u

Thursday, March 21, 2013

ដៃគូស្នេហានៅកម្ពុជា ប្រើប្រាស់ស្រោមអនាម័យ ពេលរួមភេទមាន កម្រិតទាបនៅឡើយ

Posted by Unknown On Thursday, March 21, 2013 No comments

ដៃគូស្នេហានៅកម្ពុជា ប្រើប្រាស់ស្រោមអនាម័យ
ពេលរួមភេទមាន កម្រិតទាបនៅឡើយ


ភ្នំពេញ ៖ ស្រោមអនាម័យ ត្រូវបានប្រើប្រាស់ នៅមានកម្រិតទាបក្រោម ៥០ ភាគរយ ចំពោះអ្នកដែល មានដៃគូស្នេហា ឬហៅម្យ៉ាងទៀត ថា ជាដៃគូស្មោះស្ម័គ្រ ដែលភាគច្រើន ពួកគេធ្វើការរួមភេទជាមួយគ្នា ដោយមិនបានប្រើប្រាស់ ស្រោមអនាម័យឲ្យបាន ១០០ ភាគរយ នោះទេ ដោយសារតែពួកគេ មានការជឿជាក់ លើដៃគូរួមភេទ របស់ខ្លួន ។
នេះជាប្រសាសន៍ លើកឡើងរបស់ ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត មាន ឈីវុន ប្រាប់ដល់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផល ស្តីពីការអង្កេត រកអត្រាជំងឺកាមរោគ នៅកម្ពុជាឆ្នាំ២០១១ នៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។
លោកវេជ្ជបណ្ឌិតបានបន្តថា «តែដោយឡែក ការប្រើប្រាស់ស្រោមអនាម័យ នៅមានកម្រិតក្រោម ៥០ ភាគរយនោះ ចំពោះសង្សារ ឬមួយ គេហៅថា Sweetheart បានសេចក្តីថា ដៃគូស្មោះស្ម័គ្រ គឺនៅមានកម្រិត ។ យើងកំពុងតែខិតខំ ធ្វើយ៉ាងណា ដើម្បីនឹងពន្យល់ណែនាំ អប់រំ ដល់បងប្អូនទាំងអស់នោះ ឲ្យបានយល់ថែមទៀតថា ត្រូវតែប្រើប្រាស់ ស្រោមអនាម័យឲ្យបានលើសពី៩០ភាគរយ ឬក៏១០០ ភាគរយមែនទែននោះ»។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ នៅពេលដែលមានការរួមភេទ ជាមួយដៃគូស្នេហានោះ គឺអាចជៀសវាង នូវការឆ្លង ឬក៏ចម្លងនូវមេរោគផ្សេងៗ ដែលនៅក្នុងនោះ មានមេរោគអេដស៍ កាមរោម ហើយ និងមេរោគរលាកថ្លើម ប្រភេទបេ ជាដើម។ម្យ៉ាងវិញទៀត ការប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ ក៏អាចការពារផងដែរ ចំពោះដៃគូរួមភេទ ដែលពួកគេ មិនទាន់ចង់មាន កូនផងដែរនោះ ។
បើតាមលោកវេជ្ជបណ្ឌិត មាន ឈីវុន តាមតួលេខ ផែនទី ដែលមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក ធ្វើក្នុងឆ្នាំ២០១២ យើងរកឃើញថា មានស្រ្តីបំរើសេវាកំសាន្តសប្បាយ នៅទូទាំងប្រទេស មានចំនួន ៣៧.០០០ នាក់។ ស្រ្តីបំរើសេវា កំសាន្តសប្បាយ នៅតែជាក្រុមប្រឈមមុខខ្ពស់ ក្នុងការឆ្លងមេរោគអេដស៍ ដោយសារតែការរួមភេទ របស់ពួកគេ នូវមិនទាន់មាន សុវត្ថិភាពផងដែរ ៕
Friday, 22 March 2013 13:03 ដោយៈLooking TODAY Posted ID: 098 

0 comments:

Post a Comment