u

Tuesday, December 4, 2012

ចំណុចសំខាន់ៗ​ ដែលធ្វើឱ្យសិច ដល់កំពូល

Posted by Unknown On Tuesday, December 04, 2012 No comments

ចំណុចសំខាន់ៗ​ ដែលធ្វើឱ្យសិច ដល់កំពូល
Wednesday, 05 December 2012 11:24 ប្រែសម្រួល៖​ Looking TODAY Posted: ID 099




ប្រសិនបើគូស្វាមីនីមួយៗ មានវ័យរំលងផុតពី ភាពយុវវ័យទៅហើយនោះ ការអនុវត្ដន៍ការងារសិចជាប់ ជា និច្ចកាលអាចនឹងប្រព្រឹត្ដទៅបាន ។ ក៏ប៉ុន្ដែអ្វីដែលទាមទារ ជាចាំបាច់ឱ្យអ្នកទាំង២ មានកិច្ចសហការគ្នា ដើម្បីសាងវាឡើង ដែលវិធីនេះនឹងជួយឱ្យ កើតមានសិចបានរលូន មិនថាវ័យណានោះឡើយ ។ ប្រសិនបើអ្នកមានបំណងប្រាថ្នា សាកល្បង គួរធ្វើតាមការណែនាំ ដូចខាងក្រោមនេះ ៖
១-ធ្វើកិច្ចការអ្វីឱ្យប្រហាក់ប្រហែលគ្នា ៖ បើមានពេលវេលាសម្រាក ផ្ទាល់ខ្លួនដែលក្នុងអំឡុងពេល ប្រហាក់ប្រហែលគ្នានោះ អ្នកគួរ ទទួលទានអាហារពេលព្រឹក ឬអាហារពេលល្ងាចរួមគ្នា ។ ប្រសិនបើមានពេល វេលាសម្រាក គួរទៅដើរកម្សាន្ដនៅតំបន់មាត់សមុទ្រ ដើម្បី រំលឹកអនុស្សាវរីយ៍ចាស់ៗ ដែលអ្នកសាងកន្លងមក ពេលនោះអ្នកប្រាកដ ជាទទួលបាននូវអារម្មណ៍ សិចពុះកញ្ជ្រោលជាមិនខាន ។
២-សាកល្បងធ្វើអ្វីថ្មីៗ ដោយកុំគិតថា វាជាការស្មុគស្មាញ ៖ ព្រោះការសាកល្បងនូវ អ្វីថ្មីៗ មិនមែនមាន ន័យដៅទៅដល់ការធ្វើ ដំណើរឆ្ងាយៗ ឬក្នុងទីកន្លែងប្លែកៗតែម្យ៉ាង នោះទេ ។ ក៏ប៉ុន្ដែការផ្លាស់ប្ដូរមុំនៅលើគ្រែ ដោយសាកល្បងរួមភេទ នៅក្នុងបន្ទប់ទឹក នៅក្នុងបន្ទប់ទទួលភ្ញៀវ នៅក្នុងបន្ទប់ផ្ទះបាយផ្ទាល់ខ្លួន ផ្លាស់ប្ដូរក្បាច់ បច្ចេកទេសផ្លាស់ប្ដូរពេលវេលា ផ្លាស់ប្ដូរឈុតដំណេក ធម្មតាទៅជាឈុតមួយ ដែលសិចស៊ី មានក្លិនទឹកអប់ក្រអូប គួរឱ្យទាក់ទាញ ព្រមទាំងការតុបតែង ផ្កាឱ្យមានសោភ័ណ ភាពនៅក្នុងបន្ទប់ដេក ។ល។ ប៉ុណ្ណឹងក៏អាចធ្វើឱ្យមាន ការចម្លែកទាំងអារម្មណ៍ និងភ្នែកបានដែរ ។
៣-ទំនាក់ទំនងដល់បញ្ហា ឬក្ដីកង្វល់របស់ ភាគីណាមួយដែលកំពុងកើតឡើង ៖ ការទំនាក់ ទំនងក្នុងផ្លូវ វិជ្ជមានភាគីនីមួយៗគួរសម្ដែង ការអរគុណដល់គ្នា ទៅវិញទៅមកក្នុងរឿងល្អៗ ក្រោយពេលភាគីណាមួយបាន ផ្ដល់សេចក្ដីសុខឱ្យគ្នាទៅវិញទៅមក ឬបើពុំនោះទេយើងក៏អាច ពិភាក្សាគ្នា ដើម្បីរកដំដោះស្រាយល្អៗ ថាតើ ហេតុ អ្វីបានជាជីវិតស្នេហា របស់ពួកយើងមិន ត្រឡប់ទៅរកភាពស្រស់ស្រាយ ស្រៀវស្រើបដូច ពីពេលមុន ។
៤-សាងអារម្មណ៍ស្រស់ស្រាយ ៖ តើអ្នក ជឿ ឬទេថា អារម្មណ៍ស្រស់ស្រាយវាអាចសាង នូវអ័រម៉ូន ម្យ៉ាងឈ្មោះដូប៉ាមីន ដែលជាអ័រម៉ូន ជួយភ្ញោចឱ្យមានកិច្ចការសិចឡើង ។ ដូច្នេះការមើលខ្សែវីដេអូបែបរ៉ូមេនទិក ឬកំប្លុកកំប្លែង ដែលអង្គុយទស្សនារួមគ្នា ឬក៏ទិញសៀវភៅកំប្លែង មកអានចែកគ្នាស្ដាប់ ពោលគឺរឿងដែល ធ្វើឱ្យ អារម្មណ៍ស្រស់ស្រាយ ផ្ទុះសំណើចឡើងបាន ក៏ជាមធ្យោបាយមួយល្អបំផុត ព្រោះក្រៅពីជួយកាត់រំសាយបាននូវ អារម្មណ៍ ធុញថប់តប់ប្រមល់ ហើយនោះវាក៏ជាការដាស់ អារម្មណ៍ផ្លូវសិចឱ្យ ត្រឡប់មករកភាពស្រស់ស្រាយ ស្រើបស្រាល រំភើបញាប់ញ័រ និងដំណើរការសិចយ៉ាងរលូន ទៀតផង ។
៥-ថ្ងៃនេះតើអ្នកបានឱបគ្នាដែរ ឬអត់ ៖ គូស្នេហ៍ទាំងអស់ត្រូវចងចាំថា ការប៉ះពាល់ការ ឱបថើប ការ បបោសអង្អែល ឬធ្វើម៉ាស្សាឱ្យគ្នា ទៅវិញទៅមក រហូតដល់សាច់ដុំ បានដំណើរការល្អ វាគឺជាទង្វើដែលអាច ជួយសាងនូវទំនាក់ទំ នងយ៉ាងស្អិតល្មួតរហូត ដល់មិនអាចកាត់ស្មាន បានទៀតផង ។ ភាគច្រើនទង្វើខាងលើ ទាំងអស់នេះអាចនាំគូស្នេហ៍ ទាំងអស់ឆ្ពោះទៅរកសិចមួយ ដែលមានលក្ខណៈគួរឱ្យពេញចិត្ដ ស្ទើរតែមិនអាចបំភ្លេច បាននូវរសជាតិ នៅក្នុងពេលនោះទៀតផង ៕

0 comments:

Post a Comment