u

Tuesday, December 4, 2012

វិធីចងចិត្តស្វាមី កុំឲ្យលួចមានស្រី

Posted by Unknown On Tuesday, December 04, 2012 No comments

វិធីចងចិត្តស្វាមី កុំឲ្យលួចមានស្រី

Tuesday, 04 December 2012 10:00 ដោយ៖ LookingTODAY-ID:078





នៅពេលស្វាមីក្បត់ចិត្តទៅមានស្រីក្រៅ (សៅគ្រី) ស្ត្រីជាភរិយាខ្លះ អាចមានវិធីកែខៃ បញ្ហាផ្សេងៗគ្នា មិនថាពឹងមន្តអាគម គ្រូស្នេហ៍ អាវុធ ទឹកអាស៊ីដឬរហូត ដល់កាត់អាវុធសម្ងាត់ (លិង្គ) ស្វាមីចោល ក៏មាន ដែលវិធីទាំងនេះ សុទ្ធតែធ្វើឲ្យខាតបង់ ហើយបញ្ហាកាន់តែធ្ងន់ធ្ងរ ថែមទៀតផង ។ ដូច្នេះចំពោះ វិធីចាត់ការជាមួយ ស្វាមីដែលចូលចិត្ត “សៅគ្រី” នោះចូរ អ្នកធ្វើតាម ការណែនាំ របស់អ្នកដែលធ្លាប់ មានបទពិសោធន៍ ដូចខាងក្រោមនេះ ។
-ហេតុអ្វីស្វាមីគិតក្បត់ភរិយា ?
ភរិយាខ្វះចន្លោះក្នុងតួនាទី
ជាដំបូងភរិយាគួរពិនិត្យមើលភរិយាបថ ខ្លួនឯងសិន តើមានខុសឆ្គង អ្វីខ្លះទើប ស្វាមីក្បត់ចិត្ត ងាកទៅរកស្រីផ្សេង ? តើអ្នកមានខ្វះខាតក្នុង តួនាទីជាមេផ្ទះដែរឬអត់ ។ បើមាន ត្រូវទទួលស្គាល់ និងកែប្រែជាបន្ទាន់ទោះបីជា ត្រូវលំបាក បន្តិចក៏ដោយចុះ ។ ជាទូទៅ មនុស្សយើងតែងតែ មើលឃើញអ្នកដទៃថា មិនល្អបែបនេះបែបនោះ មុននឹងមើល ខ្លួនឯង ទៅទៀត ។ កំហឹងទោសៈ អាចបិតបាំងអ្នករហូតមើលមិនឃើញ កំហុសខ្លួនឯង ប៉ុន្តែនៅពេលណាអ្នកចាប់ផ្តើម មើលឃើញ ពីចំណុចខ្វះខាត ខ្លួនឯង គួររួសរាន់កែខៃកុំបង្អង់ ។
ស្វាមីមាននិស្ស័យសាវាតាំងពីកំណើត
ករណីនេះមានបញ្ហាពិបាកបន្តិច ត្រូវតែអត់ធ្មត់បំផុត ធ្វើម៉េចបើបានជាចាប់ដៃគ្នាជាស្វាមី ភរិយា ទៅហើយ ត្រូវខិតខំបំពេញតួនាទីខ្លួនឲ្យល្អ ត្រូវមានចិត្តត្រជាក់មិនជេរ ស្តីឲ្យគេ អាប់ឱន មុខមាត់ ប្រសិន បើមានបញ្ហាធ្ងន់ធ្ងរ ត្រូវដោះស្រាយរួមគ្នាជាជំហានៗ ។ ការកែប្រែនិស្ស័យ សាវា របស់ស្វាមី ត្រូវចំណាយពេលវេលា យូរទៅមុខទៀត ។
ភរិយាគួរធ្វើយ៉ាងណា?
សូមដាក់តឿនដល់ភរិយា ទាំងឡាយថា មិនថាមានបញ្ហាអ្វី មិនគួរទៅរកគ្រូធ្វើស្នេហ៍ មកអូសទាញស្វាមីនោះទេ ។ អ្វីដែលអ្នកគួរធ្វើនោះគឺ ៖
- ផ្តល់កម្លាំងចិត្តលើកសរសើរស្វាមីដោយសម្តីពីរោះពិសា ។
- ញញឹមញញែមកុំដើរតួយក្ខិនីឲ្យសោះ ។
- ឈប់ប្រើកម្លាំងបាយអំបើហិង្សា ធ្វើបាបគ្នាសម្តីដៀមដាម ចាក់ដោតបញ្ជេះកំហឹង រួមទាំង ការចាប់ កំហុសទាំងឡាយ។
- អ្វីដែលអាចព្រមព្រៀង ស្រុះស្រួលគ្នាបាន គួរតែសម្រួលគ្នាទៅ ស្គាល់គំនិតស្វាមីឲ្យបានច្រើន រួចហើយបង្កើនការយល់ចិត្តគ្នាមួយកម្រិតទៀត ដើម្បីជីវិតគ្រួសារ គង់វង្ស ។
- ថែរក្សាសម្រស់ តុបតែងកាយឲ្យបានសមរម្យ កុំឲ្យមើលទៅរយីករយាកពេក…៕

0 comments:

Post a Comment