u

Wednesday, October 24, 2012

សិស្សស្រីប្រេស៊ីល លក់ព្រហ្មចារីដើម្បី ថតភាពយន្តឯកសារ

Posted by Unknown On Wednesday, October 24, 2012


សិស្សស្រីប្រេស៊ីល លក់ព្រហ្មចារីដើម្បី ថតភាពយន្តឯកសារ
ជារឿងមិនគួរជឿ

 













ស៊ីដនី៖ សិស្សស្រីជាជនជាតិប្រេស៊ីល ម្នាក់បានលក់ព្រហ្មចារីយ៍របស់នាងតាមប្រព័ន្ធ អ៊ីនធឺណែត ក្នុងតម្លៃ ៧៨០,០០០ ដុល្លារអាមេរិកដែលជាផ្នែកមួយនៃភាពយន្តឯកសាររៀបចំ ឡើងដោយផលិតករ ខ្សែភាព យន្ត អូស្ត្រាលី។ នេះបើតាមសេចក្តីរាយការណ៍មួយដែលបាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ ២០១២ ។
នាង កាតារីណា មីគលីអូរីនី អាយុ ២០ឆ្នាំត្រូវបានមនុស្ស ១៥នាក់ដេញថ្លៃ ដែលជាចុងក្រោយ អ្នកដែលបាន ទទួលជោគជ័យលើការដេញថ្លៃនោះ គឺបុរសជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះ ណាត់ស៊ូ កាលពីវេលាយប់ ថ្ងៃពុធ កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីរាយ ការណ៍របស់សារព័ត៌មានអូស្ត្រាលី Ninesmn។សារព័ត៌មានខាងលើនេះបានបញ្ជាក់ទៀតថា នាង មីគលីអូរីនី នឹងត្រូវគេបញ្ជូនទៅឲ្យអ្នក ដែលបានទិញ រូប នាង តាមរយៈយន្តហោះ ទៅកាន់ប្រទេសអូស្ត្រាលី ហើយនាងក៏នឹងត្រូវ ផ្តល់បទសម្ភាសន៍ មុនពេលដែលនាង ត្រូវបូជាព្រហ្មចារីយ៍នៅកន្លែងសម្ងាត់មួយផងដែរ។
គួរបញ្ជាក់ថា ផលិតករខ្សែភាពយន្ត លោក ចេសុន ស៊ីសែលី ដែលបានចាប់ផ្តើមគម្រោង របស់លោកតាំងពីឆ្នាំ ២០០៩ មកនោះ បានទទួលរងនូវការរិះគន់យ៉ាងដំណំ នៅពេលដែល លោក ចេញខិតប័ណ្ណផ្សព្វផ្សាយមួយ នៅទីក្រុងស៊ីដនី និង មែលប៊ន អំពីការចង់បាន ព្រហ្មចារីយ៍ ហើយនាង មីគលីអូរីនី បានសម្រេចចូល រួមដោយ ភាព ស្រពិចស្រពិល។
ការដេញថ្លៃត្រូវបានបញ្ចប់នៅយប់ថ្ងៃពុធ ដោយនាង មីគលីអូរីនី មានការរំភើបចិត្តជាពន់ ពេក។ នាងបាន និយាយ ទៅកាន់គ្រួសាររបស់នាងនៅប្រទេសប្រេស៊ីល តាម online ហើយ គ្រួសាររបស់នាងនោះ ក៏សម្តែងនូវ ភាពសប្បាយយ៉ាងខ្លាំងដែរ ប៉ុន្តែសារព័ត៌មានខាងលើ បាន អះអាងថា គ្រួសាររបស់នាងពិតជា មិនចង់ឲ្យនាង ធ្វើបែបនេះទេ។
អ្នកផលិតខ្សែភាពយន្តបានអះអាងថា ការសម្តែងនានា នឹងត្រូវធ្វើឡើងឲ្យបានសម្រេច ១០០ ភាគរយ ប៉ុន្តែវា មិន មែនជាខ្សែភាពយន្តនោះទេ នៅរយៈពេលពីរបី សប្តាហ៍ខាងមុខនេះ។ ចំពោះ ភាពយន្តឯកសារស្តីពីការ បាត់បង់ព្រហ្មចារីយ៍ ខាងលើនេះដែរ មិនបានបញ្ជាក់ថានឹង ត្រូវថតនៅទីណានោះទេ ប៉ុន្តែភាពស្របច្បាប់ នានាត្រូវបានធ្វើឡើងរួចរាល់ហើយ។
បើទោះបីជាមានការរិះគន់ពីពិភពលោក ថាទង្វើរបស់នាងខាងលើនេះ ជាអំពើពេស្យចារ ក៏ ដោយ តែនាង មីគលីអូរីនី បានអះអាងថានាងនឹងទទួលខុសត្រូវជុំវិញបញ្ហានេះ។
ដោយឡែកផលិតករខ្សែភាពយន្តបានអះអាងថា ក្នុងកិច្ចសន្យាខ្សែភាពយន្តឯកសារនេះ មិនត្រូវឲ្យមាន ការប្រើ ប្រាស់ស្រោមអនាម័យ ក្នុងពេលរួមភេទនោះទេ ប៉ុន្តែអ្នកសម្តែងប្រុស គឺលោក ណាត់ស៊ូ នឹងត្រូវ ពិនិត្យ ឈាម ជា មុនសិន៕