u

Wednesday, November 14, 2012

គន្លឹះសំខាន់ៗក្នុងការ ថែរក្សាសម្រស់សម្រាប់ ក្មេងស្រីវ័យជំទង់

Posted by Unknown On Wednesday, November 14, 2012 No comments

គន្លឹះសំខាន់ៗក្នុងការ ថែរក្សាសម្រស់សម្រាប់ ក្មេងស្រីវ័យជំទង់
Thursday, 15 November 2012 07:50 ដោយ៖www.health.com.kh-ID:030 

ការទទួលបាននូវ ភាពស្រស់ស្អាត គឺមិនមែនជាភាព ងាយស្រួលបំផុតនោះទេ នៅក្នុងលោកយើងនេះ ជាពិសេសប្រសិនបើអ្នក ស្ថិតក្នុងវ័យជំទង់។ ជាក្មេងស្រីជំទង់ម្នាក់ អាចនឹងជួបប្រទះនូវ បញ្ហារបៀបនៃការតែងខ្លួន មានដូចជា ការរងសម្ពាធពីមិត្តភក្តិ, មានមុន និង អ្វីដែលសំខាន់បំផុតនោះគឺ តម្រូវការ ចង់បាននូវភាពស្រស់ស្អាត។ ជាមួយនឹងគន្លឹះ ដូចខាងក្រោមនេះ នោះអ្នកនឹងអាចទទួលបាន នូវការចាប់អារម្មណ៍ពីអ្នកដទៃ បានយ៉ាងងាយៗ ៖

១. ចៀសវាងនូវការប្រើម្ស៉ៅផាត់អ្វីដែលអ្នកចង់ធ្វើមុនគេ នៅពេលដែលផ្ទៃមុខអ្នក ឡើងមុននោះគឺ ការលាបម្ស៉ៅទ្រនាប់ដើម្បីបិទបាំង ។ តែតាមពិត អ្នកមិនត្រូវធ្វើដូចនេះទេ។ ម្ស៉ៅទ្រនាប់ គឺប្រើសម្រាប់ស្ត្រី ដែលអាយុលើសពី ៣៥ឆ្នាំ។ វាអាចនឹងធ្វើឲ្យអ្នក មើលទៅស្រស់ថ្លា តាមបែបធម្មជាតិ ប៉ុន្តែវាក៏នឹងបំផ្លាញ សម្រស់ពីធម្មជាតិរបស់ អ្នកបានផងដែរ។ ប្រសិនបើអ្នកពិតជាចង់ បិទបាំងនូវស្នាមមុន នោះអ្នកអាចសាកល្បងប្រើនូវ ក្រែមបំបាត់ស្លាកស្នាម ឬ ក្រែមផ្តល់សំណើម ដែលមានពណ៌ព្រឿងៗជំនួសវិញ ។
២. តែងតែលាបនូវក្រែមវ៉ាសេឡីន
វាមិនត្រឹមតែអាចយកមកប្រើជា ក្រែមលុបគ្រឿងសម្អាង បានយ៉ាងស្អាតល្អនោះទេ ប៉ុន្តែវានឹងជួយដោះ ស្រាយបានផងដែរនូវរាល់បញ្ហា ដែលមាននៅលើ បបូរមាត់របស់អ្នក។ វាអាចជួយឲ្យបបូរមាត់ អ្នកមានសំណើម ភ្លឺរលោង និង ចៀសបានពីបញ្ហានៃការប្រេះស្ងួត ។
៣. ត្រូវតែប្រើនូវក្រែមការពារកម្តៅថ្ងៃ
ប្រសិនបើអ្នកតែងតែ ខ្ជិលក្នុងការប្រើនូវ ក្រែមការពារកម្តៅថ្ងៃ មុនពេលចេញទៅក្រៅម្តងៗ នោះអ្នកត្រូវ ធ្វើការពិចារណាឡើងវិញ។ ក្រែមការពារកម្តៅថ្ងៃ គឺហាក់ដូចជាមិត្តដ៏ល្អម្នាក់ សម្រាប់អ្នក។ អ្នកមិនត្រូវចេញទៅដើរខាងក្រៅផ្ទះ ដោយមិនប្រើក្រែមការពារ កម្តៅថ្ងៃនោះទេ ហើយអ្នកគួរតែលាបវា ឡើងវិញជារៀងរាល់ ២០នាទីម្តង ប្រសិនបើអ្នក ត្រូវស្ថិតក្រោមកម្តៅថ្ងៃ ក្នុងរយៈពេលយូរ ។
៤. ធ្វើកាន់តែតិចកាន់តែល្អ
ការមើលទៅឃើញស្អាត តាមបែបធម្មជាតិ គឺជាសម្រស់ដ៏ស្រស់ស្អាតមួយ។ ដូច្នេះ ប្រសិនបើអ្នក លាបក្រែមរលោង , ម្ស៉ៅផាត់ , លាបម្ស៉ៅផាត់ពណ៌ លើត្របកភ្នែក គឺថា អ្នកហាក់ដូចជាធ្វើច្រើន ជ្រុលពេក ហើយ។ អ្នកត្រូវកាត់បន្ថយវា ដោយគ្រាន់តែធ្វើការលាបក្រែមរលោង ប្រើក្រែមបំបាត់ ស្លាកស្នាម បន្តិច នៅត្រង់ចំណុចដែល មានស្នាមខ្មៅ ឬ មុន នោះអ្នកនឹងទទួលបាន នូវសម្រស់ ដ៏អស្ចារ្យហើយ ។
៥. សម្រស់ពិតគឺស្ថិតនៅលើ ការយល់ឃើញរបស់មនុស្សម្នាក់ៗ
ភាពស្រស់ស្អាត គឺកើតចេញមកពីកត្តាខាងក្នុង។ ពេលខ្លះ ការមើលទៅឃើញតាមបែបធម្មជាតិ គឺ ជាជម្រើសដ៏ល្អបំផុត។ ក្នុងពេលខ្លះទៀត គ្រាន់តែការបញ្ចេញនូវ ស្នាមញញឹម ក៏ល្មមគ្រប់គ្រាន់ អាចឲ្យអ្នកមើលទៅស្រស់ស្អាតបានផងដែរ ៕
 

0 comments:

Post a Comment