u

Friday, October 26, 2012

នាំ​ខ្លួនឧក្រិដ្ឋ​ជន​​សម្លាប់ កញ្ញាឯកហ្រ្វេស៊ីហ្គើល ជំរិត​ទារ​ប្រាក់​ឡើង​តុលាការ​​នៅព្រឹកនេះ

Posted by Unknown On Friday, October 26, 2012 No comments

នាំ​ខ្លួនឧក្រិដ្ឋ​ជន​​សម្លាប់ កញ្ញាឯកហ្រ្វេស៊ីហ្គើល ជំរិត​ទារ​ប្រាក់​ឡើង​តុលាការ​​នៅព្រឹកនេះ 



រាជធានីភ្នំពេញ ៖ យោងលើចម្លើយ និងភស្តុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុកជនដែលត្រូវចោទនៅព្រឹកនេះ (២៦ តុលា) សមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនខ្លួនឧក្រិដ្ឋជនសម្លាប់ជំរិតទារ ប្រាក់ទៅសាលាដំបូង ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ។
ឧក្រិដ្ឋជនដែលសមត្ថកិច្ចត្រូវបញ្ជូនខ្លួនទៅ សាលាដំបូងរាជធានីភ្នំពេញនេះ ឈ្មោះស៊ឹម គឹមហេង ហៅស៊ុន ជីងស៊ីង អាយុ២៣ឆ្នាំ
ជាមេការឱ្យក្រុមហ៊ុនចិនមួយលក់គ្រឿងអេឡិចត្រូនិក ស្នាក់នៅផ្ទះជួលលេខ១១៤A ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ លោកវរសេនីយ៍ត្រីអេង សោភា ប្រធានស្តីទីការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឱ្យដឹងថា ករណីសម្លាប់ជនរងគ្រោះឈ្មោះលីម ស្រីពេជ្រ ជំរិតទារប្រាក់ជាបឋមនេះ ឃាតក ឬជនដៃដល់ប្រព្រឹត្តបទល្មើសនេះតែម្នាក់ឯងទេ ដូចចម្លើយដែលគេបានសារភាពដែរ ដូច្នេះសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យម្នាក់ នេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

0 comments:

Post a Comment