u

Wednesday, October 24, 2012

iPad mini មិនមែនជាក្តី កង្វល់របស់ទីផ្សារ Tablet តម្លៃថោកទេ

Posted by Unknown On Wednesday, October 24, 2012 No comments

iPad mini មិនមែនជាក្តី កង្វល់របស់ទីផ្សារ
Tablet តម្លៃថោកទេ

iPad mini របស់ក្រុមហ៊ុន Apple នឹងទាក់ទាញអតិថិជនថ្មីជាច្រើន ប៉ុន្តែដោយសារតែតម្លៃខ្ពស់ ជាងការរំពឹងទុកនោះ វាហាក់បីដូចជា មិនអាចគំរាមគំហែងដល់ Tablet តម្លៃថោកៗ ដូចជា Kindle របស់ក្រុម ហ៊ុន Amazon ជាដើម នោះទេ នេះបើយោងតាមតាមសម្តីអ្នកវិភាគ។

យោងតាមព័ត៌មានពីគេហទំព័រ Reuters បានឲ្យដឹងថា iPad Mini ទំហំ ៧,៩អ៉ីញ មានមុខងារ និង មានលក្ខណៈ ពិសេសភាគច្រើនដូច iPad ទំហំធម្មតា ដែលមានតម្លៃ ៤៩៩ដុល្លារដែរ ប៉ុន្តែវាមានតម្លៃ ថោកជាង ១៧០ដុល្លារ។ ទោះបីជាយ៉ាង តម្លៃ ៣២៩ដុល្លារ សម្រាប់ម៉ូដែលភ្ជាប់ តែប្រព័ន្ធ WiFi តែមួយនោះ គឺមានតម្លៃថ្លៃជាង ការរំពឹងទុករបស់ អ្នកវិភាគទៅទៀត ហើយអ្នកវិភាគជាច្រើន បាននិយាយថា iPad mini នេះនឹងត្រូវតស៊ូយ៉ាង ខ្លាំងដើម្បីប្រកួតប្រជែងជាមួយ Amazon Kindle Fire និង Google Nexus 7 ដែលលក់តម្លៃត្រឹមតែ ១៥០ដុល្លារទៅ ១៩៩ដុល្លារ ។ ឧបករណ៍នេះដែរ ប្រហែល ជានុយមួយសម្រាប់ ទាក់ទាញអតិថិជន Tablet ទំហំ១០អ៉ីញរបស់ក្រុមហ៊ុន Apple ទៅវិញទេ ។
លោក Ben Reitzes អ្នកវិភាគប្រចាំក្រុមហ៊ុន Barclays Capital បាននិយាយថា “យើងសង្ឃឹមថា តម្លៃ iPad mini នឹងមានការធ្លាក់ចុះ បន្តិចបន្តួចទៀតដើម្បីឲ្យសាកសម នឹងតម្លៃដែលចូលប្រកួតប្រជែង ជាមួយ Tablet តម្លៃថោកៗដែលមានលក់ចាប់ពីតម្លៃ ១៩៩ដុល្លារ រហូតដល់ ២៤៩ដុល្លារបាន”។
ចំណែកក្រុមស្រាវជ្រាវ Nomura Equity មួយទៀតបាននិយាយថា តម្រូវការរបស់ Nexus 7 របស់ក្រុមហ៊ុន Google និង Kindle Fire របស់ក្រុមហ៊ុន Amazon ហាក់បីដូចជាគ្មានឥទ្ធិពលអ្វី ប៉ះពាល់នោះទេ នៅពេល iPad mini បានបង្ហាញតម្លៃពិតរបស់ខ្លួន៕

ប្រពភពី  lookintoday


0 comments:

Post a Comment