u

Thursday, October 25, 2012

Wow! អាវទ្រនាប់តម្លៃ ២,៥លានដុល្លារអាមេរិក

Posted by Unknown On Thursday, October 25, 2012 No comments

Wow! អាវទ្រនាប់តម្លៃ ២,៥លានដុល្លារអាមេរិក

តើលោកអ្នកចាប់អារម្មណ៍ អាវទ្រនាប់តម្លៃ $២,៥លាន ឬចាប់អារម្មណ៍ អ្នកពាក់អាវទ្រនាប់នេះ? នៅក្នុងការថតផ្សាយវីដេអូ កាតាឡុកខោអាវក្នុងមួយ ដែលបានរៀបចំឡើងដោយហាង Victoria's Secret នៅក្នុងទីក្រុងឡុងដ៍ មានអាវទ្រនាប់មួយ ដ៏ស្រស់ស្អាតបំផុត មិនធ្លាប់មានពីមុនមក ដោយសារតែតម្លៃរបស់វា រហូតដល់ទៅ ២,៥លានដុល្លារអាមេរិក ហើយត្រូវបានរចនាឡើង ដោយជាងទងរបស់ហាងញូជេស៊ី ដែលមានទីតាំង នៅទីក្រុងឡុងដ៍ ។
អាវទ្រនាប់ដ៏អស្ចារ្យ ដែលមានតម្លៃ ២,៥លានដុល្លារអាមេរិកនេះ ត្រូវបានគេច្នៃឡើងក្រោមស្លាកយីហោ «អាវទ្រនាប់បង្កើនភាពសិចស៊ី» ហើយវាត្រូវបានគេធ្វើឡើងពី ពេជ្រពណ៌ផ្កាឈូកចំនួន ១៨ការ៉ាត់, មាសពណ៌លឿង និងពេជ្រពណ៌ស ដែលត្រូវគេកាត់ជារបំណែកតូចៗ ចំនួន ១៨ការ៉ាត់ទៀត បង្កើតជាក្បាច់ផ្កាផ្ញីរំលេច នូវភាពឆើតឆាយ និងថ្លៃថ្នូរ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះ នាង Alessandra Ambrosio តារាម៉ូដែលដ៏ល្បីរបស់ប្រេស៊ីល ជាអ្នកដែលបានបង្ហាញឆុតឆាក ដ៏សែនសិចស៊ីក្តៅសាច់ លេចមុខលេចក្រោយស្ទើរតែ គ្មានកន្លែងលាក់បាំងបាន។ នាងបានធ្វើការជាមួយនឹងហាង Victoria's Secret អស់រយពេល ១១ឆ្នាំមកហើយ។ នាងបានទន្ទឹងរង់ចាំដ៏អំណត់ ដើម្បីបានពាក់អាវទ្រនាប់ ដ៏មានតម្លៃខ្ពស់គួរឲ្យភ្ញាក់ផ្អើល និងក្លាយជាអ្នកមានកិត្តិយសម្នាក់ ក្នុងការដើរតួរជាទេពអប្សរ របស់ខោអាវក្នុង ដែលមានតម្លៃរាប់លានដុល្លារនេះ៕
ដកស្រង់ពីLookingtoday

0 comments:

Post a Comment