u

Friday, October 26, 2012

សាន ផានិត ​តារា​លេង​ម៉ូត​សក់​និង​ពុកមាត់​អួត​ពី​មន្ត​ស្នេហ៍​

Posted by Unknown On Friday, October 26, 2012 No comments

សាន ផានិត ​តារា​លេង​ម៉ូត​សក់​និង​ពុកមាត់​អួត​ពី​មន្ត​ស្នេហ៍


ភ្នំពេញ: តារាចម្រៀង សាន ផានិត​ បាន​អួត​ប្រាប់​សារព័ត៌មាន​ថា​គាត់​គឺជា​មនុស្ស​ប្រុស​ដែលមាន​ស្ត្រី​ជាច្រើន​តាម​សុំ​ស្នេហា ខណ​:​ដែលមាន​លេចឮ​ពាក្យ​ខ្លះ​ថា​គាត់​ធ្លាប់មាន​បញ្ហា​លុយកាក់​ទៅវិញ​។​


​លោក​ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សម្តី​ដែល​និយាយថា​ មាន​ស្រីៗ​ចាប់អារម្មណ៍​លើ​រូបលោក​ច្រើនណាស់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលជា​ទំនាក់ទំនង​សង្គម​ពេញនិយម​បំផុត​នោះ​។​

​ក្រោម​ក្តី​អំនួត​នេះ លោក សាន ផានិត បាន​ប្រាប់ថា មាន​អ្នកខ្លះ​ហៅ​គេ​ថា​ជា​ព្រាននារី​ផង ព្រោះតែ​ឃើញ​ស្រីៗ​ចូលចិត្ត​និង​ចាប់អារម្មណ៍​លើ​គេ​ជាច្រើន​។ មូលហេតុ​ដែល​នាំ​ឲ្យ​ស្រីៗ​ចាប់អារម្មណ៍ និង​ចូលចិត្ត​នោះ ក៏​ព្រោះតែ​ដឹងថា​គេ​មានតែ​ម្នាក់ឯង ជា​មនុស្ស​ចេះ​ចាយ​ ចេះ​រក នៅពេល​ដួល​ខ្លួនឯង​ក៏​ចេះ​ក្រោក​ខ្លួនឯង ធ្វើ​ឲ្យ​ស្រីៗ​ដែលមាន​ការរៀនសូត្រ​ចេះដឹង​តាម និង​មានការ​ពិចារណា​វែងឆ្ងាយ​ពេញចិត្ត និង​អាណិត​គេ​។​

​សូម​រំឭកថា នាពេល​កន្លងមក មាន​ពាក្យ​ចចាមអារ៉ាម​ថា តារាចម្រៀង​លេង​សក់​ខ្លី និង​ទុក​ពុក​មាត់​-​ពុកចង្កា​នេះ ជិះ​ម៉ូតូឌុប​មិន​ឲ្យ​ប្រាក់​គេ និង​ល្បី​ថា សូម្បីតែ​ញ៉ាំ​បាយ​ក៏​ជំពាក់​ប្រាក់​គេ​ទៀត ហើយ​រឿងនេះ​ត្រូវ​បានកើត​ឡើងជា​បន្តបន្ទាប់​។ តែ​លោក សាន ផានិត បាន​បដិសេដថា រឿង​ទាំងអស់នេះ​មិន​ពិត​ទេ​៕ S

From CEN

0 comments:

Post a Comment