាន គ្រួសារ ហើយ មិនសូវខ្វល់ទេ ជាហេតុនាំឱ្យទៅលេងសើចជាមួយស្រីញីខាងក្រៅ ដែលជាឥរិយាបថមួយខុស ឆ្គង។ នៅក្នុងគ្រួសារ ប្ដី ប្រពន្ធគួរតែចាប់ផ្ដើមនិយាយបញ្ហាសុខភាពពីឥឡូវនេះទៅ។
នៅប្រទេសកម្ពុជា បញ្ហាសុខភាពបន្ដពូជមិនទាន់ត្រូវបានគេយកមកនិយាយឱ្យបានទូលំទូលាយ នៅឡើយទេ។ ដោយ សារការអប់រំនៅមិនទាន់បានទូលំទូលាយ ឯកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតនៅឡើយ ការផ្សព្វផ្សាយក៏នៅ មិនបានគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ សម្រាប់សុខភាពក្រោយអាពាហ៍ពិពាហ៍ មានភរិយា តិចណាស់ ដែលនិយាយពីរឿងសុខភាពផ្លូវភេទ សុខភាពផ្ទាល់ខ្លួនប្រាប់ទៅបុរសជាស្វាមី។ ស្ដ្រីដែលហ៊ាន និយាយ បែបនេះ ភាគច្រើនជាស្ដ្រីដែលរស់នៅតាមទីប្រជុំ ជនធំៗតែប៉ុណ្ណោះ។ ដោយសារមកពីភាពខ្មាសអៀន ស្ដ្រីនៅ ពេល ឈឺថ្កាត់ម្ដងៗមិនហ៊ាននិយាយជាមួយស្វាមីទេ។ ហើយស្ដ្រីខ្លះ ទៀតគិតថាការនិយាយរឿងផ្លូវភេទជា មួយ ស្វាមី គឺជាការមើលស្រាលប្ដី ឬគិតថាជារឿងអាសអាភាស។ ការគិតបែបនេះមិន ត្រឹមត្រូវទេ ស្ដ្រីត្រូវគិតថាកាល រស់នៅជាមួយម្ដាយ នៅពេលឈឺ គាត់តែងនិយាយប្រាប់ម្ដាយឱ្យជួយ។ នៅពេលមានស្វាមី គួរ តែនិយាយ បញ្ហា ប្រាប់ទៅស្វាមី ព្រោះថាមានតែស្វាមីទេ ជាអ្នកដឹងទុក្ខធុរៈស្ដ្រីជាភរិយាជាងអ្នកណាៗទាំងអស់។ ហើយការ និយាយ ញឹក ញាប់អាចធ្វើឱ្យបុរសជាស្វាមីដែលមានដៃគូខាងក្រៅមានការ ប្រុងប្រយ័ត្ន។
តើស្ដ្រីគួរនិយាយបញ្ហាអ្វីខ្លះទៅកាន់ស្វាមី?
ការនិយាយត្រូវធ្វើឡើងទៅតាមបែបបទ និងដែនកំណត់របស់វា ទៅតាមតម្រូវការនៃសង្គមគ្រួសារនីមួយៗ ព្រោះ គ្រួសារនីមួយៗមានលក្ខណៈខុសគ្នា។ ស្ដ្រីត្រូវគិតថានៅពេលណាដែលអាចនិយាយបាន និងពេលណាដែល មិន អាចនិយាយបាន។ ស្រី្តជាភរិយាគួរស្វែងយល់ពីដៃគូរបស់ខ្លួនថាតើដៃគូរបស់គាត់ចង់ចេះ ចង់ដឹងដែរឬទេ តើគួរ និយាយទៅគាត់កម្រិតណា ព្រមទាំងថាតើគាត់អាចទទួលយកបញ្ហានេះបានដែរឬទេ។
បញ្ហាគួរពិភាក្សានៅក្នុងគ្រួសាររវាងប្ដីប្រពន្ធ គួរនិយាយពីបញ្ហាផ្លូវភេទ រឿងពន្យារកំណើត និងថាតើយើងចង់បាន កូន នៅពេលណា ហើយគួរតែមានកូនភ្លាមឬទេ ព្រោះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ការយករឿងទៅ និយាយ ជាមួយដៃគូ ត្រូវតែមានការស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ។ ទាក់ទងនឹងសុខភាពបន្ដពូជ ជម្ងឺកាម រោគ និងរោគស្ដ្រី ស្ដ្រីត្រូវតែហ៊ាន និយាយពីការឆ្លង ពីការការពារជម្ងឺកាម រោគអេដស៍ផងដែរ បើគ្រួសារគាត់ជាអ្នក ទៅរកដៃគូស្នេហាខាងក្រៅ។ មានស្ដ្រីមេផ្ទះ មួយចំនួន ក្លាហានហ៊ាននិយាយជាមួយស្វាមីជាចំហហើយ។ សូមឱ្យ ស្ដ្រីដែលមិនទាន់បាននិយាយ សូមហ៊ាននិយាយរឿងនេះជា មួយស្វាមីខ្លួនឱ្យបានច្រើន។
ជាឧទាហរណ៍ នៅក្នុងគ្រួសារខ្លះ បុរសជាប្ដីមិនសូវយល់ដឹងពីរឿងស្រោមអនាម័យ រឿងពន្យារកំណើត រឿងសុខ ភាព បន្ដពូជទេ។ គាត់គិតថាជារឿងរបស់ស្ដ្រី មិនមែនជារឿងរបស់បុរសទេ។ ស្ថិតក្នុងករណីនេះ ប្រពន្ធត្រូវសួរ ឬ ត្រូវនិយាយទៅដៃ គូ ដើម្បីដឹងថាតើគាត់យល់ដឹងពីបញ្ហាផ្លូវភេទកម្រិតណា។
ផ្ទុយទៅវិញ ប្រសិនបើដៃគូបានយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទហើយ ស្ដ្រីជាភរិយាក៏គួរតែសួរបុរសជាស្វាមីដែរថា តើគាត់យល់ដឹងបានកម្រិតណា និងយល់ដឹងដូចម្ដេច។
ប្រពន្ធគួរនិយាយពីបញ្ហាសុខភាពផ្លូវភេទនៅពេលណា?
ការនិយាយពីបញ្ហាសុខភាព ទោះជាសុខភាពផ្លូវភេទក្ដី សុខភាពទូទៅក្ដី មិនមែនជាការនិយាយ រឿងអាសអាភាស ទេ គឺជារឿងសុខភាពសម្រាប់ទាំងអស់គ្នា។ បុរសភាគច្រើនគិតថាការបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យ ឫមណ្ឌល សុខភាព ជាការ ខ្មាសអៀនមួយ ការគិតបែបនេះមិនត្រឹមត្រូវទេ។ ផ្ទុយទៅវិញ គឺជាឥរិយាបថល្អ របស់ស្វាមីចំពោះ ភរិយាទៅវិញទេ។ ស្ដ្រីជា ភរិយាក៏គួរមើលកាលៈទេសៈ ថាតើពេលណាអាចនិយាយបាន។ ការនិយាយ គឺគួរមើល ទៅលើបរិយាកាសរីករាយ ធូរស្រាល។ ការនិយាយមិនមែនមានលក្ខណៈសួរដេញដោល ជីកឬសគល់ពីបញ្ហារបស់ ស្វាមីនោះទេ គឺជាការប្រាប់ឱ្យដឹងដើម្បីឱ្យមានសុខុ មាលភាពនៅក្នុងគ្រួសារទាំងប្ដីប្រពន្ធ និងកូន។
ស្ដ្រីជាភរិយាគួរព្យាយាមសួរ ព្យាយាមពន្យល់ ព្យាយាមអប់រំស្វាមី ធ្វើយ៉ាងណាឱ្យគាត់ចេះទទួលខុសត្រូវលើទង្វើ របស់ គាត់ ព្រោះបញ្ហាសុខភាពបន្ដពូជជារឿងសំខាន់ណាស់សម្រាប់មនុស្សទាំងពីរ នាក់នេះ។ ដូចនេះហើយ យើង ត្រូវការ សង្កេតពីគ្នាទៅវិញទៅមក ព្រោះមនុស្សរស់នៅជាមួយគ្នា អាចយល់ដឹងពីចិត្ដគ្នាទៅវិញទៅមក។
ស្វាមីត្រូវយកចិត្ដទុកដាក់ចំពោះសុខភាពគ្រួសារ
បុរសជាស្វាមីត្រូវបង្ការខ្លួនឱ្យបានពីការឆ្លងរោគ និងពីជម្ងឺផ្សេងៗ ក្នុ្នងន័យនេះបុរសមិនត្រូវព្រងើយកន្ដើយនឹងសុខ ភាព របស់ខ្លួននោះទេ។ ដើម្បីឱ្យមានសុខភាពល្អទាំងព្រម បុរសត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានត្រឹមត្រូវ ឬការ ហាត់ ប្រាណ ផ្សេងៗ។ បុរសមិនគួរប្រព្រឹត្ដនូវទង្វើមិនគប្បីមួយចំនួន ដូចជាការសេពសុរាហួសហេតុពេក បារី និង ការ ទៅរកស្រីញីខាងក្រៅ ដែលជះឥទ្ធិពលមិនល្អដល់សង្គមគ្រួសាររបស់ខ្លួនឡើយ។ ស្វាមីត្រូវស្វែងយល់អំពីសុខ ភាពរបស់ភរិយា និងជួយលើកទឹកចិត្ដភរិយាក្នុងការថែរក្សាសុខភាព។ ចំណែកភរិយាវិញក៏ដូចគ្នាដែរ ត្រូវថែរក្សា និងការពារសុខភាពរបស់ខ្លួនឱ្យបានគត់មុតផងដែរ។
ហេតុអ្វីបានជាប្ដីប្រពន្ធត្រូវនិយាយបញ្ហាសុខភាពផ្លូវភេទ?
ប្រសិនបើប្ដីប្រពន្ធមិនបានពិគ្រោះគ្នាពីបញ្ហាសុខភាពទេ គាត់អាចមានបញ្ហាសុខភាពផ្សេងៗ ដែលនាំឱ្យគ្រួសារមាន សុភមង្គលមិនពេញលេញ ការឆ្លងជម្ងឺកាមរោគ ជាពិសេសគឺជម្ងឺអេដស៍។ មិនត្រឹមតែនិយាយ ពីបញ្ហាផ្លូវភេទ តែ ប៉ុណ្ណោះទេ ស្ដ្រី ប្រសិនបើមានបញ្ហាសុខភាព ទោះបីជាជម្ងឺរោគស្ដ្រី ឬអ្វីក៏ដោយ ក៏គួរតែប្រាប់ ឬពិភាក្សាជាមួយ ស្វាមី ឧទាហរណ៍ ដូចជាថាតើ គួរទៅជួបគ្រូពេទ្យ ឬគួរធ្វើអ្វីជាបន្ដទៀត។
ស្វាមីគួរចូលរួមចំណែកក្នុងការជូនប្រពន្ធទៅមន្ទីរពេទ្យ ដើម្បីទទួលបាននូវព័ត៌មានសុខភាពទាំងអស់គ្នា ព្រោះថាជា ប្ដី ប្រពន្ធ គឺមានន័យថារួមជីវិតតែមួយ។ ស្វាមីភរិយាគួរពិគ្រោះពិភាក្សាគ្នាទៅវិញទៅមក ព្រោះថាសុខភាពល្អ គ្រួសារ រីកចម្រើន ជឿនលឿន៕
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.HealthCambodia.com

Sunday, March 17, 2013

អា​ថ៌កំ​បាំង​រឿង​លើ​គ្រែ​7​ចំ​ណុច​របស់ស្ត្រី​ដែល​បុ​រស​ត្រូវ​តែ​ដឹង​

Posted by Unknown On Sunday, March 17, 2013

អា​ថ៌កំ​បាំង​រឿង​លើ​គ្រែ​7​ចំ​ណុច​របស់ស្ត្រី​ដែល​បុ​រស​ត្រូវ​តែ​ដឹង​
ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣ ម៉ោង ០៩:១៦

នៅ​ពេល​ដែល​និយាយដល់​បញ្ហា​លើ​គ្រែ​ ស្ត្រី​ត្រូវ​គេចាត់​ទុក​ថា មាន​អាថ៌​កំ​បាំង​ជាង​បុរស​ និង​មិន​ងាយ​បញ្ចេញ​ឱ្យ​ឃើញ​នូវ​សញ្ញា​ចំណង់​ផ្លូវ​ភេទ​​​ឡើយ​​ ។ បើ​ទោះ​ជា​បែប​នេះ​​ក្តី ប៉ុន្តែ​មិន​មែន​មានន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​​ទេ ផ្ទុយ​ទៅ​វិញ​ ​វា​គ្រាន់​តែ​ជា​ចរិត​ពី​ធម្ម​ជាតិ​ ឬ​ជា​ផ្នត់​គំនិត​មួយ​ដែល​គិត​ថា «បុរស​គឺ​ជា​អ្នក​បង្កាត់​ភ្លើង ​​ជា​អ្នក​ចាប់​ផ្តើមមុន​​ប៉ុណ្ណោះ​»។ ដោយ​សារតែ​បែបនេះ​ហើយ​ ទើប​មានស្ត្រី​មួយ​ចំ​នួន​តែង​ខក​ចិត្ត​ចំពោះ​ដៃ​គូ​ខ្លួន​ ។
តើ​ស្ត្រី​ចង់​បាន​អ្វី​ខ្លះ​ទាក់​ទង​នឹង​ជី​វិត​នៅ​លើ​គ្រែ​? តាម​ការ​បក​ស្រាយ​របស់​វេជ្ជ​បណ្ឌិត Rajan B Bhonsle អ្នក​ពិគ្រោះ​យោ​បល់​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ​​បាន​បញ្ជាក់​ថា​ មាន​អាថ៌​កំ​បាំង​៧​ចំណុច​អំពី​ស្ត្រី​ដែល​បុរស​ត្រូវ​តែ​ដឹង ៖
១-​ ការ​ជែក​គ្នា​យ៉ាង​ផ្អែម​ល្ហែម​គឺ​ជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ​មួួយ ៖
ស្ត្រី​ជាច្រើន​ចង់​បាន​បែបនេះ ។​ ពួក​នាង​យល់​ថា ការ​ជជែក​សន្ទនា​គ្នា​នឹង​នាំ​ឱ្យ​មាន​ភាព​រីក​រាយ​ ជា​ពិ​សេស​​រឿង​លើ​គ្រែ ។ សម្រាប់​ស្ត្រី​​ការ​ជជែក​និង​អា​រម្មណ៍​ស្រ​ឡាញ់​គឺ​​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់ ។ កិច្ច​សន្ទនា​យ៉ាង​ផ្អែម​ល្ហែម ​និង​ប្រ​កប​ដោយ​ភាព​ស្និទ្ធ​ស្នាល​អំ​ឡុង​ការ​ដើរ​កំ​សាន្ត​ ឬ​ខណៈ​គូស្នេហ៍​ ឬ​គូស្វាមីកំពុង​សម្រាក​បន្ធូរ​អារម្មណ៍​គឺ​ជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ ។ ក្នុង​ឱកាស​នេះ បុរស​អាច​ប្រាប់​ទៅ​ស្ត្រី​ជា​គូ​ស្នេហ៍​ថា​ ខ្លួន​ស្រ​ឡាញ់​នាង​ប៉ុនណា គឺ​ជា​វិធី​លួង​លោម​ចិត្ត​មួយ​​ដែល​ខ្លួន​គួរ​ប្រើ​ជា​មួយ​នា​រី​ជា​គូ​ស្នេហ៍​ ។​
២- ស្ត្រី​ភាគ​ច្រើន​ខ្វល់​ខ្វាយ​ពី​សម្រស់​របស់​ខ្លួន​ ៖
សម្រាប់គូ​ស្វា​មី​ដែល​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​ពេល​ជា​យូរ​ហើយ​នោះ​ ជួន​កាល​វា​ជា​រឿង​ធម្ម​ជាតិ​ដែល​ស្ត្រី​គិត​ថា ស្វា​មី​ឬ​គូ​ស្នេហ​៍​លែង​មាន​ចំ​ណាប់​​អា​រម្មណ៍ផ្លូវ​ភេទ​លើ​ខ្លួន​ ។ នេះ​ក៏​ព្រោះ​តែ​ពួកគេ​ដោះ​សំ​លៀក​បំ​ពាក់​ឡើង​​គ្រែ​ជា​មួយ​គូ​ស្នេហ៍​តែ​ក្នុង​ពេលងងឹតប៉ុណ្ណោះ​ ។ បុរស​មិន​គួរ​​ខ្វល់​ខ្វាយ​ត្រង់​ចំណុច​នេះ​ឡើយ​ ។
៣- ស្ត្រី​យល់​ថា រឿង​​​លើ​គ្រែ​មិន​អាច​កាត់​ផ្តាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ជី​វិត​របស់​នាង​បាន​ឡើយ ៖ ​
ស្ត្រី​ត្រូវ​ការ​អា​រម្មណ៍​ និង​បទ​ពិ​សោធន៍​ល្អ​ៗ​អំឡុង​ពេល​ដែល​នាង​កំពុង​សប្បាយ​នឹង​រឿង​លើ​គ្រែ ។ ដូច្នេះ​អ្វី​ដែល​បុរស​ជា​គូ​ស្នេហ៍​ប្រព្រឹត្ត​មាន​ដូចជា ប្រើ​ពាក្យ​សម្តី​ទ្រគោះ​បោះ​បោក​ ប្រើ​ភាសា​អសុរោះ និ​ងពាក្យ​សម្តី​រិះ​គន់​ជាដើម ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​ដល់​អា​រម្មណ៍​របស់​នាង​ក្នុង​ពេល​ឡើង​គ្រែ​ ។ បុរស​គួរចាំ​ថា ស្ត្រី​មិន​អាច​ទទួល​យក​បាន​ទេ​នូវរឿង​បែប​​នោះ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​អាច​ផ្តល់​ក្តី​សប្បាយ​ រំ​ភើប​រីក​រាយ​ដល់នាង​បាន​ឡើយ ។​
៤- ការ​ដល់​ត្រើយ​មិន​មែន​ជា​រឿង​ចាំ​បាច់​៖
បុរស​​​ជាច្រើន​គិត​ថា ដៃ​គូ​ល្អ​គឺ​ជា​ដៃ​គូ​ដែល​អាច​នាំ​ស្រីស្នេហ​៍​របស់​ខ្លួន​ឈាន​ដល់​ចំណុច​កំពូល ។ នេះ​ជា​គំនិត​ល្អ​មួួ​យ​ហើយ​ តែ​មិន​សំ​ខាន់​ប៉ុន្មាន​ទេ​ក្នុង​កាលៈ​ទេសៈ​នេះ ។ ស្ត្រី​ជា​ច្រើន​គិត​ថា ខ្លួន​ទទួល​សម្ពាធ​ពី​ដៃ​គូ​ និង​ពី​ខ្លួន​ឯង​ផង​ដែរ​សម្រាប់​ការ​ឈាន​ដល់កាម​តម្រេករបស់​ខ្លួន​​ ។ មាន​ពេលខ្លះ​ជំនួស​ឱ្យ​ការ​ដល់​ត្រើយ​ ស្ត្រី​ចូល​ចិត្ត​ត្រឹម​តែ​ការ​បបោស​អង្អែល​របៀប​ជា​បញ្ឆេះ​អា​រម្មណ៍​ប៉ុណ្ណោះ ។
៥- រឿង​លើ​គ្រែ​មិន​ត្រូវ​ការ​សកម្ម​ភាព​ដែល​មធ្យ័ត​នោះ​ឡើយ ៖
ការ​លេង​ប្រឡែង​គឺ​ជាគុណភាព​ដ៏​មហិមា​ ។ បុរស​ជាច្រើន​មានការ​ផ្តោត​ខ្លាំង​បំផុត​អំពី​ការ​រួម​ភេទ ។​ ពួក​គេ​ភ្លេច​សើច​ ភ្លេច​សកម្ម​ភាព​រប៉ិល​រប៉ូច​ដែល​សុទ្ធ​តែ​ជា​សកម្ម​ភាព​ស្ត្រី​ចូល​ចិត្ត​ ។ ការ​លេង​ប្រឡែង​ និង​ភាព​សប្បាយ​រីក​រាយ​អាច​ធ្វើ​ឱ្យ​បរិ​យា​កាស​កាន់​តែ​សប្បាយ​រីក​រាយ​ និង​អារម្មណ៍​កាន់​តែ​ធូរ​ស្រាល​ ។
៦- ស្ត្រី​ចូល​ចិត្ត​បំ​ផុត​ការ​ថ្នាក់​ថ្នម​ស្ទាប​អង្អែល​មិន​សំ​ដៅ​លើ​ការ​រួម​ភេទ​ ៖
ស្ត្រី​ជា​ទូ​ទៅ​ចូល​ចិត្ត​ការ​លួង​លោម ការ​ថ្នាក់​ថ្នម​ ការ​ប្រើ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ ការ​បី​ត្រ​កង​និង​ការ​ថើប ។ ប៉ុន្តែមួយ​ចំ​នួន​ធំ​ក្នុង​ចំណោម​ពួក​នាង​​​តែ​ង​រអ៊ូរទាំ​ថា ស្វា​មី ឬ​ដៃ​គូ​របស់​ខ្លួន​មិន​ដែល​ធ្វើ​បែបនេះ​ទេ​លើក​លែង​តែ​ពេល​មុន​ការរួម​ភេទប៉ុណ្ណោះ ។
៧- ឱប​ថ្នាក់​ថ្នម​ប្រ​កប​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ក្រោយ​ការរួម​ភេទ​គឺ​ជា​រឿង​សំ​ខាន់​ ៖
បុរស​ត្រូវ​តែ​ដឹង​ថា ស្ត្រី​ត្រូវ​ការ​ស្ថិត​នៅ​ក្នុង​រង្វង់​ទ្រូង​ដ៏​កក់​ក្តៅ​របស់​ខ្លួន​បន្ទាប់​ពី​រួម​ភេទ​រួច​ ។ ពួក​នាង​មួយ​ចំ​នួន​តែង​រអ៊ូរ​ថា ស្វា​មី​ ឬ​ប្រុស​ស្នេហ៍​មិន​ដែល​អើពើ​នឹង​ខ្លួន​ឡើយ​ ហើយ​តែង​តែ​ដេក​លក់​ភ្លាម​ក្រោយ​ពី​រួម​ភេទ​រួច ។ សម្រាប់​បុរស​ ត្រង់​ចំណុច​នេះ​គឺ​ពិត​ជា​ជួប​ការ​លំ​បាក​ខ្លះ ដ្បិត​​ការ​ដេក​លក់​បន្ទាប់​ពី​រួម​ភេទ​រួច​គឺ​ជា​លក្ខខណ្ឌ​ធម្ម​ជាតិ​របស់​​គេ ។ ក្រោយ​ពី​បញ្ចេញ​ទឹកកាម​រួច ខួរ​ក្បាល​របស់​បុរស​បាន​ចុះ​ត្រ​ជាក់​ ព្រម​ពេល​គ្នា​អា​រម្មណ៍​ក៏​ចុះ​ស្ងប់​ ទាំង​នេះ​គឺ​ជា​ដំ​ណាក់​កាល​ដែល​ប្រព័ន្ធ​បញ្ជា​ទាំង​អស់​ក្នុង​រាង​កាយ​បន្ថយ​សកម្ម​ភាព ។ ស្ត្រី​ក៏​មាន​ដំ​ណាក់​កាល​​នេះ​ដែរ ប៉ុន្តែ​​មាន​ល្បឿនយឺត​ជាង​ ៕
​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ