u

Wednesday, October 31, 2012

ក្មេង​ជំទង់​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​ប្រព្រឹត្ត​សិច​កាន់តែច្រើន​ព្រោះ​ពួកគេ​មានឱកាស​ចូល​អ៊ី​ន​ធឺ​ណេ​ត​កាន់តែច្រើន​

Posted by Unknown On Wednesday, October 31, 2012 No comments

ក្មេង​ជំទង់​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​ប្រព្រឹត្ត​សិច​កាន់តែច្រើន​ព្រោះ​ពួកគេ​មានឱកាស​ចូល​អ៊ី​ន​ធឺ​ណេ​ត​កាន់តែច្រើន​

ក្មេង​ជំទង់​ដែលមាន​ស្មា​ត​ហ្វូ​ន​ មានការ​រួមភេទ​ច្រើនជាង​អ្នក​ដែលមាន​ទូរស័ព្ទ​ធម្មតា នេះ​បើ​យោងតាម​របាយការណ៍​សិក្សា​ថ្មី​មួយ។ ការសិក្សា​នេះ​បាន​រកឃើញថា ក្មេង​ជំទង់​ដែល​អាច​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​ក៏​ទំនងជា​នឹង​ពាក់ព័ន្ធ​ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​ពួកគេ​បាន​ជួប​តាម​អន​ឡាញ​ច្រើនជាង​អ្នក​ដែល​គ្មាន​អ៊ី​ន​ធឺ​ណេ​ត​ប្រើ​រហូតដល់​ពីរដង​ផងដែរ។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​សោ​ធើ​ន ​កាលីហ្វ័រ​ញ៉ា (University of Southern California) បាន​និយាយថា អ្នក​ដែលមាន​ស្មា​ត​ហ្វូ​ន​ ក៏​ទំនងជា​នឹង​សកម្ម​ខាង​ផ្លូវភេទ​ជាទូទៅ និងទំនង​ កាន់តែ​អាចនិយាយបាន​ថា ​ពួកគេ​ឈ្មុសឈ្មុល​ដើម្បី​រកមើល​សិច​តាម​អន​ឡាញ​ផងដែរ។

​ការសិក្សា​នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​សុខ​ភាព​សាធារណៈ​របស់​អាមេរិក។ អ្នកស្រាវជ្រាវ​លោក Eric Rice មកពី​សាលា​ជំនាញ​កិច្ចការ​សង្គម​របស់​សាកលវិទ្យាល័យ​ខាងលើ​ បាន​និយាយថា បើទោះបីជា​ស្មា​ត​ហ្វូ​ន​មិនបាន​បង្ក​ឲ្យ​ក្មេង​ជំទង់​ចូលរួម​ក្នុង​ឥរិយាបទ​ផ្លូវភេទ​ប្រកបដោយ​គ្រោះថ្នាក់​ដោយផ្ទាល់​ក៏ដោយ ក៏​ពួកគេ​បាន​ប្រព្រឹត្ត​វា​បាន​យ៉ាង​ងាយស្រួល​បាត់ទៅហើយ។

​លោក Rice បាន​និយាយថា "​វា​គឺជា​ឧបករណ៍​មួយ​ដែល​ឥរិយាបទ​ប្រភេទ​នេះ​អាច​កើតឡើង​បាន​តាមរយៈ​វា​" ។ លោក Rice និយាយថា ខណៈដែល​ឪពុកម្តាយ​បាន​រិះរក​យុទ្ធសាស្ត្រ​ដើម្បី​ត្រួតពិនិត្យ​ឥរិយាបទ​កូនៗ​របស់ខ្លួន​តាម​អន​ឡាញ ពួកគេ​ក៏ត្រូវ​តែ​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ដែល​ផ្តល់​ដោយ​ស្មា​ត​ហ្វូ​ន។​

​លោក​និយាយថា "​ខ្ញុំ​មិនបាន​ដឹងថា​យើង​បានគិត​ពិចារណា​ច្បាស់លាស់​ហើយ​ឬ​នៅ​ថា​តើ​វា​មានន័យ​អ្វី​ទៅ​ដែល​ក្មេង​ជំទង់​មាន​អ៊ី​ន​ធឺ​ណេ​ត​នៅលើ​ទូរស័ព្ទ​របស់ខ្លួន ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​នោះ​"។​

​លោក Rice បាន​និយាយថា កម្មវិធី​អប់រំ​ផ្លូវភេទ​គួរតែ​ចាប់ផ្តើម​ដើម្បី​ដាក់បញ្ចូល​ការពិភាក្សា​ពាក់ព័ន្ធ​ហានិភ័យ​ក្នុងការ​ស្វែងរក​សិច​តាម​អន​ឡាញ ។ ជាងនេះទៅទៀត ឪពុកម្តាយ​គួរតែ​ប្រ​ប្រាស់​កម្មវិធី​នេះ​ជា​ឱកាស​មួយ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​មួយ​ជាមួយ​កូន​ជំទង់​របស់ខ្លួន​អំពី​សុខភាព​ផ្លូវភេទ និងការប្រើប្រាស់​បច្ចេកវិទ្យា៕ S
From CEN

0 comments:

Post a Comment