u

Tuesday, December 25, 2012

ស្រឡាញ់ក្មេងស្រី ធ្លាប់រួមរ័ក្សបាន ៨ដងលើកទី៩ ឪពុកទាន់

Posted by Unknown On Tuesday, December 25, 2012 No comments

ស្រឡាញ់ក្មេងស្រី ធ្លាប់រួមរ័ក្សបាន ៨ដងលើកទី៩ ឪពុកទាន់

ពោធិ៍សាត់៖ យុវជនវ័យ២២ឆ្នាំម្នាក់ បាននិយាយចេញពី ក្នុងទ្រុងដែកថា ខ្លួនគេបានស្រឡាញ់នាងវ័យ១៤ឆ្នាំម្នាក់ ដែលរស់នៅក្នុងភូមិក្បែរគ្នា ជាយូរឆ្នាំមកហើយ ហើយក៏ធ្លាប់បានខ្លួននាងចំនួន៨ដង មកហើយដែរ ។ ប៉ុន្តែលុះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោងប្រមាណ១និង៣០នាទីខ្លួនគេក៏បានរួមរ័ក្ស ជាមួយក្មេងស្រី វ័យ១៤ឆ្នាំ នោះជាលើកចុងក្រោយ ក៏ស្រាប់តែឪពុករបស់នាង តាមទាន់ក៏ប្តឹងឲ្យនគរបាល ស្រុកបាកាន ចាប់ខ្លួនតែម្តង ។ នាយាការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តពោធិ៍សាត់ លោកវរៈសេនីយ៍ទោ ហៀង ស៊ីថា បានថ្លែងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលស្រុកបាកានឃាត់ខ្លួន បាននោះ មានឈ្មោះ ម៉ៅ គុជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកឯក្មេងស្រីរងគ្រោះ មានឈ្មោះ ព.ន.ម អាយុ១៤ឆ្នាំ រស់នៅឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ លោកនាយការិយាល័យ ដដែលបន្តថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យ និងយោងតាម ពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ជនសង្ស័យនេះនឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត ៕

0 comments:

Post a Comment