u

Wednesday, November 14, 2012

ម្តាយអប្រិយ បង្ខំកូនស្រី ធ្វើស្រីពេស្យា

Posted by Unknown On Wednesday, November 14, 2012 No comments

ម្តាយអប្រិយ បង្ខំកូនស្រី ធ្វើស្រីពេស្យា

ហេតុការណ៏ដែល មិនគួរអោយជឿមួយបាន កើតឡើងនៅតំបន់ អាល់ សាឡាម (Al Salam) ទីក្រុង Nasr ប្រទេសអេស៊ីប ដែលស្រ្តីមេផ្ទះម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទដើរទាក់ប្រុសៗ អោយកូនស្រីរបស់ខ្លួន។
តាមសេចក្តីរាយការណ៏របស់ កាសែត Al Mesryoon បានបង្ហាញថា ស្រ្តីដែលបានលែងលះប្តី រូបនោះ បានត្រូវបានចោទប្រកាន់ ថា បានបង្ខំអោយកូនស្រី ដែលមានអាយុ ទើបតែ ១៧ឆ្នាំ ធ្វើជាស្រីពេស្យា។
ហេតុការណ៏នេះមានមុខសញ្ញា បន្ទាប់ពីអតីតប្តីរបស់ស្រ្តីនោះបានទៅ រាយការណ៏នៅប៉ុស្តិប៉ូលីស ។ បុរសនោះបាន រាយការណ៏ប្រាប់ប៉ូលីសថា អតីតប្រពន្ធរបស់គាត់ បានបង្ខំអោយកូនស្រីទទួលភ្ញៀវប្រុស ដើម្បីប្តូរជាប្រាក់។ បុរសនោះ បានបញ្ជាក់ទៀតថា គាត់បានលែងលះជាមួយអតីតប្រពន្ធរបស់គាត់កាលពីឆ្នាំមុន ដោយសារ ចរិតរបស់នាងមិនល្អ ។ គាត់ បាននិយាយបន្ថែមទៀតថាគាត់បានអោយប្រគល់កូនស្រីទៅស្រ្តីនោះជាអ្នកគ្រប់គ្រង ពីព្រោះកូនស្រីរបស់គាត់នៅក្មេង ចំណែកគាត់វិញត្រូវបង់ ប្រាក់អោយទៅអតីតប្រពន្ធរបស់គាត់ ចំនួន 317 ដុល្លា ជារៀងរាល់ខែ។ គាត់ និយាយប្រាប់ប៉ូលីសបន្តថា បន្ទាប់ពីគាត់បានដឹងការពិត កូនស្រីរបស់គាត់បានអង្វគាត់ អោយនាំនាងទៅរស់នៅជាមួយ។
ផ្ទុយទៅវិញ បន្ទាប់ពីចាប់ខ្លូនស្ត្រីនោះហើយ នាងបែរជាគ្មានវិប្បដិសារី ហើយថែមទាំងនិយាយថានាង ជ្រើសរើសផ្លូវនេះសំរាប់ដើរ ដើម្បីតែរកប្រាក់ រស់នៅបន្ត។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះទង្វើរបស់ម្តាយរូបនេះ?

0 comments:

Post a Comment