u

Sunday, December 16, 2012

១០រឿងដែល បុរសស្អប់ស្ត្រី មិនគួរធ្វើ

Posted by Unknown On Sunday, December 16, 2012 No comments

១០រឿងដែល បុរសស្អប់ស្ត្រី មិនគួរធ្វើ
Monday, 17 December 2012 13:27 ដោយៈ LookingTODAY-ID:078


បុរស-ស្ត្រី តែងប្រាថ្នាចង់ បានមនុស្សម្នាក់ ដែលចេះយល់ចិត្ត សាងអនាគត ជាគូគ្រង នៅរួមគ្នា ដោយសុខសាន្ត ប៉ុន្តែពេលខ្លះ ក៏កើតមានបញ្ហាខ្លះ ដែលបំផ្លាញដល់ចំណង ស្នេហានេះ ដោយសារ ការមិនចុះសម្រុង នឹងគ្នា មិនបានស្វែងយល់ ពីបញ្ហាទាំងឡាយ ដែលនាំឲ្យគូស្នេហ៍ ទាស់ចិត្ត ។
១០ចំណុចខាងក្រោមនេះ ជារឿងដែលបុរសស្អប់ ហើយដែលស្ត្រីមិនគួរធ្វើក្នុង សម្ព័ន្ធភាព ស្នេហ៍ប្តីប្រពន្ធ… ។
១-រអ៊ូរទាំច្រើន
បុរសស្អប់ណាស់ ស្ត្រីណាពូកែរអ៊ូរទាំ ប៉ុន្តែតាមពិត ធម្មជាតិរបស់ស្ត្រី គឺចូលចិត្តរអ៊ូ ពិសេសសកម្មភាព ណាដែលស្ត្រីមិនចូលចិត្ត គឺតែងតែលើក យកមកនិយាយដដែលៗ រហូតពេលខ្លះបុរសផ្ទុះកំហឹង ។ ដូច្នេះគួរឈប់រអ៊ូទៅ ហើយបើចង់ឲ្យគេធ្វើអ្វី ត្រូវបា្រប់គេតែម្តងទៅ វាគ្រប់គ្រាន់ទៅហើយ ។
២-រំឮកពីអតីតគូស្នេហ៍
ស្ត្រីមិនគួរនិយាយដល់គូស្នេហ៍ចាស់ នៅចំពោះមុខស្វាមី ឬគូស្នេហ៍ទេ ព្រោះមនុស្សតែងតែមានចិត្ត ប្រចណ្ឌ ។ ដូច្នេះអ្វីៗដែលកន្លងទៅហើយ ទុកឲ្យវាហួសទៅចុះ ត្រូវគិតពីបច្ចុប្បន្ន ប្រសើរជាង ។
៣-ចូលចិត្តប្រៀបធៀបគូស្នេហ៍ ជាមួយបុរសផ្សេង
ចូរអ្នកកុំប្រាប់ថា បុរសនៅក្បែរផ្ទះ ឬបុរសដែលធ្វើការជាមួយអ្នក ល្អជាងឬប្រាប់ថា ហេតុអ្វីមិន ធ្វើដូចអ្នកនេះអ្នកនោះឲ្យសោះ ព្រោះនឹងធ្វើឲ្យបុរសជា គូស្នេហ៍ ឬស្វាមីមាន ការអាក់អន់ចិត្ត ។
៤-រករឿងលែងលះ
ជួនកាលស្ត្រីនៅពេលខឹងសម្បាលែងគិតអ្វីទាំងអស់ និយាយចេញដោយសារតែកំហឹង ប៉ុន្តែបើ ញយៗពេលទៅ បុរសដែលទប់សង្កត់ចិត្តពុំបាន នៅពេលណាមួយ គេនឹងនិយាយ ថា “លែងគ្នាក៏លែងទៅ” ។ ដូច្នេះបើសិនមិនចង់លែងលះគ្នាទេ ចូរកុំនិយាយឲ្យតែរួចពីមាត់ ។
៥-មិនទៀងទាត់ពេលវេលា
ជាធម្មតាស្ត្រីចូលចិត្តការតែងខ្លួនយូរ ឬរវល់តែភ្លេចនេះ ភ្លេចនោះ រហូតហួសពេលកំណត់ ។ អ្នកត្រូវ ចាំថា បុរសភាគច្រើន មានចិត្តក្តៅមិនចូលចិត្តរង់ចាំទេ ។ ពេលស្រឡាញ់ គ្នាថ្មីៗគេអាចទ្រាំមិន ចេញស្តីព្រោះតែចង់បានអ្នក ប៉ុន្តែពេលដែលអ្នក ក្លាយជារបស់គេ (ជាគូស្វាមីភរិយា) ហើយគេអាច ខឹងពេលត្រូវ រង់ចាំយូរៗ ទៅពីខឹងទៅស្អប់ ។ ដូច្នេះ បើអ្នករៀបចំខ្លួនបាន រហ័យទាន់ពេល ទើបអ្នកកាន់តែ អស្ចារ្យចំពោះគេមួយកំរិតទៀត ។
៦- ស្ត្រីបង្គាប់បញ្ជា
ជួនកាល បំណងរបស់ស្ត្រីដែលចង់ឲ្យបុរសជាគូស្នេហ៍ បានល្អ ឬធ្វើតាមអ្វីដែលនាងត្រូវការ ប្រាប់ឲ្យធ្វើនេះធ្វើនោះ ទាំងនៅផ្ទះ និងនៅកន្លែងការងារ ក៏អាចធ្វើឲ្យបុរស អាក់អន់ ចិត្តគិត ផ្ទុយទៅវិញថា កំពុងមានម៉ែថែមម្នាក់ទៀតហើយ ដែលចាំតែបញ្ហា ក៏កើតទៅជាការប្រឆាំងតបត ដែលបញ្ហានេះ ស្ត្រីត្រូវចងចាំថា បុរសមិនចូលចិត្តឲ្យអ្នកណាមកបញ្ហា តាមតែចិត្តនោះទេ។
៧-កំណាញ់ស្វិតខុសទំនង
ស្ត្រីមួយភាគធំ តែងតែសន្សំសំចៃ ត្បិតត្បៀតការចំណាយប៉ុន្តែបើសិន កំណាញ់ក្នុងបញ្ហា ដែលគេចាំបាច់ប្រើប្រាស់ ឯខ្លួនឯងចេះតែចាយ ឬជាស្ត្រីដៃទូលាយ តែជាមួយ សាច់ញាតិខាងខ្លួន ចំណែកគ្រួសារឪពុកម្តាយខាងប្តី បែរជាតឹងតែងបេះមិនដាច់ នោះមិនយូរទេ នាងប្រាកដជាត្រូវ ប្តីបញ្ជូនឲ្យទៅនៅជាមួយឪពុកម្តាយ វិញមិនខាន ។
៨-ធ្វើតាមមិត្តភក្តិពេក
អ្នកមិនត្រូវជឿលង់សម្តីមិត្តភក្តិជ្រុលពេក ព្រោះអាចធ្វើឲ្យបញ្ហាប្តី-ប្រពន្ធផ្ទុយឡើងបាន ។ សម្តីយោបល់របស់មិត្តភក្តិ អាចល្អ និងមិនល្អ។ ដូច្នេះគ្រាន់តែឮទុកក្នុង ចិត្តបានហើយ សំខាន់គឺសេចក្តីសុខ រួមគ្នានៃអ្នកទាំងពីរ ។
៩-មិនចុះដំណេកនឹងគ្នា
នេះជាប្រការសំខាន់ណាស់ ដែលស្ត្រីគួរស្វែងយល់ មិនគួរប្រើមធ្យោបាយ គេចវេស មិនព្រម រួមដំណេក ជាមួយស្វាមីនោះទេ គួរជជែកគ្នាជាមួយស្វាមី ឲ្យយល់ចិត្តគ្នា ទាំងសងខាង ព្រោះបើអ្នក នៅធ្វើបែបនេះ នឹងធ្វើឲ្យបុរសស្អប់រហូតឈានទៅរក ការចែកផ្លូវគ្នាដើររៀងៗខ្លួន ។
១០-ធ្វើឲ្យរឿងតូច ក្លាយជារឿងធំ
បើទោះជាអ្នកមានកំហឹងក្រៀវក្រោធប៉ុនណាក៏ដោយ ត្រូវព្យាយាមអត់ធ្មត់ សង្កត់ចិត្ត បម្រើស្វាមី តទៅទៀត ព្រោះបើអ្នកនៅតែបង្កបញ្ហាយូរៗទៅ អាចធ្វើឲ្យគូស្នេហ៍ប្រកាន់ខឹង រហូតទៅជាស្អប់……៕
 

0 comments:

Post a Comment