u

Wednesday, November 21, 2012

តើការចង្អោរ អំឡុងពេលមាន ផ្ទៃពោះគឺជារឿងល្អទេ?

Posted by Unknown On Wednesday, November 21, 2012 No comments

តើការចង្អោរ អំឡុងពេលមាន ផ្ទៃពោះគឺជារឿងល្អទេ?

PDF
ការចង្អោរ ឬក្អួតអំឡុងពេល ត្រីមាសដំបូង នៃការមានផ្ទៃពោះ អាចជាសញ្ញាល្អនៃ ការមាន ផ្ទៃពោះ។ ការស្រាវជ្រាវថ្មីៗ លើស្ត្រីជាង២.៤០០នាក់ ដែលមានរោគសញ្ញា គួបផ្សំ ដូចជាចង្អោរ ឬក្អួតអំឡុងពេល ត្រីមាសដំបូង នៃការមានផ្ទៃពោះ ជាមួយនឹង ការថយចុះ ហានិភ័យនៃ ការរលូតកូន ជាពិសេសចំពោះស្ត្រី ដែលមានអាយុលើស ពី៣០ឆ្នាំ។
យ៉ាងខ្លីក្រោយអូវុលដែលត្រូវបានបង្កកំណើត បានភ្ជាប់ទៅនឹង ស្រទាប់ស្បូន, ខ្លួនចាប់ផ្តើម ផលិតអរម៉ូន មួយដែលត្រូវបាន គេហៅថា អរម៉ូន HCG ស្របពេលដែល មូលហេតុនៃការ ចង្អោរអំឡុង ពេលមានផ្ទៃពោះ នោះគឺមិនទាន់ ច្បាស់, ការចង្អោរ ចាប់ផ្តើមយ៉ាងច្បាស់ នៅពេលដែលការ ផលិតអរម៉ូន HCG បានចាប់ផ្តើមមាន។ ជាលទ្ធផល, ការចង្អោរអំឡុងពេល មានផ្ទៃពោះ អាចបង្ហាញថា អ្នកនឹងមានការឡើង អរម៉ូនធម្មតា នៅក្នុង ពេលមាន ផ្ទៃពោះដែល ចាំបាច់ ចំពោះការមានផ្ទៃពោះ ដែលផ្តល់នូវ សុខភាពនោះ។
ទ្រឹស្តីដទៃទៀតបានបង្ហាញថា ការចង្អោរអំឡុងពេលមាន ផ្ទៃពោះអាចៈ
- បន្ថយការប៉ះពាល់ទារក ទៅនឹងសារធាតុ គ្រោះថ្នាក់ផ្សេងៗ នៅក្នុងចំណីអាហារ របស់អ្នក ជាម្តាយ
- ជំរុញឲ្យអ្នកញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមដូចជាអាហារ សំបូរទៅដោយ ជាតិស្ករ (កាបូនអ៊ីដ្រាត)
- លើកទឹកចិត្តអ្នកដើម្បីជំរុញដល់កម្រិតនៃការធ្វើ លំហាត់ប្រាណដើម្បី មានភាពរីកចម្រើន នៃជាលិកានៃ ម្តាយក៏ដូចជាកូនផងដែរ។ទោះជាយ៉ាងណាក៏ដោយ, កង្វះការចង្អោរអំឡុងពេល មានផ្ទៃពោះមិនមែន ជាមូលហេតុ សំខាន់ចំពោះ ការព្រួយ បារម្ភ នោះទេ។
ស្ត្រីមួយចំនួនអាចមានប្រព័ន្ធភាពស៊ាំទៅនឹងឥទ្ធិពលនៃ អរម៉ូននៃ ការមាន ផ្ទៃពោះនោះ។ បន្ថែមពីលើនេះ, ជួនកាលការចង្អោរ អាចជាសញ្ញា នៃ បញ្ហា។ ជំនួសនេះ, ការចង្អោរ និងក្អួតធ្ងន់ធ្ងរ អាចបង្ហាញពីការ មានផ្ទៃពោះមួយដែល សុកបានវិវត្ត ទៅជាម៉ាសនៃ គីសទឹកមិនធម្មតា ជាជាងក្លាយ ជាការ មានផ្ទៃពោះពេញលេញ ជាដើម។
ប្រសិនបើអ្នកព្រួយបារម្ភអំពីការចង្អោរនេះ ឬឆ្ងល់ថាតើការ ចង្អោរដែលកើតមាន អំឡុងពេលមាន ផ្ទៃពោះនោះគឺជារឿង ធម្មតាឬយ៉ាងណានោះ, សូមពិភាក្សាជា មួយនឹងគ្រូពេទ្យ ៕

0 comments:

Post a Comment