u

Wednesday, May 8, 2013

វិធី ៨យ៉ាង ជួយបង្កើតចំណង់ផ្លូវភេទ តាមបែបធម្មជាតិ

Posted by Unknown On Wednesday, May 08, 2013 No comments

វិធី ៨យ៉ាង ជួយបង្កើតចំណង់ផ្លូវភេទ តាមបែបធម្មជាតិ













១-ហាត់ប្រាណ
យើងទាំងអស់គ្នាសុទ្ធតែដឹងថាការហាត់ប្រាណ ជាទៀងទាត់នឹងបង្កើតឲ្យ ជីវិតមានសុខភាពល្អ ប៉ុន្តែអ្នកគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទី ក្នុងមួយថ្ងៃ គួរតែទទួលបានប្រយោជន៍ពី ការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅ សព្វរាងកាយដើម្បីឲ្យ មានអារម្មណ៍កាន់តែល្អបន្តិចដែរ។
២- ញ៉ាំគ្រាប់ធុញ្ញជាតិ
គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើន លំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់ បានឲ្យរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើន ដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។
៣-ញ៉ាំសូកូឡា
ប្រសិនបើអ្នកនឹងញ៉ាំស្ករសូកូឡា ដើម្បីបង្កើនចំណង់ផ្លូវភេទមែន យកល្អគួរតែជ្រើសរើសយកផលិតផលណា ដែលមានគុណភាពខ្ពស់ និងសម្បូរជាតិ Cocoa Solid (៦០ទៅ៧០%)។ ព្រោះសូកូឡាប្រភេទនេះ មានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹងសារធាតុគីមី ដែលខួរក្បាលផលិតចេញ មកនៅពេលធ្លាក់ ក្នុងអន្លង់ស្នេហ៍។
៤-ហាមមិនឲ្យរួមភេទ
វាមិនខុសគ្នាអំពីការហាមកូនក្មេងកុំ ឲ្យប៉ះពាល់អ្វីមួយនោះទេ ព្រោះកាលណាយើងហាមនរណាម្នាក់ កុំឲ្យធ្វើអ្វីដែលពួកគេចង់ធ្វើ វារឹតតែឲ្យពួកគេ ចង់ធ្វើវាកាន់តែខ្លាំង។ ដូច្នេះចូរដាក់កំហិតដៃគូររបស់អ្នក កុំឲ្យរួមភេទជាមួយអ្នក ដើម្បីឲ្យបង្កើតសម្ពាធចំណង់ផ្លូវភេទ ក្នុងខ្លួនគេឲ្យកាន់តែខ្លាំង ។
៥- ញ៉ាំអាហារដ៏រ៉ូម៉ែនទិចមួយ
ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារ ពេលយប់ដ៏រ៉ូម៉ែនទិចមួយ ក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិ ស្រាក្រហមមួយដប់ជាមួយក្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗ នៅជាមួយគ្នាដូច្នេះនឹងពង្រឹង ដល់ចំណង់មិត្តភាព របស់អ្នកទាំងពីរទៀតផង។ ការកាន់ដៃគ្នាក៏ជួយបង្កើន អារម្មណ៍ផ្លូវភេទដែរ។
៦-បិទភ្នែក
ការដកចេញនូវវិញ្ញាណណាមួយរបស់អ្នក វាពិតជាផ្តល់ឱកាសដល់ដៃគូរ ច្រើនណាស់ក្នុងការធ្វើអ្វីផ្សេងទៀត។ មិនត្រឹមតែការបិទភ្នែក បន្ថែមឲ្យមានភាពអាថ៌កំបាំងទៅលើសកម្មភាព ក្នុងបន្ទប់ដេកនោះទេ ប៉ុន្តែវាក៏ជួយឲ្យប្រើត្រចៀកដើម្បីផ្ចង់អារម្មណ៍ និងស្តាប់រាល់សកម្មភាព ក៏ដូចជាអារម្មណ៍ដែលដៃគូរកំពុងតែធ្វើ និងមានមកលើអ្នកផងដែរ។
៧-ត្រូវសប្បាយចិត្ត
ការបាក់ទឹកចិត្តគឺជាដើមហេតុ ៣ក្នុងចំនោម ១០ដែលធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ដូច្នេះការបន្ថយរោគសញ្ញា អាចផ្តល់ប្រយោជន៍វិជ្ជមាន បានយ៉ាងល្អចំពោះ អ្នក។ លើសពីនេះទៅទៀត ស្ត្រេសក៏បណ្តាលឲ្យមានបញ្ហា ដល់ចំណង់ផ្លូវភេទដែរ ព្រោះវាធ្វើឲ្យអារម្មណ៍អ្នកចេញឆ្ងាយពីអ្វីដែលអ្នកចង់មនុស្ស គ្រប់រូបចង់ធ្វើ។ ប៉ុន្តែការប្រើសកម្មភាពធម្មតាៗ ដូចជាការងូតទឹកក៏អាចជួយ បន្ធូរបន្ថយអារម្មណ៍អ្នកបានដែរ។
៨-ឈប់ជក់បារី
ស្របពេលដែលមានបញ្ហាជាច្រើនផ្សេងៗទៀតមកជាមួយ ការជក់បារីក៏ជួយកាត់បន្ថយលំហូរឈាម ទៅសព្វរាងកាយបានដែរ។ និយាយឲ្យស្រួលស្តាប់ទៅ គឺវាបណ្តាលឲ្យសរសៃឈាមរួមតូច ជាពិសេសសរសៃឈាមក្នុងតំបន់ប្រដាប់ភេទ។ អ្វីដែលជាបញ្ហាធំរបស់ការជក់បារី គឺធ្វើឲ្យមានក្លិនមាត់មិនល្អ និងឆាប់អស់កម្លាំង៕
Looking Today

0 comments:

Post a Comment