u

Wednesday, October 24, 2012

ចាប់ឃាតក​​ និង បក្ខពួក សរុប៤នាក់ ជាប់ ពាក់ព័ន្ធ និង ការសម្លាប់កញ្ញាឯក ស្រាស្ពាយ៍ និង ជាកូនស្រីថៅកែ ទិញលក់រថយន្ដ

Posted by Unknown On Wednesday, October 24, 2012 No comments


ភ្នំពេញ ៖ ក្រោយពីមាន ការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន យ៉ាងយកចិត្ដទុកដាក់ នោះ កម្លាំងនគរបាល រាជធានីភ្នំពេញ បាន ឈានទៅដល់ការឃាត់ខ្លួន ស្ដ្រីជាឃាតក និងបក្ខពួកសរុប ចំនួន៤នាក់ ក្នុងនោះស្ដ្រីពីរ នាក់ ដោយជាប់ពាក់ព័ន្ធ នឹងការរៀបចំ គម្រោងជំរិតទារលុយ និងសម្លាប់កញ្ញាឯក ឆ្នាំ២០១២ របស់ក្រុមហ៊ុនស្រាស្ពាយ៍ និងត្រូវ ជាកូនស្រីច្បងរបស់ពាណិជ្ជកររកស៊ី ទិញនិង លក់រថយន្ដ នៅម្ដុំផ្សារដើមគ ខណ្ឌទួល គោក ហើយដឹកសពនារីរងគ្រោះយកទៅ ទម្លាក់ចោលនៅក្នុងប្រឡាយ ស្ថិតនៅក្នុង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ហើយត្រូវបានគេប្រទះឃើញសាកសព កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ។
ក្រោយពីការឃាត់ខ្លួន ស្ដ្រីជាឃាតកនិង បក្ខពួករួចមក កម្លាំងនគរបាលរាជធានីភ្នំ ពេញ
ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជេត ខេមរា និងដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ជួន សុវណ្ណ បានចុះទៅឆែកឆេរលំនៅដ្ឋានរបស់ស្ដ្រីជា ឃាតក ជាកន្លែងដែលសម្លាប់នារីរងគ្រោះ ស្ដ្រីនៅផ្ទះលេខ១១៤AI ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលស្ថិតនៅខាងត្បូងប៉ែកខាងក្រោយក្រសួងរៀបចំដែនដី បង្កឱ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋនៅម្ដុំនោះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២នេះ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌ លោកជួន ណារិន្ទ ដែលដឹកនាំកម្លាំងសមត្ថកិច្ចស្រាវជ្រាវករណី នេះនិងឈានទៅដល់ការឃាត់ខ្លួនក្រុមឃាតកនោះបានប្រាប់ក្រុមអ្នកយកព័ត៌មានពេល កំពុងចុះឆែកឆេរនោះថា សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនស្ដ្រីជាឃាតកមានឈ្មោះស៊ុន គឹមហេង អាយុ២៣ឆ្នាំ រួមទាំងជនសង្ស័យ៣នាក់ផ្សេងទៀត ស្ថិត ក្រោមការសាកសួរនៅឡើយ ក្នុងនោះ គេ ស្គាល់អត្ដសញ្ញាណនារីម្នាក់ឈ្មោះហ៊ូ លីង សៀង អាយុ២៥ឆ្នាំ ។
លោកជួន ណារិន្ទ បានបន្ដថា នៅព្រឹកថ្ងៃ ទី២៣ ខែតុលា ស្ដ្រីជាឃាតកបានទូរស័ព្ទទាក់ ទងនារីរងគ្រោះ ដែលពួកគេទាំងពីរ នាក់នេះ ស្គាល់គ្នាតាមរយៈហ្វេសប៊ុក ដើម្បី ណាត់ជួប គ្នានៅម្ដុំផ្សារសុវណ្ណា ក្នុងគោល បំណង ពិភាក្សាគ្នារឿងរកស៊ី រួចហើយស្ដ្រី ជាឃាតក រួមទាំងបក្ខពួករបស់ខ្លួនបានល្បួង នារីរងគ្រោះមកកាន់លំនៅឋានរបស់ខ្លួន ដែលមានទីតាំងខាងលើ ដោយត្រៀមឧប ករណ៍សម្លាប់រួចជាស្រេច រួមមានខ្សែពួ និង ស្កុតជាដើម ។ បន្ទាប់មក ខណៈដែលនារី រងគ្រោះកំពុងអង្គុយមើលទូរ ទស្សន៍នៅ ក្នុងផ្ទះនោះ ស្ដ្រីជាឃាតក បានយកខ្សែពួ រិតករហូតដល់ស្លាប់ រួចមក បានដឹកនារីរងគ្រោះដោយមានរុំស្កុតតាមរថយន្ដហាយឡែនឌែ ពណ៌កណ្ដុរល្មែះ ពាក់ ស្លាកលេខភ្នំពេញ 2N-8566 យកទៅ ទម្លាក់ចោលនៅក្នុងប្រឡាយ ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
បើតាមលោកជួន ណារិន្ទ ក្រោយពីស្ដ្រី ជាឃាតកបានយកសពនារីរងគ្រោះទៅទម្លាក់ចោលនៅចំណុចកើតហេតុខាងលើនេះ រួច ហើយស្ដ្រីឃាតក បានទាក់ទងមកក្រុមគ្រួសារ ដើម្បីជំរិតទារលុយចំនួន៥ម៉ឺនដុល្លារ ប៉ុន្ដែ បន្ទាប់ពីចរចា ពីសំណាក់ក្រុមគ្រួសារក៏បានធ្លាក់តម្លៃ មកនៅត្រឹម ១៦០០០ដុល្លារ។
ក្រោយពីចរចាតម្លៃគ្នាត្រូវហើយ ក្រុម គ្រួសាររបស់នារីរងគ្រោះ បានប្រាប់ឱ្យស្ដ្រីជាឃាតកទៅបើកលុយពីធនាគារមួយនៅក្នុងខណ្ឌ៧មករា ហើយពេលនោះហើយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង បន្ទាប់ពីមានពាក្យបណ្ដឹងរបស់សាច់ញាតិនារីរងគ្រោះ ។
យ៉ាងណាក៏ដោយស្ដ្រជាឃាតកឈ្មោះ ស៊ុន គឹមហេង និងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខណៈដែលជនសង្ស័យ៣នាក់ផ្សេងទៀត ស្ថិតក្រោមការសាកសួរនៅឡើយថាតើមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះពិតប្រាកដឬមួយយ៉ាងណា ។
គួរបញ្ជាក់ថា កញ្ញាឯកប្រចាំក្រុមហ៊ុន ស្រាស្ពាយ៍ ឈ្មោះលឹមស្រីពេជ្រ អាយុ១៩ ឆ្នាំ ដែលទើបរៀបការកាលពីដើមឆ្នាំ២០១២ ដែលមានប្ដីឈ្មោះម៉េង ឌីយ៉ាម៉ឺន អាយុ២៦ឆ្នាំ ហើយមានឪពុកឈ្មោះលឹម អៀងស អាយុ៤២ឆ្នាំ ម្ដាយឈ្មោះដា ដានី អាយុ៣៩ឆ្នាំ មានមុខរបរជាពាណិជ្ជកររក ស៊ីទិញលក់រថយន្ដនៅ ផ្ទះរបស់ ខ្លួនយីហោ ដាដានី បានស្លាប់ដោយក្រុមឃាតករិតក ហើយយកសពទៅទម្លាក់ចោលនៅស្រុក គងពិសី ខេត្ដកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី ២៣ ខែតុលា ។
ប្រភព​  lookingtoday


0 comments:

Post a Comment