u

Friday, December 7, 2012

គ្រូពេទ្យ វះកាត់កែសម្ជស្ស ឆ្លៀតថតរូបស្រាតទុករបស់អ្នកជំងឺ ខណៈពេលដែលពួកគេសន្លប់

Posted by Unknown On Friday, December 07, 2012 No comments

គ្រូពេទ្យ វះកាត់កែសម្ជស្ស ឆ្លៀតថតរូបស្រាតទុករបស់អ្នកជំងឺ ខណៈពេលដែលពួកគេសន្លប់

កាលពីពេលថ្មីៗនេះ មានរឿងអាស្រូវថ្មីរបស់តារាសម្ដែង និងម៉ូដែលតៃវ៉ាន់ ត្រូវបានធ្លាយចេញ ដោយសារតែការវះកាត់។
យ៉ាងណាមិញ ការវះកាត់កែសម្ជស្ស នៅក្នុងតៃវ៉ាន់ កំពុងតែទទួលបានភាពល្បីល្បាញ ដែលនៅក្នុងនោះមានការថតរូបស្រាតរបស់ អ្នកជំងឺ ឬអ្នកទៅវះកាត់ទុក ក្នុងចន្លោះពេលដែល អ្នកជំងឺត្រូវបានចាក់ថ្នាំសន្លប់ ដើម្បីធ្វើការវះកាត់។ លោកគ្រូពេទ្យម្នាក់ដែលមាន ឈ្មោះថា ហូន សិន យូ (Hung Hsin-Yu) ដែលបានក្លាយជាមនុស្សម្នាក់ ដែលមានភាពល្បីល្បាញ ក្រោយពេលសម្ដែងបទចម្រៀង ដ៏ល្បីរបស់កូរ៉េ គឺ Gangnam Style ជាមួយនឹង គិលានុដ្ឋាយិកា ត្រូវបានគេនិយាយថា លោកគ្រូពេទ្យនេះ ក៏បានជាប់ទាក់ទងនឹង ការបំពានរាងកាយ និងថតរូបរបស់អ្នកជំងឺផងដែរ។
នៅក្នុងនេះដែរ លោកគ្រូពេទ្យនេះធ្លាប់ជាអតីតមិត្ដប្រុស របស់តារាម៉ូដែល លី វ៉ៃ (Li Wei) ដែលបានលេចធ្លាយរូបអាសអាភាស ខណៈពេលដែលនាង បានប្រាប់ទស្សនាវដ្ដីរបស់ តៃវ៉ាន់ថាជនរងគ្រោះ មិនមែនមានតែនាងនោះទេ គឺយ៉ាងហោចណាស់ក៏មាន តារាម៉ូដែល និងសម្ដែងជាង១០នាក់ដែរ តែឈ្មោះទាំង ១០នាក់នេះ មិនត្រូវបានគេបញ្ចេញអត្ដសញ្ញាណនោះទេ។
មួយវិញទៀត នាងធ្លាប់បានប្រាប់ទៅកាន់គ្រូពេទ្យនេះ ឲ្យលុបរូបថតរបស់នាង ចេញពីកំព្យូទ័រ ដើម្បីកុំឲ្យដូចជា ជេស្ទីន លី (Justin Lee) ដែលបានផ្សព្វផ្សាយរូបភាពអាសអាភាស និងចុងក្រោយត្រូវជាប់គុក។ តែលោកគ្រូពេទ្យនេះ បែរជាតបទៅវិញថា មកពី ជេស្ទីន លី ល្ងង់ទើបត្រូវប៉ូលីសចាប់ខ្លួនបាន។
លោកគ្រូពេទ្យ ដែលមានមុខមាត់ដ៏ស្រស់សង្ហានេះ និងមានអាយុ ២៧ឆ្នាំនេះ ត្រូវបានប៉ូលីសចាប់ខ្លួន ដែលនៅក្នុងនោះ មានរូបថតជាង ១០០សន្លឹក និងមានរូបថតមួយចំនួនទៀត នៅក្នុងទូរស័ព្ទដៃដែល គ្រូពេទ្យនេះ ថតនៅក្រៅប្រទេសថែមទៀត។
ជាចុងក្រោយ តារាស្រីនេះ បានបន្ថែមសម្ដីថា រូបភាពរបស់នារីទាំងនោះ ប្រៀបដូចជា សាកសព។
សូមមេត្ដាបង្កើន ការប្រុងប្រយ័ត្ន ប្រសិនជាប្រិយមិត្ដចង់វះកាត់ កែសម្ជស្ស ព្រោះការធ្វើបែបនេះ អាចបង្កឲ្យមាន បញ្ហាដល់ប្រិយមិត្ដជាច្រើន ដូចជា រឿងហេតុខាងលើ ។
តើប្រិយមិត្ដយល់យ៉ាងណា?
លោកគ្រូពេទ្យ ហូន សិន យូ (Hung Hsin-Yu)

0 comments:

Post a Comment