u

Tuesday, November 6, 2012

ប្ដីប្រពន្ធមួយគូ ក្បត់គ្នាទៅវិញទៅមក នៅក្នុងសណ្ឋាគារតែមួយ

Posted by Unknown On Tuesday, November 06, 2012 No comments

ប្ដីប្រពន្ធមួយគូ ក្បត់គ្នាទៅវិញទៅមក នៅក្នុងសណ្ឋាគារតែមួយ

យោងទៅតាមសារព័ត៌របស់ប្រទេសចិន បានឲ្យដឹងថាគូស្នេហ៍មួយគូ ដែលមកពី Guangxi ភាពខាងត្បូងរបស់ប្រទេសចិន បានបង្កើតគម្រោងការណ៍ក្បត់ គ្នាទៅវិញទៅមក ប៉ុន្ដែនៅពេលដែលភាគីម្ខាងៗកំពុងតែ ក្បត់គ្នាក៏បានជួបគ្នាដោយចៃដន្យនៅក្នុងសណ្ឋាគារតែមួយ កាលពីថ្ងៃទី ២២ខែ មុន។
យ៉ាងណាមិញ ពួកគេបានវ៉ៃគ្នាយ៉ាងខ្លាំង នៅពេលដែលត្រលប់មកដល់ផ្ទះ ហើយយោងទៅតាមប្រភពព័ត៌មាននេះ ក៏មិនបានបញ្ជាក់ច្បាស់លាស់ ថាអ្នកទាំងពីរអាចនឹង ជិះតាក់ស៊ីតែមួយនៅពេល ដែលវិលមកផ្ទះនោះទេ។ ទោះជាយ៉ាងណា បុរសនេះត្រូវបានគេស្គាល់ឈ្មោះថា Luo ហើយនៅថ្ងៃដែលបុរសនេះបានក្បត់ គាត់បានប្រាប់ប្រពន្ធថា ខ្លួនទៅធ្វើការជាមួយនឹង មេរបស់ខ្លួន ប្រហែលជា ២ទៅ ៣ថ្ងៃ។ ចំណែកប្រពន្ធវិញ គ្រាន់តែលឺភ្លាម ក៏បានណាត់ជួបនឹងបុរសម្នាក់ ដែលទើបតែស្គាល់គ្នា តាមរយៈអ៊ិនធើណេត ។ នៅថ្ងៃដែលកើតហេតុនោះ ប្រពន្ធរបស់ Luo មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឃើញ ប្ដីរបស់នាងចាកចេញពីជណ្ដើរយន្ដជាមួយ នឹងស្រីផ្សេងនៅក្នុងសណ្ឋាគារតែមួយ ខណៈពេលដែលនាង ទៅសណ្ឋាគារនោះដែរ ជាមួយនឹងបុរសដែល ទើបតែស្គាល់គ្នា ក្រោយពីបញ្ចប់អាហារពេលល្ងាច។ អ្វីដែលស្រ្ដីជាប្រពន្ធកត់សំគាល់ កាន់តែច្បាស់នោះគឺ នារីដែលបានដើរជាមួយ ប្ដីរបស់នាងនោះ គឺពិតជាស្និទ្ធស្នាលនឹងគ្នា ។ អ្វីដែលអស្ចារ្យនោះ គឺអ្នកទាំងពីរធ្វើជាមិនស្គាល់គ្នា នៅពេលដែលដើរទល់មុខគ្នា។ គ្រាន់តែឃើញភ្លាម នារីជាប្រពន្ធបានបញ្ឈប់ការដើរលេង ហើយទូរស័ព្ទទៅប្ដីភ្លាមៗ ដើម្បីឲ្យមកផ្ទះនិយាយជាមួយគ្នាភ្លាមៗដែរ។
អ្វីដែលភ្ញាក់ផ្អើល និងរំខាន ដល់អ្នកជិតខាងនោះគឺ សម្លេងអ្នកទាំងពីរបាន លឺខ្ទរពេញផ្ទះយ៉ាងខ្លាំង រហូតដល់អ្នកជិតខាង ទូរស័ព្ទទៅប្ដឹងប៉ូលីស។ នៅពេលដែលប៉ូលីសមកដល់ភ្លាម អ្នកទាំងពីរនៅតែវាយគ្នា ដោយសារតែនិយាយមិនស្ដាប់ ប៉ូលីសចូលទៅឃាត់ និងនិយាយសម្រុះសម្រួលគ្នា។ ជាចុងក្រោយ អ្នកទាំងពីនៅតែត្រូវគ្នា។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះគូស្នេហ៍មួយគូនេះ? តើការសម្រេចចិត្ដរបស់អ្នកទាំងពីរ ថានឹងរួមរស់ជាមួយគ្នាម្ដងទៀត ពិតជាត្រឹមត្រូវដែរ ឬទេ?

0 comments:

Post a Comment