u

Friday, November 30, 2012

រស់នៅជាមួយគា្ន ១៩ឆ្នាំហើយ ទើបតែដឹងថា ប្រពន្ធរបស់ខ្លួនជាមនុស្សប្រុសសោះ

Posted by Unknown On Friday, November 30, 2012 No comments

រស់នៅជាមួយគា្ន ១៩ឆ្នាំហើយ ទើបតែដឹងថា ប្រពន្ធរបស់ខ្លួនជាមនុស្សប្រុសសោះ


យោងតាមប្រភពពត៌មាន ដាបឺយូធីអេហ្វ បានអោយដឹងថា បុរសម្នាក់ មានការភ្ញាក់ផ្អើល ជាខ្លាំង នៅពេលដែលខ្លួនដឹងថា ប្រពន្ធរបស់គាត់ គឺជាមនុស្សប្រុស ក្រោយពីរៀបការ និងរស់នៅជាមួយគ្នា អស់រយៈពេល ១៩ឆ្នាំមកហើយនោះ ។
បុរសម្នាក់ មានឈ្មោះ ជេន អាយុ ៦៤ឆ្នាំ បានរៀបការជាមួយ នឹងប្រពន្ធក្រោយរបស់ខ្លួន ឈ្មោះ មូនីកា អាយុ ៤៨ឆ្នាំ អស់រយៈពេល ១៩ឆ្នាំមហើយ ជាជនជាតិ ឥណ្ឌូណេស៊ី ទើបតែពេលថ្មីៗនេះ គាត់បានរកឃើញការពិត ថាប្រពន្ធរបស់គាត់ តាមពិតទៅបានប្តូរភេទ ពីមនុស្សប្រុស ទៅជា មនុស្សស្រីសោះ។ តាមសំដីរបស់លោក ជេន បានអោយដឹងថា នាងមានការប្រែប្រួលច្រើនណាស់ ដោយកូនប្រុសរបស់គាត់ បានឃើញនាង ពេលខ្លះនៅឯក្លឹបរាត្រី ហើយស្លៀកពាក់ ខោអាវឆើតឆាយ ដូចជា សំពត់ខ្លី ជាដើម។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានពាក្យចច៉ាមអារ៉ាមអំពីនាងជាច្រើន ដោយមិត្តភក្តិរបស់គាត់បានប្រាប់គាត់ថា ប្រពន្ធរបស់គាត់ បានប្តូរភេទ ហើយកូនរបស់គាត់ ក៏លឺពីពាក្យចច៉ាមអារ៉ាមទាំងអស់នេះដែរ ប៉ុន្តែគាត់ដូចជាមិនទាន់ហ៊ានជឿនៅឡើយទេ ព្រោះរឿងនៅលើគ្រែ គាត់ដូចជាមិនឃើញមានអ្វីគួរអោយចាប់អារម្មណ៍ ឬប្លែកនោះទេ។
ទោះជាយ៉ាងណា រឿងទាំងនេះបានក្លាយជាការពិត ក្រោយពីគាត់បានរកឃើញ នូវសារឆ្លើយឆ្លងស្នេហា រវាងប្រពន្ធគាត់ នឹងបុរសម្នាក់ លើកុំព្យូទ័ររបស់នាង។ បន្ទាប់មកគាត់ក៏បានរុចនាងខ្ទប់នឹងជញ្ជាំង រួចសូរនាងខ្លាំងៗថា តើវាជាការពិតដែរទេដែលនាងមានទំនាក់ទំនងជាមួយអ្នកផ្សេង? ហើយនាងគឺជាមនុស្សប្រុសមែនទេ? រួចស្រ្តីជាប្រពន្ធ ក៏បានសារភាពថា គាត់ធ្លាប់ជាមនុស្សប្រុស និងបានធ្វើការវះកាត់ប្តូរភេទ ប្រាប់អោយគាត់ដឹងការពិតតែម្តងទៅ។
តាមការអោយដឹង គឺ គាត់មានអារម្មណ៍ថា ទទួលរងការបំពានខ្លាំងណាស់។ គាត់បានរៀបចំឯកសារ និងពាក្យប្តឹងសុំលែងលះរួចរាល់ហើយ ប៉ុន្តែតុលាការបានបដិសេធមិនយល់ស្របនោះទេ ក្នុងការធ្វើបែបនេះ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

0 comments:

Post a Comment